Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»មន្ត្រីជាន់ខ្ពស់អាមេរិកសរសើរការរចនាព្រលានយន្តហោះអន្តរជាតិតេជោ និងបង្ហាញពីចំណាប់អារម្មណ៍របស់​​វិនិយោគិន​អាមេរិកនៅកម្ពុជា
    សេដ្ឋកិច្ច

    មន្ត្រីជាន់ខ្ពស់អាមេរិកសរសើរការរចនាព្រលានយន្តហោះអន្តរជាតិតេជោ និងបង្ហាញពីចំណាប់អារម្មណ៍របស់​​វិនិយោគិន​អាមេរិកនៅកម្ពុជា

    ngornleng namBy ngornleng namJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោកស្រី Caroline Vik ប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការរចនានៃព្រលានយន្តហោះអន្តរជាតិតេជោ (KTI)។
    លោកស្រី Caroline Vik ប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការរចនានៃព្រលានយន្តហោះអន្តរជាតិតេជោ (KTI)។
    Share
    Facebook Twitter LinkedIn Pinterest Email

    លោកស្រី Caroline Vik ប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការរចនានៃព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នៅពេលលោកស្រីបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីខែមិថុនា​កន្លងទៅ។

    លោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ ទី៨ ខែកក្កដា ថា៖ «វាគឺជាព្រលានយន្តហោះដ៏ស្រស់ស្អាតបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក ហើយស្ថាប័ន DFC មានមោទនភាពក្នុងការគាំទ្រកម្ពុជាលើគម្រោងនេះ»។

    ក្នុងអំឡុងពេលទស្សនកិច្ចក្នុងខែមិថុនា លោកស្រី Vik បានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ ឬ Letter of Intent ដែលនិយាយ​អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារ សម្រាប់ព្រលានយន្តហោះអន្តរជាតិតេជោ ជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

    លោកស្រីបានកត់សម្គាល់ថា៖ «ខ្ញុំក៏មានកិត្តិយសផងដែរដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងនាមជានាយកប្រតិបត្តិរបស់យើងគឺលោក Benjamin Black សម្រាប់ការផ្តល់ហិរញ្ញប្បទានរបស់ DFC ដល់ព្រលានយន្តហោះអន្តរជាតិថ្មីស្រឡាងរបស់ភ្នំពេញ»។

    បើតាមលោកស្រី Vik ស្ថាប័ន DFC របស់​អ្នកស្រី​កំពុងធ្វើការជាមួយវិស័យឯកជនដើម្បីជំរុញផលប្រយោជន៍ការទូត និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក ដោយមានកញ្ចប់ថវិកាចំនួន ២០៥ ពាន់លានដុល្លារ សម្រាប់ផ្ដល់​ទៅ​ប្រទេស​នានា​ នៅជុំវិញពិភពលោក។ មូលនិធិនេះនឹងត្រូវបានផ្តល់ជូនក្នុងទម្រង់ជា​កម្ចី មូលធន ការធានារ៉ាប់រងហានិភ័យនយោបាយ ការធានាកម្ចី និងការអភិវឌ្ឍគម្រោងដែលប្រើប្រាស់សម្រាប់ដំណាក់កាលដំបូងនៃគម្រោង ដូចជាការសិក្សាលទ្ធភាព និងការងារស្រដៀងគ្នាផ្សេងទៀត។

    លោកស្រី Caroline បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ក្លាយជាដៃគូដ៏ល្អបំផុតរបស់តំបន់ និងជា «ជម្រើសដំបូងគេ» (First call) ដោយ​ថ្លែង​ថា៖ «ប្រសិនបើមានគម្រោងអាទិភាពខ្ពស់ដែលរដ្ឋាភិបាលចង់ធ្វើ យើងចង់ដឹងឮអំពីគម្រោងទាំងនោះ ហើយនឹងព្យាយាមគាំទ្រតាមដែលអាចធ្វើទៅបាន»។

    ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា លោកស្រីបានជួបជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ដូចជាលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយ​លោក​រដ្ឋមន្ត្រី​បានចែករំលែកជាមួយលោកស្រីនូវផែនការហេដ្ឋារចនាសម្ព័ន្ធជាតិដ៏មហិច្ឆតាសម្រាប់កំពង់ផែ ការតភ្ជាប់ផ្លូវសមុទ្រ ការផលិតថាមពល និងការតភ្ជាប់ក្នុងតំបន់។

    លោកស្រីបានកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសនានាលើ​ប្រធានបទ​មួយ​ចំនួន រួមមាន ឧស្ម័ន ប្រភពថាមពលផ្សេងទៀត បណ្តាញទូរស័ព្ទចល័ត ខ្សែកាបអុបទិក និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data centers)។

    នៅក្នុងសន្និសីទតាមវីដេអូនាថ្ងៃនេះ លោកស្រីត្រូវបានសួរ ថាតើមានការវិនិយោគសក្តានុពលផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងផែនការដែរឬទេ។

    លោកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពិតប្រាកដណាស់។ យើងមានកិច្ចប្រជុំដ៏ល្អ និងមានផលិតភាពខ្ពស់ជាមួយរដ្ឋាភិបាលកម្ពុជា។ យើងមានក្តីរំភើបក្នុងការរឹតចំណងភាពជាដៃគូលើការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។ ពួកគាត់​បានស្នើនូវឱកាសគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលស្របទៅនឹងគោលដៅរបស់យើង ហើយយើងទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីជំរុញគម្រោងទាំងនេះ»។

    លោកស្រីបានបន្ថែមថា៖ «ស្រដៀងគ្នានេះដែរ កិច្ចប្រជុំជាមួយវិស័យឯកជននៅកម្ពុជាគឺមានភាពទាក់ទាញយ៉ាង​ខ្លាំង ដោយមានគម្រោងល្អៗជាច្រើនក្នុងវិស័យភស្តុភារកម្ម ផ្លូវល្បឿនលឿន និងវិស័យផ្សេងៗទៀតដែលយើងសង្ឃឹមថានឹងជំរុញឱ្យមានការរីកចម្រើន»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.