ក្រុមហ៊ុនធំៗរបស់ចិនចំនួន៤ បានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅក្នុងប្រទេសកម្ពុជា ចំណែក៥ក្រុមហ៊ុនទៀត បាននឹងកំពុងចាប់អារម្មណ៍ និងមានបំណងស្វែងរកការការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យអាទិភាពជាច្រើន ដើម្បីរួមចំណែកការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានលក្ខណៈទំនើប។ ការណ៍នេះ ត្រូវបានធ្វើឡើង នៅពេលដែលប្រធាន និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៩នេះ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសលោកចេញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (2026 World AI Conference and High-Level Meeting on Global AI Governance) នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្សាយចេញ នៅថ្ងៃទី១៦ ខែកក្កដានេះ បានឱ្យដឹងថា ក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែលបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា តាំងពីឆ្នាំ២០០៨មកនោះ បានសម្រេចនូវគម្រោងសំខាន់ៗជាច្រើន រួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។ ជាមួយការសម្រេចបាននៅសមិទ្ធផលទាំងអស់នេះ លោក Dai Hegen ជាប្រធានក្រុមប្រឹក្សាភិបាល CRCC បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation)។ ចំណែកលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International បានបង្ហាញពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជាកន្លងមក ដោយផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក នៅពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ…
Author: ngornleng nam
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) អាចបង្កឱ្យមានទឹកជំនន់ ដែលអាចនាំយកមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមរសាត់ទៅកាន់តំបន់ថ្មី បង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា អាជ្ញាធរមីនបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទាំងពីរ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមរាជធានី-ខេត្តមួយចំនួន។ អាជ្ញាធរមីនបានព្រមានថា: “ក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាម អាចត្រូវទឹកហូរច្រោះនាំចេញពីតំបន់ដែលមានការបំពុលដោយមីន មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងៗ ទៅកាន់ទីតាំងថ្មី ដែលប្រជាពលរដ្ឋមិនធ្លាប់សង្ស័យថាមានគ្រោះថ្នាក់”។ សេចក្តីណែនាំបានអំពាវនាវដល់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ប្រតិបត្តិករបោសសម្អាតមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋរាយការណ៍ពីការប្រទះឃើញវត្ថុសង្ស័យ។ អាជ្ញាធរមីនក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មិនត្រូវរើស កាន់ គប់ ដំ ឬកែច្នៃ វត្ថុសង្ស័យដែលអាចជាមីន ឬគ្រាប់មិនទាន់ផ្ទុះនោះឡើយ ព្រោះអាចបណ្តាលឱ្យរងរបួស ពិការ ឬស្លាប់បានគ្រប់ពេល។ ផ្ទុយទៅវិញ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុធ ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។ បន្ថែមពីលើបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក កម្ពុជាក៏កំពុងប្រឈមនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ ដែលបន្សល់ទុកពីការឈ្លានពានរបស់កងទ័ពថៃក្នុងអំឡុងការប៉ះទង្គិចតាមព្រំដែនកាលពីឆ្នាំ២០២៥។ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបទឈប់បាញ់ ក្រុមការងារជំនាញបានរកឃើញ និងប្រមូលយក យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់ម៉ឺនគ្រាប់ ដែលបន្សល់ទុកដោយកងទ័ពថៃនៅតាមតំបន់ជួរមុខ និងភូមិព្រំដែនក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ យុទ្ធភណ្ឌទាំងនោះរួមមានគ្រាប់កាំភ្លើងធំ គ្រាប់បែកត្បាល់ គ្រាប់រ៉ុក្កែត និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ ដែលបន្តបង្កហានិភ័យដល់ប្រជាពលរដ្ឋ ជាពិសេសនៅពេលមានទឹកជំនន់អាចនាំយកវត្ថុទាំងនោះរសាត់ទៅកាន់ទីតាំងផ្សេងៗ។ អ្នកជំនាញផ្នែកមីនបានពន្យល់ថា ទឹកជំនន់អាចបំលាស់ទីមីន និងគ្រាប់មិនទាន់ផ្ទុះពីទីតាំងដើម ធ្វើឱ្យតំបន់ដែលធ្លាប់មានសុវត្ថិភាពក្លាយជាតំបន់គ្រោះថ្នាក់ និងធ្វើឱ្យការកំណត់ទីតាំងបំពុលដោយគ្រាប់មីនកាន់តែមានភាពស្មុគស្មាញ។ ដើម្បីកាត់បន្ថយហានិភ័យ អាជ្ញាធរមីនបានណែនាំឱ្យដាក់ស្លាកសញ្ញាព្រមានជាបន្ទាន់នៅតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះដែលអាចរសាត់តាមទឹក និងដីល្បាប់ ព្រមទាំងបន្តផលិត និងចែកចាយសម្ភារអប់រំអំពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុង និងក្រោយពេលទឹកជំនន់ ជាពិសេសសម្រាប់សហគមន៍ជនបទ។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានអំពាវនាវឱ្យគ្រប់គណៈកម្មាធិការសកម្មភាពមីន ប្រតិបត្តិករជាតិ…
ភ្នំពេញ: ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យបណ្ដាប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន ជាជាងចាត់វិធានការតែម្ខាង ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម មិនគួរធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានដឹកនាំអ្នកសារព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press (AP) និង ABC News របស់អូស្ត្រាលី ចុះពិនិត្យទីតាំងដែលថៃអះអាងថាជាមជ្ឈមណ្ឌលឆបោកអនឡាញ នៅតំបន់អូរស្មាច់ ជាបូរណភាពទឹកដីកម្ពុជាស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ ចាប់តាំងពីសង្គ្រាមកាលពីខែធ្នូ ឆ្នាំ២០២៥។ អាជ្ញាធរថៃបានប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញអ្វីដែលខ្លួនអះអាងថា ជាប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ អ្នកសារព័ត៌មានត្រូវបានបង្ហាញអគារស្នាក់នៅដែលមានលក្ខណៈដូចពន្ធនាគារ បន្ទប់ហៅទូរស័ព្ទដែលបំពាក់សម្ភារកាត់សំឡេង សៀវភៅណែនាំបណ្ដុះបណ្ដាល និងការិយាល័យរដ្ឋាភិបាលក្លែងក្លាយ រួមទាំងប៉ុស្តិ៍ប៉ូលិសសិង្ហបុរីក្លែងក្លាយ ដែលថៃអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីបោកប្រាស់ជនរងគ្រោះនៅក្រៅប្រទេស។ ឆ្លើយតបនឹងរបាយការណ៍ទាំងនេះ លោក ស៊ីណារិទ្ធ បានលើកឡើងថា ឧក្រិដ្ឋកម្មឆ្លងដែនជាបញ្ហារួមដែលបណ្ដាប្រទេសជាច្រើនកំពុងប្រឈម ហើយការដោះស្រាយគួរតែធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកបានថ្លែងថា: «ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់។ ប៉ុន្តែ ការដោះស្រាយបញ្ហាទាំងនេះ ត្រូវផ្អែកលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ការចែករំលែកព័ត៌មាន និងការគោរពច្បាប់អន្តរជាតិ»។ លោកបន្តថា បញ្ហានេះមិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ដោយសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបានប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនក្នុងតំបន់ រួមទាំងប្រទេសថៃផងដែរ ហើយបានព្រមានមិនឱ្យមានការអនុវត្តស្តង់ដារពីរពាក់ព័ន្ធនឹងគោលការណ៍អធិបតេយ្យភាព។ លោកបានចោទជាសំណួរថា ប្រសិនបើរដ្ឋាភិបាលបរទេសបញ្ជូនអ្នកសារព័ត៌មាន ឬអ្នកស៊ើបអង្កេតចូលក្នុងទឹកដីថៃ ដើម្បីស៊ើបអង្កេតអំពីឧក្រិដ្ឋកម្ម ដោយមិនមានការយល់ព្រមពីទីក្រុងបាងកក តើថៃនឹងចាត់ទុកសកម្មភាពនោះយ៉ាងដូចម្តេច។ លោកបន្ដថា: «តើប្រទេសថៃនឹងចាត់ទុកសកម្មភាពបែបនេះថា ជាកិច្ចសហប្រតិបត្តិការស្របច្បាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឬជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការរំលោភលើអធិបតេយ្យភាពជាតិរបស់ខ្លួន?»។ លោកបន្ថែមថា ប្រទេសនីមួយៗគួរតែដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅក្នុងប្រទេសរបស់ខ្លួនជាមុនសិន មុននឹងរិះគន់អ្នកដទៃ។ លោកបានលើកឡើងថា: «មុននឹងចង្អុលប្រទេសដទៃ ប្រទេសនីមួយៗគួរតែមានឆន្ទៈពិនិត្យ និងដោះស្រាយបញ្ហាដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាមុន»។ លោក ស៊ីណារិទ្ធ ក៏បានគូសបញ្ជាក់ថា អធិបតេយ្យភាពគឺជាគោលការណ៍សកល ដែលត្រូវអនុវត្តឱ្យបានស្មើភាព មិនថាស្ថិតក្នុងបរិបទនយោបាយបែបណានោះទេ។ លោកបានឱ្យដឹងថា: «អធិបតេយ្យភាព មិនមែនជាគោលការណ៍ដែលត្រូវគោរពតែនៅពេលវាបម្រើផលប្រយោជន៍របស់ខ្លួននោះទេ។ ប្រសិនបើគោលការណ៍នេះមានតម្លៃ វាត្រូវអនុវត្តឱ្យបានស្មើភាព និងស្របគ្នាចំពោះប្រទេសទាំងអស់»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី Reuters បានចេញផ្សាយការស៊ើបអង្កេតមួយ ដោយផ្អែកលើឯកសារដែលរកឃើញនៅក្នុងបរិវេណ Royal Hill បន្ទាប់ពីទីតាំងនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ យោងតាម Reuters ក្រុមស៊ើបអង្កេតបានរកឃើញកិច្ចសន្យាជួល ដែលបង្ហាញថា អគារចំនួនបីនៅក្នុងបរិវេណ…
ទោះធ្លាប់បានចាញ់គ្រប់ការប្រកួតទាំងអស់ សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង ក្នុងព្រឹត្តការណ៍បាល់ទះជើងឯកអាស៊ាន កាលពីឆ្នាំ ២០២៥ (SEA V-League 2025) ប៉ុន្តែបច្ចុប្បន្នក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាប់ផ្តើមយ៉ាងល្អ ចំពោះការប្រកួតបើកឆាក SEA V-League 2026 ដែលទើបបានប្តូរឈ្មោះមកជា SEA V-Cup 2026។ សម្រាប់ការប្រកួតបើកឆាកប្រចាំពូល A នៅកីឡដ្ឋាន Candon City Arena នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៥ ខែកក្កដានេះ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញគុណភាពយ៉ាងល្អ ដើម្បីយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់នឹង២សិត (៣-២) ជាមួយគ្រាប់បាល់ ២៥-២៣ ២៨-៣០ ២៥-២០ ២២-២៥ និង ១៥-៨។ លទ្ធផលនេះ ជាការបង្កើតបាននូវកំណត់ត្រាថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចេញទៅប្រកួតប្រជែងនៅ SEA V-Cup 2026នេះ ហើយវាជាការលាងជម្រះនូវភាពអាម៉ាស សម្រាប់ការចាញ់ទាំង៨ប្រកួត នៅ SEA V-League 2025 ជាពិសេសគឺការសងសឹកទៅលើក្រុមហ្វីលីពីន ដែលពួកគេ ធ្លាប់បានចាញ់ ដោយលទ្ធផល ៣-២ នៅជុំទី១ និងបន្តចាញ់ ៣-១ នៅជុំទី២ កាលពីឆ្នាំមុន។ សម្រាប់ការប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះ ហ្វីលីពីន កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានគេមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានល្អជាងទៅលើការវាយផ្តាច់ ហើយអ្នកលើកបាល់ដៃទី១ សួន ចាន់ដារ៉ូ ដែលទើបបានវិលត្រឡប់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងបេសកកម្មលើកនេះ បានក្លាយជាតួអង្គយ៉ាងសំខាន់ ក្នុងការចែកបាល់ឱ្យមិត្តរួមជាតិ លោតវាយផ្តាច់យកពិន្ទុ ខណៈការចាញ់ទាំង៨ប្រកួត នៅ SEA V-League 2025 គ្មានវត្តមានរូបគេចូលរួមនោះទេ គឺអ្នកលើកបាល់ទី១ បានធ្លាក់ទៅលើកីឡាករវ័យក្មេង កែវ ស្រេងលីហួរ។ យ៉ាងណាក៏ដោយ សួន ចាន់ដារ៉ូ បានមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជា ធ្វើមិនទាន់បានល្អនោះទេ ព្រោះការយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣-២ កាលពីម្សិលមិញ មិនមែនជាលទ្ធផលដែលពួកគេចង់នោះឡើយ ព្រោះជ័យជម្នះបែបនេះ មិនអាចជួយឱ្យកម្ពុជា ទទួលបាន៣ពិន្ទុពេញទេ…
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមអនឡាញ។ ក្នុងជំនួបជាមួយលោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកថ្លែងថា៖ «យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នានេះ»។ គ.ប.ឆ.ប. បានថ្លែងថា៖ «លោកស្រី Zittle បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ និងលិខិតូបករណ៍ ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ»។ លោកស្រី Zittle បានថ្លែងទៀតថា រដ្ឋាភិបាលអាមេរិក តែងតែចាត់ទុក ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាចំណុចអាទិភាពបន្ទាន់មួយ។ ភាគីអាមេរិកសង្ឃឹមថា អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងអាចស្វែងរកកាលានុវត្តភាពបន្ថែម ដើម្បីបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ នេះបើតាម គ.ប.ឆ.ប.។ បើយោងតាម គ.ប.ឆ.ប. កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រោងប្រព្រឹត្តទៅនាចុង ខែកញ្ញា ខាងមុខនេះ។ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញចេញពីកម្ពុជា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសពាក់ព័ន្ធជាង ១ម៉ឺន ៦ពាន់នាក់ ខណៈដែលការដេញចេញសរុប មានជាង ៤ម៉ឺន ៥ពាន់នាក់ក្នុងរយៈពេលនេះ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
ភ្នំពេញ៖ តាមរយៈ គេហទំព័រ AHF ជាងពីរទសវត្សរ៍ក្រោយពីដឹងថា ខ្លួនរស់នៅជាមួយមេរោគអេដស៍ រឿងរ៉ាវរបស់អ្នកស្រី ស សាវឿន លែងត្រូវបានកំណត់ដោយការព្យាបាលតែមួយមុខទៀតហើយ។ ស្ត្រីវ័យ ៤៨ ឆ្នាំរូបនេះ មកពីខេត្តស្វាយរៀង បានបាត់បង់ស្វាមីនៅឆ្នាំ ១៩៩៧ ហើយក្រោយមកបានប្រឈមនឹងជំងឺ ស្រកទម្ងន់ និងការរើសអើង មុនពេលធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍នៅខែវិច្ឆិកា ឆ្នាំ ២០០៣។ តាមរយៈការប្រឹក្សា ការចុះសួរសុខទុក្ខតាមផ្ទះ និងការថែទាំវេជ្ជសាស្ត្រ ស្ថានភាពជំងឺអ្នកស្រីបានប្រសើរឡើង និងក្លាយជាអ្នកអប់រំមិត្តភក្តិ ដើម្បីជួយអ្នកដទៃដែលប្រឈមនឹងបញ្ហាដូចគ្នា។ ដំណើររបស់អ្នកស្រី ក្រោយមកបានឈានហួសពីការព្យាបាលនៅគ្លីនិក។ តាមរយៈកម្មវិធី «អាហារសម្រាប់សុខភាព» ឬ Food for Health របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា អ្នកស្រី សាវឿន បានទទួលការគាំទ្រសម្រាប់ការចិញ្ចឹមខ្យង និងមាន់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អ្នកស្រីបានប្រាប់របាយការណ៍យុទ្ធសាស្ត្រ និងមេរៀនបទពិសោធន៍ប្រកបដោយប្រសិទ្ធភាពនៅអាស៊ី ឆ្នាំ ២០២៥ របស់ AHF ថា ការគាំទ្រនេះ «បានធ្វើឱ្យស្ថិរភាពហិរញ្ញវត្ថុ និងគុណភាពជីវិតរបស់គ្រួសារខ្ញុំប្រសើរឡើង»។ អ្នកស្រីបន្ថែមថា ការគាំទ្រ និងការទទួលយកបានជួយឱ្យខ្លួនឆ្លងផុតពីការរើសអើង និងកសាងជីវិតដែលមាន «គោលបំណង និងសេចក្តីថ្លៃថ្នូរ»។ បទពិសោធន៍របស់អ្នកស្រី សាវឿន ឆ្លុះបញ្ចាំងពីវិធីសាស្ត្រថែទាំសុខភាពកាន់តែទូលំទូលាយរបស់ AHF កម្ពុជា បន្ទាប់ពីបានធ្វើការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ។ ទោះបីការបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅតែជាមូលដ្ឋានស្នូលក៏ដោយ ការងាររបស់អង្គការនេះក៏គ្របដណ្ដប់លើសេវាសុខភាពផ្លូវភេទប្រកបដោយការសម្ងាត់ ការពង្រឹងសមត្ថភាពកុមារី និងសុខភាពពេលមករដូវ អាហារូបត្ថម្ភ ជីវភាពរស់នៅ និងការតស៊ូមតិផ្នែកសុខភាពសាធារណៈ។ នេះទទួលស្គាល់ថា ឱសថតែមួយមុខមិនអាចដោះស្រាយភាពក្រីក្រ ការរើសអើង ឧបសគ្គយេនឌ័រ និងការខ្វះព័ត៌មានសុខភាពបានឡើយ។ ការងារនេះកើតឡើងស្របពេលកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ស្តីពីមេរោគអេដស៍។ សមិទ្ធផលនេះមានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន ៩៥% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងព្យាបាលសម្រេចបានការបង្ក្រាបបរិមាណមេរោគ។ ទោះជាយ៉ាងណា តាមរយៈរបាយការណ៍របស់រាជរដ្ឋាភិបាល កម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានករណីឆ្លងថ្មីជិត ១…
នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើងដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ«ទាល់តែមនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់តែវត្ថុឬកេរដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរពញ្ញាក់មនសិការដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពលនិងពូកែខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់អ្វីដែលកំពុងមាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត “ចាំស្តាយក្រោយ” នេះមិនមែនគ្រាន់តែជាវិបត្តិនៃអារម្មណ៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា “វិបត្តិមនសិការរួម» និងជា “វិប្បដិសារីសង្គម” ដែលកំពុងរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍនិងការបណ្តុះស្មារតីម្ចាស់ការរបស់សង្គមជាតិទាំងមូល។ នៅពេលដែលមនុស្សរស់—ជាពិសេសអ្នកមានសមត្ថភាព អ្នកច្នៃប្រឌិត អ្នកដឹកនាំគំរូ និងអ្នកធ្វើការដើម្បីប្រយោជន៍សង្គម—មិនទទួលបានការលើកទឹកចិត្ត គាំទ្រ ឬផ្តល់តម្លៃឱ្យបានសមស្របពីបរិយាកាសជុំវិញខ្លួន ពួកគេនឹងធ្លាក់ក្នុងស្ថានភាពបាក់ទឹកចិត្តនិងអស់ថាមពលពីខាងក្នុង។ ផលវិបាកចុងក្រោយចំពោះសង្គមគឺ កង្វះធនធានមនុស្សសកម្ម និងការបាត់បង់ចលករនៃវឌ្ឍនភាពជាតិ។ ការផ្អើលធ្វើបុណ្យ លើកតម្កើង ឬសម្តែងការសោកស្តាយយ៉ាងគគ្រឹកគគ្រេងតែនៅពេលមនុស្សស្លាប់ទៅហើយ វាជាកាតព្វកិច្ចដ៏ប្រពៃមួយរបស់អ្នកនៅរស់។ ប៉ុន្តែជារឿយៗវាគ្រាន់តែជាការបំពេញមុខមាត់សង្គម ឬជាការបង្ហាញអារម្មណ៍សោកស្តាយដែលហួសពេលតែប៉ុណ្ណោះ។ វប្បធម៌បែបនេះ កំពុងបញ្ជូនសារដ៏ខុសឆ្គងមួយទៅកាន់មនុស្សទូទៅ ជាពិសេសយុវជនជំនាន់ក្រោយ ដោយធ្វើឱ្យពួកគេយល់ច្រឡំថា ការខិតខំប្រឹងប្រែង ភាពជាពលរដ្ឋសកម្មនិងការលះបង់របស់ពួកគេដើម្បីសង្គមជាតិនឹងគ្មានន័យ គ្មានអ្នកដឹងឮឡើយ លុះត្រាតែពួកគេលាចាកលោកនេះទៅ។ វាក៏បង្កើតឱ្យមានភាពព្រងើយកន្តើយចំពោះទ្រព្យសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងបរិស្ថាន ដោយរង់ចាំរហូតដល់វត្ថុទាំងនោះរងការបំភ្លេចបំផ្លាញទើបនាំគ្នាបង្កើតចលនាស្រឡាញ់ជាតិមួយឆាវបែបភ្លើងចំបើង ដែលខ្វះចីរភាពនិងខ្វះយុទ្ធសាស្ត្រពិតប្រាកដ។ ការសម្តែងការសោកស្តាយនៅពេលហួសពេល វាមិនខុសពី «ការផ្តល់ឆ័ត្រឱ្យមនុស្សនៅពេលដែលភ្លៀងរាំងហើយនោះទេ»។ វាគ្មានតម្លៃ និងគ្មានផលចំណេញអ្វីឡើយសម្រាប់អ្នកដែលបានបាត់បង់ជីវិត ឬវត្ថុដែលត្រូវបានបំផ្លាញទៅហើយនោះ។ ផ្នត់គំនិតដែលត្រូវផ្លាស់ប្តូរពីការស្តាយក្រោយបែបអកម្ម មកជាម្ចាស់ការបែបបុរេសកម្ម ដើម្បីកសាងសង្គមមួយដែលមានភាពចាស់ទុំខាងបញ្ញា និងស្មារតី យើងត្រូវរួមគ្នាបង្កើតរបត់ថ្មីមួយដោយបំប្លែង “ការសោកស្តាយបែបអកម្ម” (Passive Regret) មកជា “សកម្មភាពបែបបុរេសកម្ម” (Proactive Action) តាមរយៈការផ្លាស់ប្តូរទម្លាប់ផ្ទុយគ្នានៃការអនុវត្តជាក់ស្តែង។ យើងត្រូវហ៊ានលះបង់ចោលនូវវប្បធម៌ចាំផ្អើលចូលបុណ្យសពយ៉ាងគគ្រឹកគគ្រេង ឬចាំរៀបរាប់គុណសម្បត្តិលាចាកលោក ហើយងាកមកបង្កើតទម្លាប់ឧបត្ថម្ភជីវភាព ផ្ដល់សន្តិសុខ និងសេវាសុខភាពដិតដល់ដល់អ្នកលះបង់ដើម្បីសង្គមជាតិនិងធនធានមនុស្សចាស់ជរា ឬ នៅពេលដែលពួកគាត់កំពុងមានដង្ហើមរស់នៅវិញ។ ស្របពេលជាមួយគ្នានេះ ជំនួសឱ្យការចំណាយពេលសរសេរអត្ថបទកោតសរសើរយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមតែនៅពេលបុគ្គលណាម្នាក់ស្លាប់បាត់ទៅនោះ យើងត្រូវចេះបង្ហាញការគាំទ្រ លើកទឹកចិត្ត និងចែករំលែកស្នាដៃ គំនិតច្នៃប្រឌិត ព្រមទាំងគុណតម្លៃរបស់ពួកគាត់នៅថ្ងៃនេះ នាទីនេះ ដើម្បីជាកម្លាំងចិត្តឲ្យពួកគាត់បន្តបង្កើតផលវិជ្ជមាន។ ចំពោះទ្រព្យសម្បត្តិជាតិ វប្បធម៌ និងបរិស្ថាន ក៏ត្រូវបោះបង់ចោលដែរនូវទម្លាប់គិតបែបអសកម្ម ដែលរង់ចាំតែស្រែកស្តាយស្រណោះ និងជេរប្រកាសកំហុសនៅពេលបេតិកភណ្ឌរងការបំភ្លេចបំផ្លាញ ហើយត្រូវជំនួសមកវិញដោយការចូលរួមជាកម្លាំង ថវិកា…
ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១ ៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា បង្គួយប្រភេទនេះ ឃើញភ្លាមៗហាក់ដូចជាកូនសត្វដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ ហើយវាក៏មិនមែនជាសត្វចម្លែកអ្វីនោះដែរ។ ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញនៅក្នុងជីវៈចម្រុះដទៃនៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជានោះទេ។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ឈ្មោះវិទ្យាសាស្ត្រថា Acanthosaura ឬគេច្រើនស្គាល់ថា Mountain Horned Dragon។ លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល ដែលមើលទៅដូចស្នែង និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។ តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ។ តំបន់ការពារធម្មជាតិទាំងនោះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា៕
យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី និងទាន់ពេលវេលា ដើម្បីបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ និងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ RBC កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ RBC ថៃ។ លោកស្រី សុជាតា បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ និងសកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច»។ កម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះហេតុការណ៍បាញ់ និងការបង្កផ្ទុះនានា ភាគីកម្ពុជាបានស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងបានអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាថាហេតុការណ៍បែបនេះមិនកើតមានបន្តទៀត និងចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ លោកស្រីបន្ថែមថា ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយដែលនាំទៅដល់ការបង្កហេតុ ដូចជាការបាញ់បោះ ការរាយបន្លាលួស និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ លោកស្រីបន្តថា៖ «បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី»។ ភាគីកម្ពុជាក៏បានបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ លោកស្រីបញ្ជាក់ថា ការប្តេជ្ញាចិត្តទាំងនេះ គឺ៖ «សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង…
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ត្រូវចេញពីកម្ពុជា ក្នុងនោះ ជាង១ម៉ឺន៦ពាន់ពាក់ព័ន្ធ online scam។ នេះបើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានថ្លែងប្រាប់ទូរទស្សន៍ក្រសួងមហាផ្ទៃថ្មីៗនេះ។ យោងតាម លោក សុខ វាសនា ការបោសសម្អាតការឆបោកតាមអនឡាញយ៉ាងសកម្ម ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ ហើយសកម្មភាពនេះកំពុងបន្ត។ លោកថា ជនសង្ស័យជាច្រើនបានបែកសំបុកចេញពីមជ្ឈមណ្ឌលឆបោកធំៗ ប៉ុន្តែពួកគេមិនបានរត់ចេញពីកម្ពុជាទេ គឺបន្តលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីបន្តសកម្មភាពខុសច្បាប់នេះ។ លោកបន្តថា យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជាបានបើកចំហឲ្យអ្នកពាក់ព័ន្ធចាកចេញដោយខ្លួនឯងដោយស្ម័គ្រចិត្ត ប៉ុន្តែ ប្រសិនបើពួកគេមិនចេញដោយខ្លួនឯងទេ សមត្ថកិច្ចបានអនុវត្តតាមច្បាប់ ហើយអ្នកដែលចេញហើយ ត្រូវបានហាមមិនឲ្យចូលមកកម្ពុជាវិញនោះទេ។ លោក សុខ វាសនា ថ្លែងថា៖ «នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ដោយយើងមិនទាន់រាប់បញ្ចូលអ្នកស្ម័គ្រចិត្តចេញដោយខ្លួនឯង គ្រាន់តែអ្នកដែលយើងបណ្ដេញចេញគឺមានជាង ៤ម៉ឺន ៥ពាន់នាក់។ ប៉ុន្តែនៅក្នុងចំនួននេះ ពាក់ព័ន្ធនឹង online scam ដែលយើងបានបង្ក្រាបផ្ទាល់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពផ្សេងៗដែលចុះបង្ក្រាបនៅគ្រប់ទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយអភិបាលខេត្ត គឺមានជាង ១ម៉ឺន ៦ពាន់នាក់ ដែលពិតជាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យា»។ លោក សុខ វាសនា បន្តថា ចំនួនបណ្ដេញចេញជាង ៤ម៉ឺន៥ពាន់នាក់នេះ បើប្រៀបធៀបទៅគឺច្រើនជាងចំនួនជនបរទេសដែលត្រូវបានណ្ដេញចេញក្នុងរយៈពេល ១០ឆ្នាំ កន្លងទៅ។ ការបណ្ដេញចេញក្នុងចំនួនច្រើនបែបនេះ សមត្ថកិច្ចជួបបញ្ហាប្រឈមខ្លះដូចជា ការខ្វះឯកសាររបស់ជនដែលត្រូវបណ្ដេញចេញ។ បញ្ហាប្រឈមមួយទៀត គឺការចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់របស់ជនបរទេស តាមច្រកមិនផ្លូវការ ហើយអ្នកផ្ដល់សេវាស្នាក់នៅក៏មិនបានអនុវត្តច្បាប់ឲ្យបានជាក់លាក់ក្នុងការរាយការណ៍ទៅសមត្ថកិច្ចអំពីការចូលមកស្នាក់នៅរបស់ជនបរទេស៕