Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»សេដ្ឋកិច្ច»អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​
    សេដ្ឋកិច្ច

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    ngochecktayBy ngochecktayJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ជំនួបត្រីភាគីក្នុងវិស័យទេសចរណ៍រវាងកម្ពុជា ឡាវ និងវៀតណាម នៅប្រទេសសិង្ហបុរី។ ក្រសួងទេសចរណ៍
    ជំនួបត្រីភាគីក្នុងវិស័យទេសចរណ៍រវាងកម្ពុជា ឡាវ និងវៀតណាម នៅប្រទេសសិង្ហបុរី។ ក្រសួងទេសចរណ៍
    Share
    Facebook Twitter LinkedIn Pinterest Email

    កម្ពុជា ឡាវ និងវៀតណាម បាន​ព្រមព្រៀង​​គ្នា​ដាក់ចេញ​នូវ​កញ្ចប់ទស្សនកិច្ច​ និង​ផែនការ​សកម្ម​ភាព​រួម ​​ក្នុង​គោលបំណង​បង្កើន​នូវ​​ភាព​ទាក់​ទាញ និង​ជំរុញដំណើរទេសចរណ៍​នៅ​ក្នុងដែនដី​​អតីត​សហភាព​ឥណ្ឌូចិនឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀតទៅ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ៣ ក៏​ដូចជា​​​ភ្ញៀវ​ទេសចរអន្តរជាតិ​ផ្សេងៗ​ទៀត​។

    ​កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​​ធ្វើ​ឡើងក្នុង​អំឡុងពេល​ដែល​​តំណាង​ថ្នាក់​ដឹក​នាំ​នៃ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង ៣ បាន​ទៅ​​ចូល​រួម​កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍​អាស៊ាន លើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ ​នៅប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦។

    គណៈ​ប្រតិភូ​កម្ពុជា​​ដឹកនាំ​ដោយ ​លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា, គណៈប្រតិភូឡាវ ដឹកនាំដោយ​លោកស្រី Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកស្រី Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម(VNAT)។

    ខ្លឹមសារ​នៃ​ជំនួប​នេះ គឺ​ដើម្បីពិភាក្សាពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញ​យុទ្ធនាការ«ប្រទេសបី គោលដៅមួយ»។ ដើម្បីជំរុញ​យុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំង ៣ បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា(Joint Package Tour) ដោយរួមមាន ៣ ថ្ងៃនៅប្រទេសវៀតណាម ៣ ថ្ងៃនៅប្រទេសកម្ពុជា និង៣ ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ។ ការ​រៀបចំ​រួមគ្នា​នេះ គឺ​ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ (Plus-One Countries)។
    ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម, ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា…), ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet), និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ ព្រម​ទាំង​ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំង ៣ និងពីប្រទេសទី ៣។

    តាម​រយៈ​ជំបនួប​នេះ មន្រ្តីជំនាញទាំង ៣ ប្រទេស​បាន​សន្យា​នឹងបន្តជួបគ្នាជាថ្មី​ទៀតដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម​។

    ទិន្នន័យ​ក្រសួង​ទេសចរណ៍​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៥ខែនៃ​ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ១,៥៤ លាននាក់ ថយចុះ ៤៧,៨% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥ ដែលមាន​ចំនួន ២,៩៥ លានានាក់​។ ក្នុង​នោះ​​ភ្ញៀវ​ជន​ជាតិ​វៀតណាម មាន​ចំនួន​ ៣៨១ ០៦២នាក់ ចំណែក​ភ្ញៀវជនជាតិឡាវ ៩ ០៥១នាក់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.