ខេត្តបន្ទាយមានជ័យ: ក្រសួងព័ត៌មានបានអំពាវនាវឱ្យពង្រឹងកិច្ចសហការរវាងមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទប់ស្កាត់ការផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ បន្ទាប់ពីអាជ្ញាធរបានលើកឡើងពីបទពិសោធន៍កន្លងមក ដែលអ្នកសារព័ត៌មានមួយចំនួនបានផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចការយោធាដោយខ្វះការប្រុងប្រយ័ត្ន។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា។ លោកបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ក៏ដូចជាអ្នកសារព័ត៌មានដែលចុះបំពេញបេសកកម្មពីបណ្ដាខេត្តផ្សេងៗ ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយជូនសាធារណជន មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន ជាពិសេសលើប្រធានបទពាក់ព័ន្ធនឹងកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។ បើតាមលោក អស្នារិទ្ធ ការស្វែងយល់ពីតម្រូវការរបស់អ្នកសារព័ត៌មាន និងការសម្របសម្រួលជាប្រចាំរវាងមន្ទីរព័ត៌មាន អាជ្ញាធរ និងអ្នកសារព័ត៌មាន គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈ និងជួយឱ្យការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ប្រព្រឹត្តទៅដោយទំនួលខុសត្រូវ។ លោកបានបញ្ជាក់ថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ ដើម្បីគាំទ្រដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន តាមរយៈការសម្របសម្រួលឱ្យអាចចុះយកព័ត៌មាន សម្ភាសមន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធបានកាន់តែងាយស្រួល។ លោកបានបន្ថែមថា ការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ នឹងជួយកាត់បន្ថយការផ្សាយព័ត៌មានខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្មសាធារណៈ ឬបញ្ហាផ្លូវច្បាប់ជាយថាហេតុ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ សហការជាមួយអាជ្ញាធរ និងមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីកសាងវប្បធម៌នៃការសម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។ លោកបានលើកឡើងថា: “គោលដៅសំខាន់ គឺធានាឱ្យការផ្សព្វផ្សាយព័ត៌មានប្រព្រឹត្តទៅដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ កិត្តិយសបុគ្គល និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ”។ លោក អស្នារិទ្ធ បានលើកយកបទពិសោធន៍ក្នុងអំឡុងពេលមានភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មកធ្វើជាឧទាហរណ៍ ដោយបញ្ជាក់ថា ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូច ផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ លោកថ្លែងថា៖ «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ»។ លោកបានបន្តថា ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួល មិនត្រឹមតែជួយលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចរួមក្នុងការការពារផលប្រយោជន៍ជាតិផងដែរ។ ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម បានសម្តែងការគាំទ្រចំពោះការណែនាំរបស់ក្រសួងព័ត៌មាន និងបញ្ជាក់ថា មន្ទីរបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលចុះបំពេញបេសកកម្មក្នុងខេត្ត។ លោកបានប្តេជ្ញាថា មន្ទីរនឹងបន្តសម្របសម្រួលជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការចុះយកព័ត៌មាន និងការសម្ភាសរបស់អ្នកសារព័ត៌មាន…
Author: ngochecktay
ក្រុមកីឡាការិនីជម្រើសជាតិបាល់ទាត់កម្ពុជា ដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2026 ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល ដោយទទួលបានលេខ១នោះ ប៉ុន្តែការស្វែងរកឱកាសឡើងទៅវគ្គបន្តរបស់ក្រុមកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍ SEA V-Cup 2026 កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីពួកគេ បានចាញ់ក្រុមជើងឯក ឥណ្ឌូនេស៊ី ៣សិតដាច់ (៣-០)នោះ។ សម្រាប់ការប្រកួតពានរង្វាន់ AFF Women’s Cup 2026 ដែលកំពុងធ្វើនៅប្រទេសម៉ាឡេស៊ីនេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល B ដោយបានយកឈ្នះក្រុមទីម័រខាងកើត ៣-១ នៅថ្ងៃបើកឆាក និងបានវាយបកតាមស្មើក្រុមការពារតំណែងជើងឯក ឥណ្ឌូនេស៊ី ១-១ សម្រាប់ការប្រកួតចុងក្រោយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ កីឡាការិនី វិបុល សិរីសេដ្ឋា ជាអ្នកតែតបាល់បញ្ចូលទីឱ្យក្រុមនារីកម្ពុជា នៅនាទីទី ៤៧ ដើម្បីលុបចោលគ្រាប់បាល់នាំមុខរបស់ឥណ្ឌូនេស៊ី ដែលរកបានដោយកីឡាការិនី Sheva Imut Furyzcha នៅនាទីទី ៤២។ ការចែកគ្នាម្នាក់១ពិន្ទុនេះ បានជួយឱ្យក្រុមនារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូល B ខណៈក្រុមនារីឥណ្ឌូនេស៊ី ឈរនៅលេខ២ ដោយមាន៤ពិន្ទុស្មើគ្នា ហើយលទ្ធផលនេះ គឺដូចគ្នាទៅនឹងការប្រកួតពាន AFF Women’s Cup 2024 តែម្តង ព្រោះកាលនោះ ក្រុមនារីកម្ពុជា និងឥណ្ឌូនេស៊ី បានស្មើគ្នា ០-០ និងបានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ី ដូចគ្នា។ យោងតាមលទ្ធផលនេះ ក្រុមនារីកម្ពុជា ត្រូវឡើងទៅជួបក្រុមកីឡាការិនីជម្រើសជាតិឡាវ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលទទួលបានលេខ២ប្រចាំពូល A មាន ២ពិន្ទុ រីឯ ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុមជម្រើសជាតិនារីសិង្ហបុរី ដែលដណ្តើមបានលេខ១ ប្រចាំពូល A បន្ទាប់ពីពួកគេ បានទម្លាក់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយការយកឈ្នះ ៣-១ ក្នុងជំនួបចុងក្រោយ កាលពីម្សិលមិញដែរ ហើយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើនៅថ្ងៃទី ១៩ ខែកក្កដានេះ។ ក្តីសង្ឃឹមឡើងទៅកាន់វគ្គបន្តរបស់ក្រុមបាល់ទះកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់…
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងព្រះរាជអាជ្ញា បានចុះពិនិត្យទីតាំង២កន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញទូរស័ព្ទនិងកុំព្យូទ័រជិត ២០០០គ្រឿងដែលសង្ស័យថាពាក់ព័ន្ធនឹង online scam។ រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៦ កក្កដាថា ប្រតិបត្តិការនៅថ្ងៃទី១៦ កក្កដាកន្លងទៅ ធ្វើឡើងនៅទីតាំងសង្ស័យចំនួន២ គឺទី១ ស្ថិតនៅផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេណផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នៅទីតាំងទី១នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ១នាក់ និងដកហូតវត្ថុតាង រួមមានក្ដារចុច (Keyboard) ចំនួន ៨ប្រអប់, Mother board ចំនួន ១៩ ប្រអប់, ខ្សែ Network ចំនួន ២ ប្រអប់, ទូរស័ព្ទចំនួន ៤ប្រអប់, កុំព្យូទ័រយួរដៃ ចំនួន ៥ ប្រអប់, និង Adapter សម្រាប់តភ្ជាប់ពីទូរស័ព្ទទៅកុំព្យូទ័រ ចំនួន ៤ ប្រអប់។ ចំណែកប្រតិបត្តិការនៅទីតាំងទី២ ធ្វើឡើងនៅបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ២នាក់ និងដកហូតសម្ភារៈ រួមមានទូរស័ព្ទដៃ ចំនួន១៧៤០គ្រឿង, ស៊ីមកាត និងគ្រឿងបន្លាស់ទូរស័ព្ទ ជាច្រើនទៀត។ រដ្ឋបាលខណ្ឌសែនសុខថ្លែងថា៖ «តាមកោសល្យវិច័យរបស់មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams។ ជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ»៕
តើប្រទេសចិនអាចក្លាយជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ ខណៈភាពតានតឹងនៅតាមព្រំដែនជម្លោះរវាងប្រទេសទាំងពីរនៅតែបន្តឬ? សំណួរនេះកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង ខណៈលោក អនុទិន ចានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានថ្លែងដោយឡែកថា ទីក្រុងបាងកក «មិនបានបិទទ្វារ» ចំពោះតួនាទីរបស់ចិនក្នុងការជួយបន្ធូរបន្ថយភាពតានតឹងនោះទេ។ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោក លី ឈាង នៅថ្ងៃទី១៦ ខែកក្កដា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅប្រទេសចិន និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World Artificial Intelligence Conference – WAIC) ដែលក្នុងឱកាសនោះ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កម្ពុជាបន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ»។ ការពិភាក្សាអំពីបញ្ហាព្រំដែននេះ ត្រូវបានចាត់ទុកថា ជាឱកាសមួយក្នុងចំណោមកិច្ចពិភាក្សាកម្រិតខ្ពស់បំផុត ដែលកម្ពុជាបានលើកយកបញ្ហានេះជាផ្លូវការជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន ចាប់តាំងពីភាពតានតឹងនៅតាមព្រំដែនបានកើនឡើងកាលពីឆ្នាំមុន។ ចំណែកលោក លី ឈាង បានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះកម្ពុជា និងបានពិពណ៌នាទំនាក់ទំនងរវាងប្រទេសទាំងពីរថា ជា «មិត្តដែកថែប»។ លោក លី បានថ្លែងថា៖ «ចិន និងកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងរួមគ្នាឆ្លើយតបនឹងភាពមិនប្រាកដប្រជារបស់ពិភពលោក»។ លោកបានបន្ថែមថា «ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន» ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ មេដឹកនាំទាំងពីរ ក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ និងការទូត ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ថាមពលបៃតង កសិកម្ម ការពារជាតិ និងសន្តិសុខ ព្រមទាំងវិស័យទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់ដោយឥតងាករេនូវគោលការណ៍ «ចិនមួយ» ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង…
ភ្នំពេញៈ ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥។ នេះបើយោងតាមក្រសួងសុខភិបាលនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ។ សមិទ្ធផលនេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រក្នុងការរុករក ការព្យាបាល ការបង្ការ ការតាមដាន និងការធ្វើអន្តរាគមន៍លើករណីជំងឺគ្រុនចាញ់បានឆាប់ និងទាន់ពេលវេលា ដែលដឹកនាំអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងខាភិបាល រួមជាមួយអ្នកពាក់ព័ន្ធនៅគ្រប់កម្រិតនានា។ ក្នុងនោះរួមមាន អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងក្រសួង ស្ថាប័ននានា អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងសហគមន៍ទូទាំងប្រទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទោះយ៉ាងណា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល «ទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ” ដើម្បីឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ ពីអង្គការសុខភាពពិភពលោក ប្រទេស កម្ពុជាអាចនៅប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេសផ្សេងទៀត ដែលកំពុងមានការ ចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈម ចូលមកប្រទេសកម្ពុជា រួមទាំងគ្រុន ចាញ់នាំចូលតាមរយៈសត្វស្វា។ ក្រសួងសុខាភិបាលបញ្ជាក់ថា៖«ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មី ក្នុងស្រុកទេ បានន័យថាគ្រុន ចាញ់បានថយចុះ ១០០% និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ»។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុក រកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) ដែលមាននៅគ្រប់ បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីឈានទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់បានទាន់ពេលវេលា។ ជាលទ្ធផលនៃប្រសិទ្ធភាពប្រព័ន្ធព័ត៌មានជំងឺគ្រុនចាញ់នេះ ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកថ្មីនាឆ្នាំ២០២៦ ក៏កំពុងត្រូវ បានរកឃើញថា មិនមានករណីជំងឺគ្រុនចាញ់សង្ស័យណាមួយលេចចេញតាមបណ្តាព្រំដែនប្រទេសកម្ពុជានោះទេ។ ក្រសួងបានអំពាវនាវដល់សាធារណជន ឱ្យចូលរួមបង្ការជំងឺគ្រុនចាញ់ តាមរយៈការការពារខ្លួនកុំឱ្យមូសខាំ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ស្វែងរកសេវាពិគ្រោះប្រឹក្សាយោបល់ ឬធ្វើតេស្តនិងព្យាបាលឱ្យបានទាន់ពេលវេលា តាមរយៈអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬមូលដ្ឋាន សុខាភិបាលសាធារណៈដែលនៅជិតបំផុត ប្រសិនបើសង្ស័យថាបានឆ្លងជំងឺគ្រុនចាញ់៕
លំហូរពាណិជ្ជកម្មទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) បានបោះជំហានទៅមុខកាន់តែប្រសើរ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ១/៤ដងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈតំបន់ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០ (ឆ្នាំ២០១២)។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ ប្រទេស ដោយ ១០ ប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសំខាន់ៗចំនួន ៥ ទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ទិន្នន័យក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសកម្ពុជា ជាមួយក្រុមប្រទេសសមាជិក RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជានាំទំនិញទៅកាន់ប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២% ខណៈទំនិញនៃក្រុមប្រទេស RCEP នាំចូលមកវិញមានចំនួនជាង ១៨ ពាន់លានដុល្លារ កើន ២៨%។ បើធ្វើការបែងចែក គឺការដោះដូរពាណិជ្ជកម្មជាមួយក្រុមប្រទេសសមាជិកអាស៊ាន មានទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារ កើនជិត ២២% ដែលក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារ កើនឡើង ២% និងកម្ពុជានាំចូលពីទីផ្សារអាស៊ាន មានចំនួនជាង ៧ ពាន់លានដុល្លារ កើន ៣៣%។ ដោយឡែកសម្រាប់ប្រទេសជាសមាជិក RCEP ចំនួន ៥ ផ្សេងទៀត(ក្រៅសំបន់អាស៊ាន) គឺកម្ពុជា-ចិន មានទឹកប្រាក់ ១១,៦៤ ពាន់លានដុល្លារ កើនឡើង ២៥,៤%, កម្ពុជា-ជប៉ុន ១,៤៣ ពាន់លានដុល្លារ កើន ១៦,៩%, កម្ពុជា-កូរ៉េខាងត្បូង ៥៩៩,៧៣ លានដុល្លារ កើន ៣៦,៨%, កម្ពុជា-អូស្រា្តលី ៤៣៥ លានដុល្លារ កើន ៥១%,…
សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ដែលជាស្ថាប័នជាតិមួយរបស់ចិន មានតួនាទីសំខាន់ជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូ នៅជុំវិញពិភពលោក បានប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន Ping An ក៏បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នានេះដែរ។ លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន បានបង្ហាញការប្តេជ្ញាបែបនេះ នៅពេលលោកជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបការងារប្រកបដោយផ្លែផ្កានេះ លោក ហួត ហាក់ បានប្រាប់លោក Yang Xiaoyang និងសហការី ពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ព្រមទាំងបានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន ពិសេសការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ជាលទ្ធផល ភាគីទាំង២ បានឯកភាព «ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យវប្បធម៌ និងទេសចរណ៍» តាមរយៈការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សិល្បៈទៅវិញទៅមក កិច្ចសហការក្នុងការការពារបេតិកភណ្ឌវប្បធម៌ ការជំរុញសិល្បៈភាពយន្ត វីដេអូ និងការច្នៃប្រឌិតវប្បធម៌ឌីជីថល ការអប់រំសិល្បៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងការអភិវឌ្ឍរួមបញ្ចូលគ្នារវាងវប្បធម៌ និងទេសចរណ៍។ ទន្ទឹមនឹងនេះ សមាគម នឹងរៀបចំសំណើគម្រោងលម្អិតជូនក្រសួងទេសចរណ៍ និងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរសកម្មភាពវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃផែនការសកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងពិភាក្សាបន្ថែមលើគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។ ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅប្រទេសចិន Ping An…
ខេត្ដសៀមរាប: សម្លៀកបំពាក់បែប «បុរាណខ្មែរ» ដែលកែច្នៃខុសពីទម្រង់ដើម និងមិនគោរពក្បួនខ្នាតវប្បធម៌ខ្មែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរទៀតឡើយ ខណៈអ្នកជំនាញរកឃើញថា ឈុតបុរាណដែលអាជីវករជួលឱ្យភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្តប្រមាណ ៧០ភាគរយ ត្រូវបានស្លៀកពាក់ប្រាសចាកពីទម្រង់ដើម។ វិធានការរបស់អាជ្ញាធរជាតិអប្សរា ដែលចាប់អនុវត្តពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញពីការរឹតបន្តឹងលើការបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរនៅតំបន់បេតិកភណ្ឌអង្គរ បន្ទាប់ពីឈុតបុរាណកែច្នៃមួយចំនួនបានរងការរិះគន់ជាបន្តបន្ទាប់ថា ខុសពីក្បួនខ្នាតសម្លៀកបំពាក់ខ្មែរបុរាណ និងមានការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ។ការរឹតបន្តឹងនេះ ត្រូវបានប្រកាសក្រោយមន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ បានជួបជាមួយក្រុមអាជីវករបម្រើសេវាជួលសម្លៀកបំពាក់បែបខ្មែរបុរាណដល់ភ្ញៀវទេសចរ កាលពីថ្ងៃទី១៣ ខែកក្កដា។ លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងជាអ្នកស្រាវជ្រាវផ្នែកសម្លៀកបំពាក់ខ្មែរបុរាណ បានឱ្យដឹងថា ការជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្តបច្ចុប្បន្ន មានការស្លៀកពាក់ខុសពីទម្រង់ដើមប្រមាណ ៧០ភាគរយ។បញ្ហាដែលអ្នកជំនាញកត់សម្គាល់ជាពិសេស គឺការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ដែលលោក ចាន់ សោភ័ន ចាត់ទុកថា ជាការប្រាសចាកពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ហើយអាចប្រែក្លាយការបង្ហាញឈុតបុរាណនៅមុខប្រាសាទអង្គរវត្តទៅជាការបម្រើឱ្យវប្បធម៌បរទេស។ លោកបានបញ្ជាក់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ មិនមែនគ្រាន់តែជាការជ្រើសរើសឈុតដែលមានរូបរាងស្រដៀងសម្លៀកបំពាក់បុរាណនោះទេ ប៉ុន្តែត្រូវប្រើកំណាត់ និងគ្រឿងអលង្ការខ្មែរ ព្រមទាំងគោរពតាមទម្រង់ និងក្បួនខ្នាតនៃការស្លៀកពាក់។ការតុបតែងខ្លួនរបស់ខ្មែរបុរាណ មានទម្រង់ខុសៗគ្នាទៅតាមឋានៈសង្គម ចាប់ពីព្រះមហាក្សត្រ ម្ចាស់ក្សត្រី អ្នកមានឋានៈខ្ពស់ រហូតដល់ប្រជារាស្ត្រសាមញ្ញ។ តាមការពន្យល់របស់លោក ចាន់ សោភ័ន សម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ ត្រូវបានប្រើសម្រាប់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ខណៈកំណាត់ល្បើក និងល្បើកជ័រជើង ត្រូវបានប្រើសម្រាប់អ្នកមានឋានៈជាសេដ្ឋី ឬគហបតី។ ចំណែកកំណាត់ត្បាញពីកប្បាស ត្រូវបានប្រើសម្រាប់ប្រជារាស្ត្រសាមញ្ញ។ ការយកកំណាត់ គ្រឿងអលង្ការ និងរចនាបថពីប្រភពផ្សេងៗមកលាយបញ្ចូលគ្នា ដោយមិនគោរពឋានៈ និងទម្រង់ប្រវត្តិសាស្ត្រ អាចធ្វើឱ្យឈុតដែលត្រូវបានហៅថា «បុរាណខ្មែរ» បាត់បង់ភាពត្រឹមត្រូវនៃអត្តសញ្ញាណដើម។ លោក ចាន់ សោភ័ន បានលើកទឹកចិត្តឱ្យអាជីវករជួលសម្លៀកបំពាក់កែប្រែការប្រើប្រាស់សម្ភារៈជាបណ្ដើរៗ ដោយងាកមកប្រើហូល សូត្រ ល្បើកពេជ្រ ល្បើករងជើង និងគ្រឿងអលង្ការខ្មែរ។លោកថា ការផ្លាស់ប្ដូរនេះ មិនត្រឹមតែជួយថែរក្សាទម្រង់សម្លៀកបំពាក់ប្រពៃណីបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏អាចលើកតម្លៃដល់អ្នកតម្បាញ និងជាងទងខ្មែរ ដែលជាអ្នកបន្តជំនាញសិប្បកម្មប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា…
កំពង់ធំៈ បន្ទាប់ពីប្រជាពលរដ្ឋជាង ១០០នាក់នាំគ្នាតវ៉ាសុំសិទ្ធិកាន់កាប់ដី អាជ្ញាធរបានបញ្ជាក់ជូនថា ដីតំបន់នោះ គឺស្ថិតក្នុងតំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប និងជាតំបន់អភិរក្សសត្វខ្សឹប ហើយប្រជាពលរដ្ឋក៏ធ្លាប់ទទួលបានការកាត់ឆ្វៀលដីរួចមកហើយដែរ។ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានឱ្យដឹងថា ថ្មីៗនេះ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅភូមិសាស្ត្រទួលតាមុំ ឃុំស្រឡៅ ស្រុកតាំងគោក ដែលបញ្ហានេះ មិនមែនរដ្ឋបាលខេត្តមិនបានគិតគូរនោះទេ។ ជាក់ស្តែង លោកបានចុះទៅពិនិត្យដល់ទីតាំងនេះជាច្រើនលើកច្រើនសារផងដែរ។ លោកបញ្ជាក់ថា៖«ហើយនៅថ្ងៃនេះ ខ្ញុំបានចុះមកម្តងទៀត ដើម្បីជួបជាមួយបងប្អូន។ អ្វីដែលបងប្អូនទាមទារ គឺដីពីមុនរបស់បងប្អូនស្ថិតក្នុងតំបន់ ៣ ត្រូវបានកាត់ឆ្វៀលនៅឆ្នាំ២០២៣ មិនបានឆ្លើយតបទៅនឹងទំហំដែលបងប្អូនទាមទារទាំងស្រុង ហើយករណីនេះត្រូវបានសម្រេចដោយគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិរួចមកហើយនាពេលថ្មីៗនេះ ដោយរក្សាដីទាមទារនោះក្នុងតំបន់ ៣ ដដែល»។ លោកបានបន្តថា ទោះបីជាយ៉ាងណា លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋក៏មិនមែនគ្មានដីនោះដែរ។ ហេតុនេះ អាជ្ញាធរបានសម្រង់ត្រួសៗនូវឈ្មោះប្រជាពលរដ្ឋដែលតវ៉ា ចំនួនដីដែលពួកគាត់មាន និងដីដែលពួកគាត់តវ៉ាទាមទារបន្ថែម។ លទ្ធផលនៃការសម្រង់ត្រួសៗនោះបង្ហាញថា ផ្ទៃដីដែលបានកាត់ឆ្វៀលជូនពួកគាត់រួចហើយមានជាង ៥៨១ហិកតា និងដីដែលពួកគាត់តវ៉ាទាមទារបន្ថែមមានជាង ១៧៧ហិកតា។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ក៏បានឱ្យដឹងដែរថា ករណីសំណើរបស់ប្រជាពលរដ្ឋចំនួន ១០នាក់ តំណាងប្រជាពលរដ្ឋ ចំនួន ១៥៥គ្រួសារ ស្នើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង ទំហំ ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់ ៣មុំ ដែលស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រុមការងារ អន្តរក្រសួង រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានចុះពិនិត្យ វាស់វែង និងបានតម្លើងផែនទីទីតាំងដីស្នើសុំនេះ។ ជាលទ្ធផល ឃើញថា ទីតាំងដីស្នើសុំ មានទំហំសរុប ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់អាងទឹក ៣មុំ ក្នុងនោះ ផ្ទៃដីទំហំ ១៤០,២៧ហិកតា ស្ថិតនៅ ផ្នែកខាងលិចនៃអាងទឹក និងផ្ទៃដីទំហំ ១៨១,៩៦ហិកតា ស្ថិតនៅផ្នែកខាងកើតនៃអាងទឹក មានទីតាំងស្ថិតនៅ ភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ…
ភ្នំពេញៈ ក្រុមការងារជំណាញនៃក្រសួងបរិស្ថានបានបញ្ជាឱ្យ ក្រុមហ៊ុន ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក FANG XING GARMENT CO., LTD. មានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញអនុវត្តតាមច្បាប់ជាធរមានឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញមានការដុតកម្ទេចក្រណាត់ និងបញ្ចេញផ្សែងលើកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដែលដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការ ជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញថា ក្រុមហ៊ុនហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក (FANG XING GARMENT) បានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ដោយពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ ហើយហជាបឋមបានរកឃើញមានកម្រិតលើសកម្រិតស្ដង់ដា។ ជាមួយគ្នានេះ ក្រុមហ៊ុន ពុំមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយតម្រូវឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវ ព្រមទាំងបញ្ចេញផ្សែង អនុលោមតាមស្ដង់ដាកំណត់ ស្តីពីការគ្រប់គ្រងគុណភាពខ្យល់។ ជាមួយគ្ននេះ ក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ហើយដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងផ្ដល់យោបល់ ក៏ដូចជាត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕