Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»មន្រ្តីជំនាញបន្តស្រាវជ្រាវករណីគោងាប់៦ក្បាល ដែលសង្ស័យពុលសារធាតុគីមីពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅមណ្ឌលគិរី
    ព័ត៌មានជាតិ

    មន្រ្តីជំនាញបន្តស្រាវជ្រាវករណីគោងាប់៦ក្បាល ដែលសង្ស័យពុលសារធាតុគីមីពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅមណ្ឌលគិរី

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    មណ្ឌលគិរីៈ ក្រុមការងារពីស្ថាប័នពាក់ព័ន្ធកំពុងតែបន្តធ្វើការស្រាវជ្រាវលើករណីរកឃើញសត្វគោងាប់ចំនួន ៦ក្បាលនៅក្នុងទីតាំងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យមួយកន្លែង ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍មុន។

    អ្នកនាំពាក្យក្រសួងបរិស្ថានលោក លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបានទទួលព័ត៌មានពីករណីគោងាប់នោះ ​ហើយក្រុមការងារកំពុងតែបន្តស្រាវជ្រាវលើរឿងនេះ ដែលរួមមានទាំងការយកសំណាកទឹកនៅទីតាំងនោះមកធ្វើការពិសោធន៍រកមូលហេតុបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។ លោកបញ្ជាក់ថា សំណាកទឹកនោះអាចនឹងផ្ញើមកដល់រាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។

    កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានធ្វើការចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ទៅតាមការណែនាំពីលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជា​ការឯកភាពខេត្ត។

    រដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា បន្ទាប់ពីការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងលម្អិតពីមន្រ្តីមន្ទីរបរិស្ថាន មន្រ្តីសុខាភិបាល មន្រ្តីមន្ទីររ៉ែ និងថាមពល និងមន្រ្តីផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ក្រុមការងារកម្លាំងចម្រុះបានសន្និដ្ឋានថា សត្វគោទាំង៦ក្បាលនោះ បានងាប់ប្រមាណជា៤ ទោ៥ថ្ងៃកន្លងមក។

    រដ្ឋបាលខេត្តបញ្ជាក់ថា៖«ការងាប់នេះគឺដោយសង្ស័យបឋមថា ដោយសារផឹកទឹកអាងមានផ្ទុកសារធាតុគីមី ដែលហូរចេញពីអាងកិនរ៉ែ នៅតំបន់អនាធិបតេយ្យនេះ។ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឯកភាពគ្នា រកវិធីសាស្រ្តជីកកប់សត្វគោងាប់ និងលុបទីតាំងតែម្តង ថែមទាំងបានយកសំណាកទៅពិនិត្យ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់»។

    កម្លាំងសមត្ថកិច្ចចម្រុះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយមិនត្រូវលែងសត្វពាហនៈឱ្យដើររកស៊ីជិតតំបន់សង្ស័យនោះ និងត្រូវចូលរួមរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណៈដែលអាជ្ញាធរកំពុងតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានរ៉ែអនាធិបតេយ្យ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.