Browsing: ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ: ក្រសួងព័ត៌មានបានអំពាវនាវឱ្យពង្រឹងកិច្ចសហការរវាងមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកសារព័ត៌មាននៅទូទាំងប្រទេស ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទប់ស្កាត់ការផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ បន្ទាប់ពីអាជ្ញាធរបានលើកឡើងពីបទពិសោធន៍កន្លងមក ដែលអ្នកសារព័ត៌មានមួយចំនួនបានផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចការយោធាដោយខ្វះការប្រុងប្រយ័ត្ន។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា។ លោកបានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ…

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ព្រះរាជអាជ្ញា បាន​ចុះ​ពិនិត្យ​ទីតាំង​២កន្លែង​នៅ​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ រក​ឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័រ​ជិត ២០០០គ្រឿងដែល​សង្ស័យ​ថា​ពាក់​ព័ន្ធ​នឹង​ online scam។ រដ្ឋបាល​ខណ្ឌសែនសុខ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៦ កក្កដា​ថា ប្រតិបត្តិការ​នៅ​ថ្ងៃទី​១៦ កក្កដា​កន្លងទៅ ធ្វើ​ឡើង​នៅ​ទីតាំង​សង្ស័យ​ចំនួន២ គឺ​ទី១ ស្ថិត​នៅ​ផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី…

តើប្រទេសចិនអាចក្លាយជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ ខណៈភាពតានតឹងនៅតាមព្រំដែនជម្លោះរវាងប្រទេសទាំងពីរនៅតែបន្តឬ? សំណួរនេះកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង ខណៈលោក អនុទិន ចានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានថ្លែងដោយឡែកថា ទីក្រុងបាងកក «មិនបានបិទទ្វារ»…

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) អាចបង្កឱ្យមានទឹកជំនន់ ដែលអាចនាំយកមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមរសាត់ទៅកាន់តំបន់ថ្មី បង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា…

ភ្នំពេញ: ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យបណ្ដាប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន ជាជាងចាត់វិធានការតែម្ខាង ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម មិនគួរធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានដឹកនាំអ្នកសារព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press (AP) និង ABC…

ភ្នំពេញៈ ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥។ នេះបើយោងតាមក្រសួងសុខភិបាលនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ។ សមិទ្ធផលនេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រក្នុងការរុករក ការព្យាបាល ការបង្ការ ការតាមដាន និងការធ្វើអន្តរាគមន៍លើករណីជំងឺគ្រុនចាញ់បានឆាប់ និងទាន់ពេលវេលា ដែលដឹកនាំអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងខាភិបាល រួមជាមួយអ្នកពាក់ព័ន្ធនៅគ្រប់កម្រិតនានា។…

សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ដែល​ជាស្ថាប័នជាតិមួយរបស់ចិន មានតួនាទីសំខាន់ជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូ នៅ​ជុំវិញពិភពលោក​ បាន​ប្តេជ្ញា​​សហការជាមួយក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ ចំណែក​ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន Ping An ក៏​បាន​​ឯកភាព​ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រួម​គ្នា​នេះ​ដែរ។ លោក Yang…

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​ប្រាប់​លោក​ស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពី​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ។ ក្នុង​ជំនួប​ជាមួយ​លោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ​ឆៃ ស៊ីណារិទ្ធ បាន​​លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក…

ភ្នំពេញ៖ តាមរយៈ​ គេហទំព័រ AHF ជាងពីរទសវត្សរ៍ក្រោយពីដឹងថា ខ្លួនរស់នៅជាមួយមេរោគអេដស៍ រឿងរ៉ាវរបស់អ្នកស្រី ស សាវឿន លែងត្រូវបានកំណត់ដោយការព្យាបាលតែមួយមុខទៀតហើយ។ ស្ត្រីវ័យ ៤៨ ឆ្នាំរូបនេះ មកពីខេត្តស្វាយរៀង បានបាត់បង់ស្វាមីនៅឆ្នាំ ១៩៩៧ ហើយក្រោយមកបានប្រឈមនឹងជំងឺ ស្រកទម្ងន់ និងការរើសអើង មុនពេលធ្វើតេស្តឃើញមានផ្ទុកមេរោគអេដស៍នៅខែវិច្ឆិកា…

ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១ ៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា បង្គួយប្រភេទនេះ ឃើញភ្លាមៗហាក់ដូចជាកូនសត្វដាយណូស័រសម័យដើម។…