Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ប្រមាណ២.៨លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស
    ព័ត៌មានជាតិ

    ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ ប្រមាណ២.៨លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

    ngochecktayBy ngochecktayJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ប្រាក់ សុខុន និងលោក UENO Atsushi ពេលចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ក្រសួងការបរទេស
    លោក ប្រាក់ សុខុន និងលោក UENO Atsushi ពេលចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ក្រសួងការបរទេស
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់ហិរញ្ញប្បទានឥតសំណង ដោយ​មានទឹកប្រាក់សរុបចំនួន ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងប្រទេស​កម្ពុជា  ហើយ​គម្រោងនេះ នឹងផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា បន្តការសិក្សាថ្នាក់ក្រោយ​ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។

    លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និង​ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ កាលពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦។

    ក្រសួងការបរទេស បាន​បញ្ជាក់​ថា ការ​ហិរញ្ញប្បទានឥត​សំណងនេះ​ ​«ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេសជប៉ុន ក្នុង​ការគាំទ្រ​ដល់​ការ​អភិវឌ្ឍធនធាន​មនុស្ស​របស់​កម្ពុជា ជំរុញ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា ព្រម​ទាំង​​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង២»។

    ចំណែក​លោក UENO Atsushi បាន​អះអាង​ថា  ការ​ចុះហត្ថលេខាលើលិខិតប្ដូរសារ និង​ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនដល់​កម្ពុជា ដោយមាន​ទឹក​ប្រាក់​ប្រមាណ២.៨លានដុល្លារអាមេរិកលើកនេះ គឺ​ដើម្បីជា​មូលនិធិ​​ផ្តល់​ឱកាសសម្រាប់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជា ក្នុងការសិក្សានៅសាលា បញ្ចប់ការសិក្សា​នៅប្រទេសជប៉ុន។

    លោកបានរំឭក​ថា ចាប់តាំងពីឆ្នាំ ២០០១​មក មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ជិត ៦០០​នាក់ បាន​សិក្សានៅ​ប្រទេស​ជប៉ុន​ក្រោមគម្រោងនេះ ហើយ​ចាប់តាំងពី​ដើម​ទសវត្សរ៍ឆ្នាំ ១៩៩០ ប្រទេសជប៉ុនបាន​គាំទ្រ​ប្រទេសកម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព និង​​ការកសាង​ឡើងវិញ​ក្រោយជម្លោះ, ការកសាងប្រទេសជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

    ​លោក UENO Atsushi ​បានបន្ថែម​ថា នៅ​ក្នុងចំណោមគំនិតផ្តួច​ផ្តើម​ជា​ច្រើន​ដែល​ប្រទេស​ជប៉ុនបាន​សហការ​ជាមួយ​ប្រទេ​សកម្ពុជា ការអប់រំ​តែងតែ​ជា​អាទិភាព​ខ្ពស់​បំផុតមួយ ហើយ​នេះដោយសារ​តែ​យើង​ទទួលស្គាល់​ថា ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​ គឺ​ជាមូលដ្ឋាន​គ្រឹះនៃ​ការ​កសាង​ប្រទេសជាតិ។

    «ខ្ញុំ​សង្ឃឹមថា កម្មវិធី​អាហារូបករណ៍​ដែល​យើង​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​នេះ នឹង​គាំទ្រ​ដល់​កិច្ចខិត​ខំប្រឹងប្រែង​របស់​ប្រទេសកម្ពុជា​ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហើយការណ៍នេះ​នឹង​បើកផ្លូវ​ឱ្យ​ប្រទេសកម្ពុជា ​ក្លាយ​ជា​ប្រទេស​​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០»។

    ​លោក UENO Atsushi បានបន្ថែម​ទៀត​ថា ចំណេះដឹង និង​ជំនាញ ​ដែល​អ្នក​ទទួល​អាហារូបករណ៍​ នឹង​​ទទួល​បាន​នៅ​ក្នុង​ប្រទេសជប៉ុន និង​បណ្តាញ​ដែលពួកគេ​​អាច​កសាង​បាន ​មិនត្រឹមតែរួម​ចំណែក​ដល់​ការអភិវឌ្ឍជាតិ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​​ទាំង​​នឹង​​​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព និង​ការ​ជឿ​ទុកចិត្ត​យូរអង្វែង​ដែល​មាន​រវាង​ប្រទេស​យើង​ទាំង២។

    លោក​បានសង្កត់​ធ្ងន់​ថា៖​ «ប្រទេសជប៉ុន​នៅតែ​ប្តេជ្ញាចិត្ត ក្រោម “ភាពជាដៃ​គូយុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ” ដើម្បីគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងនឹងបន្តរួមគ្នាបង្កើតតម្លៃសង្គម និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.