Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»អាជ្ញាធរថ្នាក់ជាតិ៖ ដីទំហំជាង ៣០០ហិកតា​ដែលពលរដ្ឋទាមទារ គឺស្ថិតក្នុងតំបន់ស្នូលនៃបឹងទន្លេសាប និងតំបន់អភិរក្សសត្វខ្សឹប
    ព័ត៌មានជាតិ

    អាជ្ញាធរថ្នាក់ជាតិ៖ ដីទំហំជាង ៣០០ហិកតា​ដែលពលរដ្ឋទាមទារ គឺស្ថិតក្នុងតំបន់ស្នូលនៃបឹងទន្លេសាប និងតំបន់អភិរក្សសត្វខ្សឹប

    ngochecktayBy ngochecktayJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ចុះពិនិត្យទីតាំងដីស្ថិតក្នុងតំបន់ស្នូលនៃបឹងទន្លេសាប និងតំបន់អភិរក្សសត្វខ្សឹប ដែលពលរដ្ឋនាំគ្នាទាមទារ។ រូបថត Nuon Pharat
    អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ចុះពិនិត្យទីតាំងដីស្ថិតក្នុងតំបន់ស្នូលនៃបឹងទន្លេសាប និងតំបន់អភិរក្សសត្វខ្សឹប ដែលពលរដ្ឋនាំគ្នាទាមទារ។ រូបថត Nuon Pharat
    Share
    Facebook Twitter LinkedIn Pinterest Email

    កំពង់ធំៈ បន្ទាប់ពីប្រជាពលរដ្ឋជាង ១០០នាក់នាំគ្នាតវ៉ាសុំសិទ្ធិកាន់កាប់ដី អាជ្ញាធរបានបញ្ជាក់ជូនថា ដីតំបន់នោះ គឺស្ថិតក្នុងតំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប និងជាតំបន់អភិរក្សសត្វខ្សឹប ហើយប្រជាពលរដ្ឋក៏ធ្លាប់ទទួលបានការកាត់ឆ្វៀលដីរួចមកហើយដែរ។

    អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានឱ្យដឹងថា ថ្មីៗនេះ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅភូមិសាស្ត្រទួលតាមុំ ឃុំស្រឡៅ ស្រុកតាំងគោក ដែលបញ្ហានេះ មិនមែនរដ្ឋបាលខេត្តមិនបានគិតគូរនោះទេ។ ជាក់ស្តែង លោកបានចុះទៅពិនិត្យដល់ទីតាំងនេះជាច្រើនលើកច្រើនសារផងដែរ។

    លោកបញ្ជាក់ថា៖«ហើយនៅថ្ងៃនេះ ខ្ញុំបានចុះមកម្តងទៀត ដើម្បីជួបជាមួយបងប្អូន។ អ្វីដែលបងប្អូនទាមទារ គឺដីពីមុនរបស់បងប្អូនស្ថិតក្នុងតំបន់ ៣ ត្រូវបានកាត់ឆ្វៀលនៅឆ្នាំ២០២៣ មិនបានឆ្លើយតបទៅនឹងទំហំដែលបងប្អូនទាមទារទាំងស្រុង ហើយករណីនេះត្រូវបានសម្រេចដោយគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិរួចមកហើយនាពេលថ្មីៗនេះ ដោយរក្សាដីទាមទារនោះក្នុងតំបន់ ៣ ដដែល»។

    លោកបានបន្តថា ទោះបីជាយ៉ាងណា លោកបានសង្កេតឃើញថា ប្រជាពលរដ្ឋក៏មិនមែនគ្មានដីនោះដែរ។ ហេតុនេះ អាជ្ញាធរបានសម្រង់ត្រួសៗនូវឈ្មោះប្រជាពលរដ្ឋដែលតវ៉ា ចំនួនដីដែលពួកគាត់មាន និងដីដែលពួកគាត់តវ៉ាទាមទារបន្ថែម។ លទ្ធផលនៃការសម្រង់ត្រួសៗនោះបង្ហាញថា ផ្ទៃដីដែលបានកាត់ឆ្វៀលជូនពួកគាត់រួចហើយមានជាង ៥៨១ហិកតា និងដីដែលពួកគាត់តវ៉ាទាមទារបន្ថែមមានជាង ១៧៧ហិកតា។

    ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ក៏បានឱ្យដឹងដែរថា ករណីសំណើរបស់ប្រជាពលរដ្ឋចំនួន ១០នាក់ តំណាងប្រជាពលរដ្ឋ ចំនួន ១៥៥គ្រួសារ ស្នើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង ទំហំ ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់ ៣មុំ ដែលស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រុមការងារ អន្តរក្រ​សួង រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានចុះពិនិត្យ វាស់វែង និងបានតម្លើងផែនទីទីតាំងដីស្នើសុំនេះ។

    ជាលទ្ធផល ឃើញថា ទីតាំងដីស្នើសុំ មានទំហំសរុប ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់អាងទឹក ៣មុំ ក្នុងនោះ ផ្ទៃដីទំហំ ១៤០,២៧ហិកតា ស្ថិតនៅ ផ្នែកខាងលិចនៃអាងទឹក និងផ្ទៃដីទំហំ ១៨១,៩៦ហិកតា ស្ថិតនៅផ្នែកខាងកើតនៃអាងទឹក មានទីតាំងស្ថិតនៅ ភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជា«ទីតាំងដីស្ថិតនៅក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដែលជាតំបន់ស្នូល និងជាតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវធ្វើការអភិរក្សយ៉ាង តឹងរឹងបំផុត និងជាតំបន់អភិរក្សសត្វខ្សឹប ដែលពុំត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជូនបានឡើយ»។

    ក្រុមការងារអន្តរក្រសួង គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សម្រេចបដិសេធសំណើសុំនេះ និងមិនលើកយកករណីនេះមកពិនិត្យដោះស្រាយទៀតឡើយ៕


    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.