Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ទស្សនៈ»ទិវាឯករាជ្យភាពសហរដ្ឋអាមេរិក ខួប ២៥០ឆ្នាំ
    ទស្សនៈ

    ទិវាឯករាជ្យភាពសហរដ្ឋអាមេរិក ខួប ២៥០ឆ្នាំ

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦

    ក្នុងឱកាសដ៏ថ្លៃថ្លានៃការប្រារព្ធខួបទិវាឯករាជ្យភាពសហរដ្ឋអាមេរិក ខ្ញុំកាន់តែមានជំនឿចិត្តយ៉ាងមុតមាំទៅលើឥទ្ធិពលដ៏ស្ថិតស្ថេរនិងចីរកាលនៃផ្នត់គំនិតសហរដ្ឋអាមេរិក ដែលផ្នត់គំនិតនេះគឺមិនមែនកើតចេញពីព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​​តែមួយ ចលនានយោបាយណាមួយ ឬមេដឹកនាំណាម្នាក់នោះឡើយ ប៉ុន្តែវាគឺជាកត្តារួមផ្សំ និងការវិវត្តនៃកម្លាំងចល​ករ​​ទាំងអស់នេះ ដែលបានបង្កើតឱ្យមានជាប្រជាជាតិសហរដ្ឋអាមេរិកនេះឡើង។

    ផ្នត់គំនិតសហរដ្ឋអាមេរិកគឺផ្តើមផុសចេញពីគោលការណ៍គ្រឹះដែលថាសហរដ្ឋអាមេរិកបានចងភ្ជាប់គ្នា ហើយគឺមិនមែនដោយសារតែខ្សែស្រឡាយពីដូនតា ពូជសាសន៍ ឬជនជាតិនោះទេ ប៉ុន្តែគឺដោយសារតែភាពស្មោះត្រង់ចំពោះរាល់គោលការណ៍ជាសកល ដែលមានចែងយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសឯករាជ្យភាព រួមមាន៖ សមភាព សេរីភាព និងស្វ័យរដ្ឋាភិបាល។ ទោះជាយ៉ាងណា នៅខណៈពេលដែលប្រជាជាតិសហរដ្ឋអាមេរិកបានចាប់ផ្តើមកកើតឡើងជាមួយនឹងគោលការណ៍ទាំងអស់នេះ ទស្សនវិជ្ជាសហរដ្ឋអាមេរិកស្តីពីរបបគ្រប់គ្រងរដ្ឋ ការដឹកនាំ និងមនុស្សធម៌ មានអត្ថន័យកាន់តែ​ជ្រាលជ្រៅ និ​ង​​ជាប្រភពបំផុសគំនិតដ៏មានឥទ្ធិពលខ្លាំងក្លាលើសគេ សម្រាប់សហគមន៍អន្តរជាតិ និងប្រវត្តិសាស្ត្រពិភពលោក​។

    ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនភៀសខ្លួនខ្មែរម្នាក់ សហរដ្ឋអាមេរិកគឺមិនមែនត្រឹមតែជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ជោគវាសនាផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីពំនាក់និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដើម្បីចូលរួមចំណែកគាំទ្រដល់ការកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយការបំផ្លិចបំផ្លាញនៃសង្គ្រាមដែលមិនអាចនឹកស្មានដល់ ការអត់ឃ្លាន ខ្លោចផ្សា និងអំពើអមនុស្សធម៌ដ៏ឃោរឃៅបំផុត​។

    សហរដ្ឋអាមេរិកបានផ្តល់ឱកាសដល់ខ្ញុំ។ រីឯផ្នត់គំនិតសហរដ្ឋអាមេរិក គឺបានបន្ថែមទាំងកម្លាំងជំរុញលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏រុងរឿងដល់ជីវិតខ្ញុំ។ គំនិតចម្បងនៃការកំណត់ថា “តើអ្វីទៅគឺជាជនជាតិអាមេរិកពិតប្រាកដនោះ? ទស្សនមួយនេះត្រូវបានគេយល់ច្រឡំដោយផ្អែកទៅលើរូបរាង ចំណង់ចំណូលចិត្ត ឬលក្ខណៈសម្គាល់ដទៃទៀតលើផ្នែកសំបកក្រៅនៃរូបរាងកាយ ដែលការគិតទាំងនេះទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីគំនិតដ៏ចាស់គំរឹលមួយ ឬការវាយតម្លៃដោយខ្វះការយល់ដឹងច្បាស់លាស់ទៅលើប្រជាជនសហរដ្ឋអាមេរិក។

    សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា និយមន័យនៃជនជាតិអាមេរិកគឺត្រូវតែចាប់ផ្តើមចេញពី ផ្នត់គំនិត និងស្មារតី ពីព្រោះកត្តាទាំងនេះហើយ ដែលជាឥទ្ធិពលនៃ “ផ្នត់គំនិតសហរដ្ឋអាមេរិក” ដែលចាក់ឫសយ៉ាងមាំ ស្ថិតស្ថេរ និងចីរកាលដ៏យូរអង្វែងបំផុត​។

    ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ព្រមទាំងសូមប្រសិទ្ធពរជ័យ និងជូនពរដោយស្មោះអស់ពីចិត្ត ក្នុងទិវាឯករាជ្យភាពសហរដ្ឋ​អាមេរិកគម្រប់ ខួប២៥០ឆ្នាំនេះ។

    ឆាំង យុ​ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ

    ស្ថាបនិក/ នាយក នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    បញ្ឈប់វប្បធម៌វិប្បដិសារីសង្គម, ពូនផ្តុំវប្បធម៌ឱ្យ​តម្លៃពេលរស់ ថែរក្សាពេលមាន

    July 16, 2026

    អាកាសយានដ្ឋានពោធិ៍ចិនតុង៖ បំពេញមុខងារជាប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច អស់រយៈកាល៨៥ឆ្នាំកន្លងមក

    July 14, 2026

    ភាពចាំបាច់នៃការកំណត់ព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល»៖ មេរៀនអភិបាលកិច្ចឌីជីថល​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.