Browsing: ទស្សនៈ

នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ​«ទាល់តែ​មនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់​តែ​​វត្ថុឬ​កេរ​ដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរ​​ពញ្ញាក់​មនសិការ​ដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពល​និងពូកែ​ខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់​អ្វី​ដែលកំពុង​មាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត…

អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជានិមិត្តរូបនៃអត្តសញ្ញាណប្រទេសកម្ពុជា ដែលមានវត្តមានផ្សាភ្ជាប់រវាងសម័យមុននិងសម័យកាលទំនើប បរិស្ថាននិងប្រជាជន ភូមិឋាននិងពិភពលោក។ ក្នុងនាមជាព្រះ​រាជ​ស្នាព្រះហស្ត​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជាផ្នែកមួយនៃផែនការកែប្រែមុខមាត់ប្រទេសជាតិនាសម័យកាលសង្គមរាស្ត្រនិយម ស្ថិតក្រោម​ព្រះរាជបេសកកម្មដឹកនាំដ៏ឈ្លាសវ័យនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជា​ទីតាំងដ៏ពិសេសមួយ ចំពោះព្រះរាជដំណើរជីវិតនៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និង​ចំពោះកេរដំណែលប្រទេសជាតិ​ថែមទៀតផង។ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ…

ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) មិនមែនគ្រាន់តែជា ឧបករណ៍សម្រាប់កម្សាន្ត ឬការទំនាក់​ទំនងទូទៅនោះទេ ប៉ុន្តែវាបានក្លាយជាស្ពាន​ចម្លងដ៏សំខាន់​និងជាមុខ​មាត់ផ្លូវការរបស់ស្ថាប័នរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនិងអន្តរជាតិផងដែរ។ ថ្មីៗនេះ ការជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្តាញសង្គម ជុំវិញការបង្ហោះព័ត៌មាន​រឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រហ្វេសប៊ុក ( Facebook Page) ផ្លូវការរបស់​ស្ថាប័នថ្នាក់ជាតិ បានរំលេចចេញនូវតម្រូវការចាំបាច់មួយ៖ ការពិនិត្យឡើងវិញ​និងការ ខណ្ឌសីមាឱ្យបាន​ដាច់ស្រឡះរវាង «កិច្ចការស្ថាប័ន» និង…

មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់បានដង្ហែសព​ បណ្ឌិត កែម ឡី តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនៃការ​ចូលរួម​របស់មហាជននាថ្ងៃនោះ មិនមែនត្រឹមតែជាការសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែវា​ជា​​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជួលចិត្តមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេចក្តី​ស្រេក​ឃ្លានយ៉ាងខ្លាំងចំពោះការពិត និងសេចក្តីក្លាហាន ព្រមទាំងប្រាថ្នាចង់បានសង្គមមួយដែលមាន​អភិបាលកិច្ចល្អ និងគណនេយ្យភាពពិតប្រាកដ។ ក្នុងឱកាសខួប ១០ឆ្នាំ នៃការលាចាកលោករបស់លោកបណ្ឌិត យើងចាំបាច់ត្រូវឆ្លុះបញ្ចាំង​សំណួរដ៏​មាន​សារៈសំខាន់មួយសម្រាប់អនាគតនៃប្រទេសជាតិ៖…

នាពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាម រហូតដល់ ទីរួមខេត្តបន្ទាយមានជ័យ។ ការធ្វើដំណើរនេះ បានផ្តល់នូវបទពិសោធន៍ និងក្តីសង្ឃឹមថ្មីមួយសម្រាប់រូបខ្ញុំ ក៏ដូចជាអ្នកធ្វើដំណើរដទៃទៀតដែរ។ ផ្លូវជាតិមួយខ្សែនេះ បាននិងកំពុងបង្ហាញខ្លួន ជានិមិត្តរូបនៃផ្លូវថ្នល់ គំរូនៅកម្ពុជា—ធំទូលាយ រឹងមាំ និងមានស្តង់ដារបច្ចេកទេសពិតប្រាកដ។ វាជាតថភាពជាក់ស្តែងដែលសហគមន៍ជាតិចង់ឃើញ ពោលគឺសំណង់ដែលកើតចេញពីការយកចិត្តទុកដាក់ បច្ចេកទេសត្រឹមត្រូវ និងវិជ្ជាជីវៈពិតប្រាកដ…

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដ៏ថ្លៃថ្លានៃការប្រារព្ធខួបទិវាឯករាជ្យភាពសហរដ្ឋអាមេរិក ខ្ញុំកាន់តែមានជំនឿចិត្តយ៉ាងមុតមាំទៅលើឥទ្ធិពលដ៏ស្ថិតស្ថេរនិងចីរកាលនៃផ្នត់គំនិតសហរដ្ឋអាមេរិក ដែលផ្នត់គំនិតនេះគឺមិនមែនកើតចេញពីព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​​តែមួយ ចលនានយោបាយណាមួយ ឬមេដឹកនាំណាម្នាក់នោះឡើយ ប៉ុន្តែវាគឺជាកត្តារួមផ្សំ និងការវិវត្តនៃកម្លាំងចល​ករ​​ទាំងអស់នេះ ដែលបានបង្កើតឱ្យមានជាប្រជាជាតិសហរដ្ឋអាមេរិកនេះឡើង។ ផ្នត់គំនិតសហរដ្ឋអាមេរិកគឺផ្តើមផុសចេញពីគោលការណ៍គ្រឹះដែលថាសហរដ្ឋអាមេរិកបានចងភ្ជាប់គ្នា ហើយគឺមិនមែនដោយសារតែខ្សែស្រឡាយពីដូនតា ពូជសាសន៍ ឬជនជាតិនោះទេ ប៉ុន្តែគឺដោយសារតែភាពស្មោះត្រង់ចំពោះរាល់គោលការណ៍ជាសកល ដែលមានចែងយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសឯករាជ្យភាព រួមមាន៖ សមភាព សេរីភាព…