Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់
    កីឡា

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    ngochecktayBy ngochecktayJuly 17, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ម្ចាស់អាវលេខ១៣ វិបុល សិរីសេដ្ឋា បានបង្ហាញស្ទាយអបអរគ្រាប់បាល់របស់ខ្លួនជាមួយមិត្តរួមក្រុម ដែលបានជួយឱ្យក្រុមជម្រើសជាតិនារីកម្ពុជា តាមស្មើ ១-១ ជាមួយក្រុមឥណ្ឌូនេស៊ី ហើយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមទទួលបានលេខ១ប្រចាំពូល B។ រូបថត FFC
    ម្ចាស់អាវលេខ១៣ វិបុល សិរីសេដ្ឋា បានបង្ហាញស្ទាយអបអរគ្រាប់បាល់របស់ខ្លួនជាមួយមិត្តរួមក្រុម ដែលបានជួយឱ្យក្រុមជម្រើសជាតិនារីកម្ពុជា តាមស្មើ ១-១ ជាមួយក្រុមឥណ្ឌូនេស៊ី ហើយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមទទួលបានលេខ១ប្រចាំពូល B។ រូបថត FFC
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមកីឡាការិនី​ជម្រើសជាតិបាល់​ទាត់​កម្ពុជា ដណ្តើម​បាន​កៅអី​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ពានរង្វាន់ AFF Women’s Cup 2026 ជា​ថ្មី​ម្តងទៀត បន្ទាប់ពីពួកគេ បានបញ្ចប់ការ​ប្រកួតជម្រុះ​ក្នុង​ពូល ដោយ​ទទួលបានលេខ​១​នោះ ប៉ុន្តែការ​ស្វែង​រក​ឱកាស​ឡើង​ទៅវគ្គ​បន្ត​របស់​ក្រុមកីឡាករជម្រើសជាតិ​បាល់​ទះ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ SEA V-Cup 2026 កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់​លាស់ បន្ទាប់ពីពួកគេ បានចាញ់​ក្រុម​ជើងឯក ឥណ្ឌូនេស៊ី ៣សិតដាច់ (៣-០)នោះ។

    សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Women’s Cup 2026 ដែលកំពុង​​ធ្វើ​នៅប្រទេស​ម៉ាឡេស៊ី​នេះ ​ក្រុមកីឡាការិនីជម្រើសជាតិ​កម្ពុជា បានបញ្ចប់​ការ​ប្រកួតជម្រុះ​ក្នុងពូល B ដោយបាន​យក​ឈ្នះ​ក្រុមទីម័រខាងកើត ៣-១ នៅថ្ងៃ​បើក​ឆាក និង​បានវាយបក​តាមស្មើ​ក្រុមការពារ​តំណែង​ជើងឯក ឥណ្ឌូនេស៊ី ១-១ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍។

    កីឡាការិនី វិបុល សិរីសេដ្ឋា ជាអ្នកតែត​បាល់បញ្ចូល​ទី​ឱ្យក្រុមនារីកម្ពុជា នៅនាទីទី ៤៧ ដើម្បី​លុប​ចោល​គ្រាប់បាល់នាំមុខ​របស់ឥណ្ឌូនេស៊ី ដែល​រក​បាន​ដោយកីឡាការិនី Sheva Imut Furyzcha នៅនាទីទី ៤២។

    ការ​ចែក​គ្នា​ម្នាក់​១ពិន្ទុ​នេះ បានជួយ​ឱ្យ​ក្រុម​នារីកម្ពុជា ទទួលបាន​ចំណាត់​ថ្នាក់លេខ​១ ប្រចាំពូល B ខណៈ​ក្រុមនារី​ឥណ្ឌូនេស៊ី ឈរនៅលេខ​២ ដោយមាន​៤ពិន្ទុ​ស្មើ​គ្នា ហើយ​លទ្ធផល​នេះ គឺដូចគ្នា​ទៅនឹងការ​ប្រកួត​ពាន AFF Women’s Cup 2024 តែម្តង ព្រោះ​កាល​នោះ ក្រុមនារី​កម្ពុជា និងឥណ្ឌូនេស៊ី បាន​ស្មើ​គ្នា ០-០ និងបាន​យក​ឈ្នះ​ក្រុមកីឡាការិនីជម្រើសជាតិម៉ាឡេស៊ី ដូចគ្នា។

    យោង​តាម​លទ្ធផលនេះ ​ក្រុមនារី​កម្ពុជា ត្រូវ​ឡើង​ទៅ​ជួប​​ក្រុមកីឡាការិនីជម្រើសជាតិ​ឡាវ នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​ទទួលបាន​លេខ​២​ប្រចាំពូល A មាន ២ពិន្ទុ រីឯ​ ឥណ្ឌូនេស៊ី ត្រូវប៉ះ​ក្រុម​ជម្រើសជាតិនារី​សិង្ហបុរី ដែល​ដណ្តើមបាន​លេខ​១ ប្រចាំពូល A បន្ទាប់ពីពួកគេ បានទម្លាក់​ក្រុមម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ដោយការយក​ឈ្នះ ៣-១ ក្នុងជំនួប​ចុង​ក្រោយ កាលពី​ម្សិលមិញ​ដែរ ហើយ​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ នឹង​ធ្វើ​នៅ​ថ្ងៃទី ១៩ ខែកក្កដា​នេះ។

    ក្តីសង្ឃឹមឡើង​ទៅកាន់​វគ្គ​បន្ត​របស់​ក្រុម​បាល់​ទះកម្ពុជា កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់​លាស់ ក្រោយ​ចាញ់​ឥណ្ឌូនេស៊ី ៣-០

    ដោយឡែក​ក្រុមកីឡាករជម្រើសជាតិ​កម្ពុជា នៅតែមិនអាច​ធ្វើអ្វី​ទៅលើ​ក្រុមការពារ​តំណែង​ជើងឯក​​ឥណ្ឌូនេស៊ី បាន​ដដែល ដោយពួកគេ បានបន្តចាញ់ ៣សិត​ដាច់ (៣-០) ជាមួយ​គ្រាប់​បាល់ ២៥-១៨ ២៥-១៨ និង ២៥-២១ កាល​ពី​ព្រលប់​ថ្ងៃ​ទី ១៦ ខែកក្កដា ហើយ​លទ្ធផលនេះ បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា កំពុងស្ថិត​ក្នុង​​ភាពមិនច្បាស់លាស់ ចំពោះ​ការ​ទទួលបានឱកាស​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃពាន SEA V-Cup 2026។

    បើទោះបីជា​ក្រុម​ជម្រើសជាតិ​កម្ពុជា បានបង្កើតកំណត់​ត្រា​ថ្មី តាម​រយៈការ​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​ហ្វីលីពីន ៣-២ នៅថ្ងៃបើក​ឆាក ប៉ុន្តែ​ការ​ចាញ់​ក្រុមឥណ្ឌូនេស៊ី រហូតដល់ ៣-០ ធ្វើ​ឱ្យ​ក្រុមកម្ពុជា បានបញ្ចប់​ការ​ប្រកួតក្នុង​ពូល​របស់​ខ្លួន ដោយមាន​ត្រឹម២ពិន្ទុ និងកំពុង​ឈរនៅ​លេខ​២ ប្រចាំពូល A ជាបណ្តោះ​អាសន្ន ខណៈ​ឥណ្ឌូនេស៊ី ឈរនៅលេខ​១ មាន​៣ពិន្ទុ ហើយម្ចាស់​ផ្ទះ ហ្វីលីពីន ឈរនៅលេខ​៣​ក្រោយ​គេ មាន​១ពិន្ទុ។

    តាម​រយៈ​លទ្ធផលនេះ បានបង្ហាញ​ថា ទីតាំង​លេខ​២​របស់​ក្រុម​កម្ពុជា អាច​នឹងមានការ​ប្រែ​ប្រួល បន្ទាប់ពីការ​ប្រកួតបញ្ចប់ពូល A ​រវាង​ក្រុមឥណ្ឌូនេស៊ី និង​ហ្វីលីពីន នៅ​រសៀល​ថ្ងៃ​សុក្រនេះ។ បើ​សិនជា​ក្រុមម្ចាស់​ផ្ទះហ្វីលីពីន អាចមាន​លទ្ធផល​យក​ឈ្នះ​ក្រុមឥណ្ឌូនេស៊ី បាន នោះ​ក្រុមកម្ពុជា អស់​ឱកាស​​ឡើង​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ។

    ក្រុមជម្រើសជាតិកម្ពុជា បានព្យាយាមលោតបាំងការវាយផ្តាច់របស់កីឡាករឥណ្ឌូនេស៊ី ដោយការប្រកួតនេះ កម្ពុជាបានចាញ់ រហូតដល់ ៣-០ ធ្វើឱ្យឱកាសឡើងទៅវគ្គបន្តរបស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។ រូបថត សហព័ន្ធកីឡាបាល់ទះកម្ពុជា
    ក្រុមជម្រើសជាតិ​កម្ពុជា បានព្យាយាម​លោតបាំង​ការ​វាយ​ផ្តាច់​​របស់កីឡាករ​ឥណ្ឌូនេស៊ី ដោយការ​ប្រកួតនេះ កម្ពុជាបាន​ចាញ់ រហូតដល់ ៣-០ ធ្វើ​ឱ្យ​ឱកាសឡើង​ទៅវគ្គបន្ត​របស់ពួកគេ​ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់។ រូប​ថត សហព័ន្ធកីឡាបាល់​ទះកម្ពុជា

    តែទោះបីជា​យ៉ាងណា បើតាម​កម្រិត​លេង​របស់​ឥណ្ឌូនេស៊ី ដែលអាច​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា រហូតដល់ ៣-០ នោះ ត្រូវបាន​គេ​មើលឃើញ​ថា មិនអាចមក​ចាញ់​ក្រុមម្ចាស់​ផ្ទះហ្វីលីពីន នោះ​ទេ ហើយ​ឥណ្ឌូនេស៊ី ក៏មិនចង់​បានត្រឹមលេខ​២ ដោយត្រូវឡើង​ទៅជួប​ក្រុមលេខ​១ពូល B នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​ដែរ គឺ​​ក្រុមជម្រើសជាតិ​ថៃ ដែលបាន​យក​ឈ្នះ​ក្រុម​វៀតណាម ៣-១ និង​ឈ្នះ​ក្រុមមីយ៉ាន់ម៉ា ៣-០ ខណៈ​ក្រុម​វៀតណាម និង​មីយ៉ាន់ម៉ា ត្រូវ​ប្រកួ​តគ្នា ដណ្តើម​យក​លេខ​២​ប្រចាំពូល B នៅ​រសៀល​ថ្ងៃសុក្រនេះ៕

    ​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    ក្រុមម៉ូតូទឹក​ នៅតែ​អាចបង្ហាញ​ទង់ជាតិកម្ពុជា​ប្រកបដោយមោទនៈ​ នៅព្រឹត្តិការណ៍ Jet Ski World Series ក្រោយ​​ឈ្នះមេដាយមាស ៥ និង​ប្រាក់​២

    July 13, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.