Browsing: កីឡា

ក្រុមកីឡាការិនី​ជម្រើសជាតិបាល់​ទាត់​កម្ពុជា ដណ្តើម​បាន​កៅអី​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ពានរង្វាន់ AFF Women’s Cup 2026 ជា​ថ្មី​ម្តងទៀត បន្ទាប់ពីពួកគេ បានបញ្ចប់ការ​ប្រកួតជម្រុះ​ក្នុង​ពូល ដោយ​ទទួលបានលេខ​១​នោះ ប៉ុន្តែការ​ស្វែង​រក​ឱកាស​ឡើង​ទៅវគ្គ​បន្ត​របស់​ក្រុមកីឡាករជម្រើសជាតិ​បាល់​ទះ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ SEA V-Cup 2026 កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់​លាស់ បន្ទាប់ពីពួកគេ បានចាញ់​ក្រុម​ជើងឯក ឥណ្ឌូនេស៊ី…

ទោះ​ធ្លាប់​បាន​ចាញ់​គ្រប់ការ​ប្រកួតទាំង​​អស់ សម្រាប់​ការ​បង្ហាញ​ខ្លួន ជា​លើក​ដំបូង ក្នុង​ព្រឹត្ត​ការណ៍​បាល់​ទះ​ជើងឯក​អាស៊ាន កាលពី​ឆ្នាំ ២០២៥ (SEA V-League 2025) ប៉ុន្តែបច្ចុប្បន្ន​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា បានចាប់​ផ្តើម​យ៉ាង​ល្អ ចំពោះការ​ប្រកួតបើក​ឆាក SEA V-League 2026 ដែលទើប​បានប្តូរ​ឈ្មោះមក​ជា SEA V-Cup 2026។ សម្រាប់​ការ​ប្រកួតបើក​ឆាក​ប្រចាំពូល…

ធ្លាប់តែជាគូសត្រូវ​ នៅលើ​វាលស្មៅ ដោយមានការ​ប៉ះទង្គិចគ្នាជារឿយៗ ក្នុងឯកសណ្ឋាន​ខុស​គ្នា​នោះ ប៉ុន្តែ​ពេលនេះ​​ខ្សែ​បម្រើ​ប្រយុទ្ធ​កូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Roque បានសម្រេច​មកចាប់ដៃប្រយុទ្ធ​ជាមួយគ្នា ដើម្បី​ក្លិប​វិសាខា សម្រាប់ត្រៀមការ​ប្រកួត​ប្រជែង​នៅរដូវ​កាល​ថ្មី ឆ្នាំ ២០២៦-២០២៧។ ក្លិប​​វិសាខា បានប្រកាសស្វាគមន៍សមាជិកថ្មី Andres Nieto និង…

ទោះបាន​ខកខាន​ប្រកួត​តំណែង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពី​បាន​ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ពីការ​ប្រកួត Sea Games 2023 ដែលកម្ពុជា…

ក្រុមកីឡាការិនី​ជម្រើសជាតិកម្ពុជា នឹងចាប់​ផ្តើម​ប្រកួត​ជម្រុះ​តាមពូល​នៃពានរង្វាន់ AFF Women’s Cup 2026 នៅ​ប្រទេស​ម៉ាឡេស៊ី ​ថ្ងៃចន្ទនេះ ដោយពួក​គេ ត្រូវ​ជួប​ក្រុមកីឡាការិនី​ជម្រើសជាតិ​ទីម័រខាង​កើត នៅពហុកីឡដ្ឋាន Kuala Lumpur នា​រសៀល​ម៉ោង ៣:៤៥ មុនពេល​ជួប​ក្រុមការពារ​តំណែង​ជើងឯក​ឥណ្ឌូនេស៊ី នៅថ្ងៃទី ១៦ ខែកក្កដា។ សម្រាប់​ការ​​បង្ហាញ​ខ្លួន…

ប្រធានសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ និងជាអគ្គលេខាធិការ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ លោក ខូវ ឆាយ បានបញ្ជាក់ពីរបត់​នៃការ​រីកចម្រើន​របស់​វិស័យប្រដាល់គុនខ្មែរ ដែល​បានចាប់​ផ្តើម​តាំងពី​មិនទាន់មាន​អ្នកស្គាល់ រហូត​ក្លាយជា​ប្រភេទ​កីឡាមួយ ដែល​ទទួលបានការគាំទ្រ​ខ្លាំង នៅលើ​ពិភព​លោក ហើយក៏កំពុងបោះជំហាន​ទៅមុខ​កាន់​តែ​លឿន ដើម្បី​ឈានទៅរកការ​ដាក់ «គុនខ្មែរ» ឱ្យមានការ​ទទួលស្គាល់នៅ​អូឡាំពិក​អន្តរជាតិ។ លោក ខូវ ឆាយ បានអះអាង​ថា សកម្មភាពគាំទ្រ «គុនខ្មែរ»…

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង World Kickboxing Network (WKN) ដែលជាស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិដ៏ល្បីល្បាញ និងមានបណ្តាញសមាជិកនៅជាច្រើនប្រទេសជុំវិញពិភពលោក បានរួមគ្នាបង្កើតនូវ​ខ្សែក្រវាត់ថ្មី ជើងឯកអន្តរជាតិ WKN Kun Khmer ដ៏ប្រណិត​ ​និងមានតម្លៃមួយ​ទៀត ដើម្បី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការណ៍ ក្នុងការ​ផ្សព្វ​ផ្សាយ និង​ពង្រីក​សក្តានុពល «គុនខ្មែរ» ទៅកាន់ពិភពលោក…

កីឡាករសំខាន់ៗប្រមាណ​​១០នាក់ ដែល​ធ្លាប់បង្ហាញសមត្ថ​ភាព​លេង​បាន​ល្អ ក្នុងជម្រើស​១១នាក់​ដំបូង​របស់​ក្រុមជម្រើសជាតិកម្ពុជា គ្មានឈ្មោះ​សម្រាប់ការ​ប្រមូល​ផ្តុំ ត្រៀមការ​ប្រកួត​​ពានរង្វាន់ ASEAN Championship Hyundai Cup 2026​នេះ​ទេ ប៉ុន្តែ​គ្រូ​បង្គោលជប៉ុន លោក Koji Gyotoku បានអះអាង​ថា ​កីឡាករដែលត្រូវ​បាន​ជ្រើស​រើសលើកនេះ គឺ​សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។ តាម​បញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា ដែល​ចេញ​ដោយសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា…

ឥទ្ធិពល និង​ភាព​ជោគ​ជ័យនៃការ​ប្រកួតបាល់​ទះ​ពាន​រង្វាន់ «តេជោលីគ» រដូវ​កាល ឆ្នាំ ២០២៥-២០២៦ បានក្លាយជាស្ពាន​ដ៏សំខាន់​មួយ ក្នុងការ​សម្រិតសម្រាំង​បាននូវ​​កីឡាករ​ ដែលមាន​គុណ​ភាព​ដ៏ពិតប្រាកដ សម្រាប់​ចូលរួម​ការ​ប្រកួតបាល់​ទះ​ជើង​ឯក​អាស៊ាន (Sea V-League) ហើយ​នេះជា​ក្តីសង្ឃឹម​ថ្មី សម្រាប់​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយនេះ ក្នុងការ​ប្រជែង​​យក​​​លទ្ធផល​ល្អ ជាមួយពិន្ទុ​ច្រើន ដើម្បីអាចមានឱកាសបាន​ឡើង​ទៅលេង​ពាន​កម្រិតអាស៊ី AVC Men’s Volleyball…

តារា​បាល់ទាត់ Ronaldo ដែល​ជា​និមិត្តរូប​បាល់ទាត់ បញ្ចប់​អាជីពក្នុងព្រឹត្តិការណ៍ World Cup ដោយទឹកភ្នែក នៅពេល​ដែលក្រុមព័រទុយហ្គាល់បានរងបរាជ័យ ១-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្រោមស្នាដៃក្រុមអេស្ប៉ាញ នៅទីក្រុង Dallas កាលពី​យប់មិញ។ គ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម​របស់កីឡាករ Mikel Merino បានជួយឱ្យអេស្ប៉ាញឡើងទៅវគ្គបន្ត ដោយបានបន្សល់ទុកនូវតារាបាល់ទាត់វ័យ…