Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»FIFA អនុញ្ញាត​ឲ្យ​តារាឆ្នើមអាមេរិក Balogun បន្ត​លេង​នៅ​ World Cup បន្ទាប់ពីលោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA
    កីឡា

    FIFA អនុញ្ញាត​ឲ្យ​តារាឆ្នើមអាមេរិក Balogun បន្ត​លេង​នៅ​ World Cup បន្ទាប់ពីលោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA

    ngochecktayBy ngochecktayJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ខ្សែប្រយុទ្ធឆ្នើមអាមេរិក Folarin Balogun ដែល​ទទួល​បាន​កាត​ក្រហមហើយ​តាម​ច្បាប់មិន​អាច​ចូល​ប្រកួត​បាន​ទៀត​នោះ នឹង​មាន​វត្តមាន​នៅ​ប្រកួត​ក្រោយ​សម្រាប់​ក្រុម​ជម្រើ​ជាតិ​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍ ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក Gianni Infantino ប្រធាន FIFA។

    គេរំពឹង​ថា Balogun នឹងអាចចូលលេងក្នុងការប្រកួតទល់នឹងបែលហ្ស៊ិក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup នៅថ្ងៃចន្ទនេះម៉ោង​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ថ្ងៃ​អង្គារ​ម៉ោងនៅកម្ពុជា។

    Balogun ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យអាមេរិកចំនួន ៣ គ្រាប់ ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជ័យជម្នះ ២-០ លើក្រុមបូស្ន៊ី និងហឺហ្សេហ្គោវីណា កាលពីថ្ងៃពុធ ដោយ​សារ​គេបានជាន់លើ កជើងកីឡាករ Tarik Muharemović របស់បូស្ន៊ីដោយខុសបច្ចេកទេស។ អាជ្ញាកណ្តាលជនជាតិប្រេស៊ីល លោក Raphael Claus ដំបូងឡើយមិនបានពិន័យកាតនោះទេ ប៉ុន្តែបានបង្ហាញកាតក្រហមបន្ទាប់ពីពិនិត្យ VAR ដែលនាំឱ្យមានការព្យួរការប្រកួតដោយស្វ័យប្រវត្តិ។

    លោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA លោក Gianni Infantino បន្ទាប់ពីចប់ការប្រកួត ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញ។ ក្រោយមក លោក ត្រាំ បានបង្ហោះសារអរគុណដល់ FIFA ចំពោះការ «កែប្រែភាពអយុត្តិធម៌ដ៏ធំធេងមួយ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។

    FIFA បានប្រកាសថា ខ្លួនកំពុងព្យួរការពិន័យនេះសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ ក្រោមមាត្រា ២៧ នៃក្រមវិន័យរបស់ខ្លួន។ ប្រសិនបើ Balogun ប្រព្រឹត្តកំហុសស្រដៀងគ្នានេះក្នុងអំឡុងពេលនោះ ការព្យួរនឹងត្រូវយកមកអនុវត្ត។

    នេះជា​ករណី​ទី២ហើយ បន្ទាប់​ពីកីឡាករ Garrincha របស់ប្រេស៊ីលបាន​ទទួល​កាតក្រហមក្នុងព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ​១៩៦២ ហើយ​រូប​គេ​នៅ​តែ​អាច​ចូលលេង​ World Cup បាន​។

    ខាងភាគីបែលហ្ស៊ិក ដែល​នឹង​លេង​ទល់​ជាមួយ​អាមេរិក​នៅ​ថ្ងៃ​ស្អែក​នេះ បានប្រតិកម្មដោយកំហឹងយ៉ាងខ្លាំង​ដោយ​និយាយ​ថា ខ្លួនមានការ «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ហើយកំពុងស្វែងរកជម្រើសនានាដើម្បីការពារភាពយុត្តិធម៌ក្នុងការលេង (Fair Play)។ គ្រូបង្វឹក លោក Rudi Garcia បានចំអកចំពោះពេលវេលានៃការសម្រេចចិត្តនេះថា៖ «ខ្ញុំមិនដឹងថាថ្ងៃទី ៥ ខែកក្កដា គឺជាថ្ងៃទី ១ ខែមេសា (ថ្ងៃភូតភរ) នោះទេ»។

    គ្រូបង្វឹកអាមេរិក លោក Mauricio Pochettino បានស្វាគមន៍ចំពោះការសម្រេចចិត្តដក​បម្រាម​សម្រាប់​កូន​ក្រុម​លោក​ ដោយហៅកាតក្រហមដំបូងនោះថាជាការមិនយុត្តិធម៌។

    Balogun ជា​ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរបស់ក្រុម Monaco ដែលបានប្តូរសញ្ជាតិបាល់ទាត់ពីអង់គ្លេសមកអាមេរិកក្នុងឆ្នាំ ២០២៣ ហើយ​ជាកីឡាករសំខាន់សម្រាប់ក្រុមអាមេរិកដែលជាម្ចាស់ផ្ទះរួម។ សហរដ្ឋអាមេរិកកំពុងមានគោលដៅឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ មក៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.