Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ
    RFI

    ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    “នាវា​មុជ​ទឹក​​នុយក្លេអ៊ែរ ​មានបំពាក់ជើង​​បង្ហោះ​មីស៊ីលដែល​អាច​ពាំក្បាលគ្រាប់​នុយក្លេអ៊ែរ​ បាន​បាញ់​សាកល្បង​​​ ​ប្រកប​ដោយ​ជោគជ័យ នៅថ្ងៃ​ចន្ទទី​៦​កក្កដា​ វេលា​ម៉ោង ១២​និង​០១​នាទី​។ គឺជាការ​បាញ់​មីស៊ីល​យុទ្ធសាស្ត្រ មាន​ពាំក្បាល​គ្រាប់​បញ្ឆោត​ (មិនមែន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពិត) សំដៅ​ទៅ​ផ្ទៃ​​ទឹក​​អន្តរជាតិ ក្នុង​ដែន​មហា​សមុទ្ទប៉ាស៊ីហ្វិក។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​ជើង​ទឹក​ចិន ដោយបន្ថែម​ថា គ្រាប់​មីស៊ីល​បាន​ធ្លាក់​ចំ​គោល​ដៅ​ដែល​បាន​កំណត់ទុក តែ​មិន​បញ្ជាក់អំពី​ទីតាំង​ពិត​ប្រាកដ​ទេ។

    ​សេចក្តី​ថ្លែងការណ៍ដដែល​បាន​អះអាងថា ការ​បាញ់​សាកល្បង​នេះប្រព្រឹត្ត​ទៅក្នុង​ក្របខ័ណ្ឌ​នៃ​លំហាត់​សម​យោធា​ ប្រចាំ​ឆ្នាំ​ តាម​ទម្លាប់​របស់​ចិន។ ប៉ុន្តែ​ថ្ងៃ​ចន្ទទី​៦​កក្កដា ក៏​ជាថ្ងៃ​ចាប់​ផ្តើម​បើក​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ចិន​និង​រុស្ស៊ី នៅ​កំពង់​ផែ​យោធា​Qingdao តាម​បណ្តោយ​ឆ្នេរ​ខាង​កើត​របស់​ប្រទេស​ដែរ។ មិន​ដឹង​ថា​​តើ​ហេតុការណ៍​ទាំងពីរ​មាន​ពាក់ព័ន្ធ​នឹង​គ្នា​ដែរ​ឬអត់​ទេ។

    នេះ​ជា​ការ​សាកល្បង​មីស៊ីល​បង្ហាញ​សមត្ថភាព​យោធា​ដ៏​កម្រ​​របស់​ចិន​ នៅក្នុង​តំបន់​យុទ្ធសាស្ត្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដែល​ធ្លាប់​ជា​ដែន​អំណាច​​​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ដូច​ជា​អូស្ត្រាលី ឬ​នូវែលហ្សេឡង់។ តាំងពី​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​មក​នេះ ចិន​បាន​អភិវឌ្ឍន៍​សមត្ថភាពយោធា​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​ការ​ទូត។ បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព​ ហៅកាត់ថា​Sipri ចិន​មាន​អាវុធនុយក្លេអ៊ែរ​៦០០គ្រាប់ នៅ​ឆ្នាំ​២០២៥ ពោល​គឺ​១០០​គ្រាប់​លើស​ឆ្នាំ​២០២៤ តែ​មិន​អាច​ប្រៀប​នឹង​អាមេរិក​ដែល​មាន​ដល់​ទៅ​៣៧០០​គ្រាប់​ទេ។ ចិន​បាន​សាកល្បង​មីស៊ីល​អន្តរទ្វីប​ នៅ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ជា​លើក​ទីមួយ នៅក្នុង​​ឆ្នាំ​២០២៤ ដែល​កាលណោះ​មីស៊ីល​ពាំគ្រាប់​បញ្ឆេត​ និង​គ្មាន​ផ្ទុក​នុយក្លេអ៊ែរ ដូច​គ្នា។

    ថ្វីបើ​ចិន​បាន​ជូន​ដំណឹង​ជា​មុន អំពីការ​បាញ់​សាកល្បង​មីស៊ីល​នេះ ស្រប​តាម​ច្បាប់​និង​ក្រម​សីលធម៌​អន្តជាតិ​​ ​ក៏​ដោយ ក៏​បណ្តា​ប្រទេស​ជិត​ខាង​ បានបញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំង។ ជប៉ុន​​ទាមទារ​ឱ្យ​ចិន​ពិចារណា​ឡើង​វិញ​ កុំ​សាកល្បង​មីស៊ីល​បាលីស្ទិក​ ដែល​ជា​តំណាង​នៃការ​គំរាមកំហែង​សន្តិសុខ​ជប៉ុន។ ​នូវែលហ្សេឡង់បង្ហាញក្តី​ព្រួយ​បារម្ភ​ខ្លាំង ចំពោះ​ការ​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ រយៈ​ឆ្ងាយ​ ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ និង​ចាត់​ទុក​ទង្វើ​នេះ​ថា​មិន​ស៊ីចង្វាក់​នឹង​ស្ថិរភាព​ប៉ាស៊ីហ្វិក​ទេ។ ចំណែក​អូស្ត្រាលី បាន​បញ្ជាក់​ដោយ​ចំៗ​ទៅចិន​ថា អូស្ត្រាលី​ចាត់​ទុក​ការ​​សាកល្បង​មីស៊ីលអន្តរទ្វីប​​ក្នុង​ប៉ាស៊ីហ្វិក ជា​ការ​បង្ក​អស្ថិរភាព​​ក្នុង​តំបន់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.