Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Amret Kmenh Chhlat Account promotion
    Home»RFI»អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក
    RFI

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 16, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    រូបភាព​តំណាង។ កូន​ទូក​នៅ​ឆ្នេរបង់ក្លាដែស ដែល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ធ្លាប់ប្រើ។
    រូបភាព​តំណាង។ កូន​ទូក​នៅ​ឆ្នេរបង់ក្លាដែស ដែល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ធ្លាប់ប្រើ។ — AP - Mahmud Hossain Opu
    Share
    Facebook Twitter LinkedIn Pinterest Email

    ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅភូមា ចំនួនជាង ៥០០ នាក់ ប្រឈមនឹងការបាត់បង់ជីវិត នៅក្នុងសមុទ្រឥណ្ឌា បន្ទាប់ពីក្រឡាប់ទូក កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរួមគ្នារបស់ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM)។ ក្រៅពីសម្តែងក្តីព្រួយបារម្ភជាខ្លាំង ស្ថាប័នអង្គការអន្តរជាតិទាំង២នេះក៏បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអន្តរជាតិជួយរកមធ្យោបាយដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។

    ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ចំនួនជាង ៥០០ នាក់ អាច​នឹង​ធ្លាក់​ខ្លួន​ស្លាប់​ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​​​ទូក​ នៅសមុទ្រ​ឥណ្ឌា។ ​សោកនាដកម្ម​​នេះ​ កើតឡើង​​ពេល​ដែល​មាន​​ព្យុះភ្លៀងខ្លាំង និង​រលកសមុទ្រ​ធំៗ​ កាលពី​សប្តាហ៍​មុន​។ ជនរងគ្រោះ​ទាំង​នោះ ​ភាគច្រើន​ ជា​ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមនៅភូមា ដែល​​ប្រថុយជីវិតឆ្លង​សមុទ្រ តម្រង់ឆ្ពោះទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។ នេះបើតាម ឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និង អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) ដោយ​បញ្ជាក់ទៀត​ថា ពួក​គេ​ទាំងនោះ បាន​ជិះ​ទូក​ទាំង ​២​ ចាកចេញពី​រដ្ឋរ៉ាក់ឃីន ប្រទេស​ភូមា នៅ​ចុង​ខែ​មិថុនា។ ទូក​មួយ ផ្ទុក​មនុស្ស​ជាង ២៥០នាក់ ​តែ​គេ​បាត់​ដំណឹង​ឈឹង​សូន្យ​ តាំង​ពី​ពេល​ចេញដំណើរ​បាន​បន្តិច​​ ពីមាត់​​ឆ្នេរសមុទ្រ​ភូមា។​ រីឯ​ ទូក​មួយទៀត​​ ផ្ទុកមនុស្ស​ជាង ២៨០ នាក់ ដែល​អាច​ក្រឡាប់​លិច​​ នៅ​ម្តុំថ្ងៃទី៨កក្កដា ត្រង់​ចំណុច​​ក្បែរ​តំបន់​ Ayeyarwady ។

    បើតាម​ប្រភពដដែល ក្នុង​ចំណោម​អ្នក​ជិះលើទូក​ទាំង​២នោះ ក្រៅពី​ប្រជាជន​​ចេញពីរដ្ឋរ៉ាក់ឃីន ក៏មា​នជនជាតិ​​រ៉ូហ៊ីងយ៉ាមួយ​ចំនួនធំ ដែល​បាន​ចាកចេញពី​ជំរំ​ជនភៀសខ្លួន Cox’s Bazar នៅភាគខាងត្បូង​បង់ក្លាដែស​ ជាប់ទល់​ដែន​ភូមា​។​

    ចំនួន​ជនរងគ្រោះ​ក្រឡាប់លិចទូក​នេះ បន្ថែមទៅលើ​ចំនួនជនជាតិ​​​រ៉ូហ៊ីងយ៉ា ជាង ៣០០ នាក់ ដែល​បាន​​ស្លាប់ ​ព្រោះតែលិចទូក ​កាលពីដើម​ឆ្នាំ២០២៦។ គួរ​រំឭកថា ក្នុង​ឆ្នាំ២០២៥ ជនជាតិ​រ៉ូហ៊ីងយ៉ា យ៉ាងហោច​ជាង​ ៩០០ នាក់​ ស្លាប់និង​បាត់​ខ្លួន ​ក្នុង​ដំណើរ​ផ្លូវ​សមុទ្រ​ឥណ្ឌា។ មរណជន​ទាំងនោះ ​ឋិត​ក្នុង​ចំណោម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ​រាប់​ពាន់​នាក់ ដែល​ប្រថ្នាចាកចេញពី​ភូមា​។

    មានកត្តា​​ច្រើន​យ៉ាង ​ដែល​ជំរុញ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​បន្ត​ប្រថុយជីវិតធ្វើ​ដំណើរ​តាម​ទូក​​ឆ្លងកាត់​សមុទ្រ​។ ពោលគឺ ជម្លោះប្រដាប់អាវុធ​រ៉ាំរ៉ៃ និង ការជិះជាន់​សិទ្ធិមនុស្ស​នៅភូមា រួម​ផ្សំ​ទាំង​ការ​ខ្វះជំនួយ​មនុស្សធម៌​នៅ​ជំរំ​ជនភៀសខ្លួនបង់ក្លាដែស Cox’s Bazar ហើយ​ម្យ៉ាងទៀត គឺការ​គ្មាន​ក្តីសង្ឃឹមចំពោះអនាគតប្រសិន​បើ​បន្ត​នៅ​ភូមា​ឬនៅក្នុង​ជំរំជនភៀសខ្លួន​ ដែល​ចាំបាច់​ឲ្យ​ពួក​គេ​ត្រូវសម្រេច​​ចិត្ត​ស្វែងរក​ពន្លឺជីវិតថ្មី​។​​ នេះបើតាម​ការពន្យល់​របស់ ឧត្តមស្នងការដ្ឋាន​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និង អង្គការ​អន្តរជាតិ​ដើម្បីជន​អន្តោប្រវេសន៍ (OIM) ដោយ​ឆ្លៀត​អរគុណ​ បង់ក្លាដែស ដែល​ទទួល​ស្វាគមន៍​ជនជាតិ​​​រ៉ូហ៊ីងយ៉ា ជាច្រើនឆ្នាំនិងចំនួន​​ប្រមាណ​​១លាននាក់​។

    ក្រៅពីបន្ត​ថ្លែងក្តីព្រួយ​បារម្ភ​ពី​ស្ថានភាព​ជន​ជាតិ​ភាគតិច​​​​រ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម​ ស្ថាប័នអង្គការសហប្រជាជាតិ​ខាង​ជនភៀសខ្លួន​ ក៏​អំពាវនាវឲ្យបណ្តាប្រទេស​ក្នុងតំបន់អាស៊ីនិងអន្តរជាតិ ត្រូវរកមធ្យោបាយជាចីរភាពយូរអង្វែង​ ដើម្បីជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.