Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ឥណ្ឌានឹង​ផ្គត់ផ្គង់​មីស៊ីល​រយៈ​ឆ្ងាយ​ដល់​ឥណ្ឌូណេស៊ី
    RFI

    ឥណ្ឌានឹង​ផ្គត់ផ្គង់​មីស៊ីល​រយៈ​ឆ្ងាយ​ដល់​ឥណ្ឌូណេស៊ី

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងតែ​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ ចំនួន ៣ថ្ងៃ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ភាគី​ឥណ្ឌាសម្រេច​ថា ​នឹងផ្គត់ផ្គង់ឲ្យ​ឥណ្ឌូណេស៊ី នូវ​​ប្រព័ន្ធ​មីស៊ីល BrahMos ដែលអាច​បាញ់បាន​​រយៈចម្ងាយ​ឆ្ងាយ និងហោះលឿន​ជាង​សំឡេង​។ នេះបើតាមការ​​ប្រកាស​​របស់​អ្នកនាំពាក្យក្រសួង​ការបរទេស​ឥណ្ឌា លោក Randhir Jaiswal ​ក្នុង​បណ្តាញសង្គម​X ដោយ​បញ្ជាក់ នៅថ្ងៃ​៧កក្កដា ថា ការ​សម្រេច​ទិញ-លក់មីស៊ីល​រយៈឆ្ងាយនេះ ឋិត​ក្នុង​ក្របខណ្ឌ​រឹត​ចំណង​សហប្រតិបត្តិ​ការវិស័យ​​ការពារ​ជាតិ​។

    ​ក្នុង​ពេល​ភ្លាមៗ ក្រសួង​ការពារ​ជាតិឥណ្ឌូណេស៊ី​ ពុំ​បាន​ផ្តល់​ព័ត៌មា​នលម្អិត​នោះទេ ជុំវិញ​ការ​បញ្ជាទិញ​ប្រព័ន្ធ​មីស៊ីល​ឥណ្ឌា បើ​ទោះបី​អ្នកកាសែត​នៃទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ទទួច​សុំ​ការ​បំភ្លឺ​យ៉ាងណាក្តី។​ តែទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​សម្ភាសប្រភព​ស្និទ្ធ ​មក​បញ្ជាក់ថា ការ​ទិញលក់​ប្រព័ន្ធមីស៊ីល​នេះ មា​នទំហំទឹកប្រាក់​ ប្រមាណ ៦៣០ លាន​ដុល្លារ។​ ក្នុងតំបន់​អាស៊ាន ឥណ្ឌា​ធ្លាប់លក់​​ប្រព័ន្ធ​មីស៊ីល BrahMos ​ឲ្យ​ប្រទេស​ហ្វីលីពីន និង​វៀតណាម។​

    ក្រៅពីសំណុំ​រឿង​​មីស៊ីលរយៈឆ្ងាយនេះ​ ​រដ្ឋាភិបាល​ទីក្រុង​ញូវដែលីនិង​ហ្សាការតា​ បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​សហការគ្នា​បន្ថែមទៀតទៅលើវិស័យជាច្រើន​។ ពី​ទីក្រុង​ហ្សាការតា ​នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ​​​ប្រាប់អ្នកកាសែត​ ថា ប្រទេស​ទាំង២​ពង្រឹង​កិច្ចសហការ​វិស័យ​​ការពារជាតិ ប​ច្ចេកវិទ្យា សន្តិសុខផ្ទៃក្នុង​ និង​សន្តិសុខ​ដែន​សមុទ្រ​។ ក្នុង​សន្និសីទសារព័ត៌មាន មេដឹកនាំ​ឥណ្ឌា​ ក៏​មិន​ភ្លេច​ថ្លែង​កោតសរសើរ​អំពី​ទំនុកទុកចិត្ត​គ្នា​ខ្លាំង ដែល​ចេះតែ​កើនឡើង​ជាលំដាប់ ក្នុង​វិស័យ​រសើប​ខ្លាំង ដូចជាផ្នែក​សន្តិសុខ។ ជាក់ស្តែង​ ឆ្មាំសមុទ្រ​​​ទាំង​២ប្រទេស នឹង​ចូលរួមធ្វើ​​សមយុទ្ធ​និងយាម​​ល្បាត​ នៅ​ក្នុង​ដែន​សមុទ្រ​ឥណ្ឌា។​ បើតាម​លោក ម៉ូឌី ក្រុម​ហ៊ុន​នៃ​ប្រទេស​ទាំង​២​ ក៏នឹង​ផ្តើម​សហការ​គ្នាក្នុង​វិស័យ​ឧស្សាហកម្ម​នីស្សារណកម្ម គឺចម្រាញ់​យក​រ៉ែដីកម្រ និង​រ៉ែដែក។​

    ពីចំណែកខ្លួន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ បាន​សង្កត់ធ្ងន់ថា  សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច ជា​សសរស្តម្ភ​នៃ​ទំនាក់ទំនងរវាង​ញូវដែលីនិង​ហ្សាការតា។​ លើសពីនេះ ប្រមុខរដ្ឋឥណ្ឌូណេស៊ី ​​និ​ង​​នាយករដ្ឋមន្ត្រីឥណ្ឌា បាន​ឯកភាព​គ្នា​​បង្កើនទំហំ​​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ ហើយ​​ពន្លឿន​ការចរចា​លើ​កិច្ចព្រមព្រៀងអនុគ្រោះពន្ធ​គយចំពោះ​ទំនិញ​​មួយ​ចំនួន​ ថែមទៀត​។​

    បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​​នៅឥណ្ឌូណេស៊ី មេដឹកនាំ​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹង​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ អូស្ត្រាលី​ និង​នូវែលសេឡង់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.