Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»WKN Kun Khmer បានក្លាយ​ជា​និមិត្តរូបថ្មីនៃកិត្យានុភាពគុនខ្មែរលើឆាកពិភពលោក ខណៈស្ថាប័ន K-1 ក៏​ត្រៀម​បើក​ដំណើរការ​នៅកម្ពុជា
    កីឡា

    WKN Kun Khmer បានក្លាយ​ជា​និមិត្តរូបថ្មីនៃកិត្យានុភាពគុនខ្មែរលើឆាកពិភពលោក ខណៈស្ថាប័ន K-1 ក៏​ត្រៀម​បើក​ដំណើរការ​នៅកម្ពុជា

    ngochecktayBy ngochecktayJuly 9, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ខ្សែក្រវាត់​ជើងឯកអន្តរជាតិ WKN Kun Khmer ដែលទើប​ត្រូវបាន​បង្កើត​ឡើង​ជាមួយការ​រចនា​ដ៏ពិសេស ដោយមានពាក្យ « KUN KHMER» នៅចំកណ្តាល ដើម្បី​ជាការ​រួមចំណែក​ដ៏សំខាន់ ក្នុងការ​ផ្សព្វ​ផ្សាយ​កីឡាអត្តញ្ញាណ​របស់​កម្ពុជាមួយនេះ ទៅកាន់​ឆាក​អន្តរជាតិ និងពិភពលោក។ រូប​ថត ខូវ ឆាយ
    ខ្សែក្រវាត់​ជើងឯកអន្តរជាតិ WKN Kun Khmer ដែលទើប​ត្រូវបាន​បង្កើត​ឡើង​ជាមួយការ​រចនា​ដ៏ពិសេស ដោយមានពាក្យ « KUN KHMER» នៅចំកណ្តាល ដើម្បី​ជាការ​រួមចំណែក​ដ៏សំខាន់ ក្នុងការ​ផ្សព្វ​ផ្សាយ​កីឡាអត្តញ្ញាណ​របស់​កម្ពុជាមួយនេះ ទៅកាន់​ឆាក​អន្តរជាតិ និងពិភពលោក។ រូប​ថត ខូវ ឆាយ
    Share
    Facebook Twitter LinkedIn Pinterest Email

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង World Kickboxing Network (WKN) ដែលជាស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិដ៏ល្បីល្បាញ និងមានបណ្តាញសមាជិកនៅជាច្រើនប្រទេសជុំវិញពិភពលោក បានរួមគ្នាបង្កើតនូវ​ខ្សែក្រវាត់ថ្មី ជើងឯកអន្តរជាតិ WKN Kun Khmer ដ៏ប្រណិត​ ​និងមានតម្លៃមួយ​ទៀត ដើម្បី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការណ៍ ក្នុងការ​ផ្សព្វ​ផ្សាយ និង​ពង្រីក​សក្តានុពល «គុនខ្មែរ» ទៅកាន់ពិភពលោក ស្របពេលស្ថាប័ន​កីឡាប្រយុទ្ធ​របស់ជប៉ុន K-1 ក៏​ត្រៀម​បើក​ឱ្យមាន​សង្វៀន​ប្រកួត​នៅកម្ពុជា​ផងដែរ។

    លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បានបង្ហាញ​មោទនភាព ចំពោះ​ការ​រួមគ្នា​បង្កើត​ឱ្យមានខ្សែក្រវាត់​ជើងឯកអន្តរជាតិ WKN Kun Khmer ​នេះ ហើយ​លោក​បាន​ចាត់​ទុក​ខ្សែ​ក្រវាត់នេះ ​ជា​និមិត្តរូបថ្មីនៃកិត្យានុភាពគុនខ្មែរលើឆាកពិភពលោក ខណៈ​​ដែល​កម្ពុជា និង WKN បានបង្កើត​​ប្រវត្តិសាស្ត្រ រៀបចំ​ការប្រកួតដណ្តើម​ខ្សែ​ក្រវាត់ WKN Kun Khmer World Championship លើកដំបូង​រួច​មក​ហើយ កាលពីដើមឆ្នាំ​២០២៦នេះ។

    ចំពោះ​ខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer ថ្មី​ក្រោយ​នេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងកាន់តែមាន​លក្ខណៈពិសេស ដោយរំលេចពាក្យ “KUN KHMER” យ៉ាងច្បាស់នៅចំកណ្តាលខ្សែក្រវាត់ ហើយ លោក ខូវ ឆាយ ចាត់ទុក​ថា «ជាការបង្ហាញពីការទទួលស្គាល់ និងលើកតម្កើង​អត្តសញ្ញាណ​គុនខ្មែរ ក្នុងនាមជា​ក្បាច់​គុន​បុរាណ​របស់​កម្ពុជា នៅលើឆាកអន្តរជាតិ»។

    ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​រូបនេះ បានបញ្ជាក់​ថា៖ «ខ្សែក្រវាត់នេះ នឹងក្លាយជាគោលដៅ​ដ៏​មានកិត្តិយស​សម្រាប់​កីឡាករ​កម្រិតខ្ពស់​មកពី​ជុំវិញ​ពិភពលោក ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើមយក ដើម្បីបញ្ជាក់ពីឧត្តមភាព សមត្ថភាព និងភាពជាជើងឯកក្នុងអាជីពរបស់ពួកគេ។

    គួររំឭក​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និងស្ថាប័ន WKN រួមទាំង​ដៃគូ​សហការ បាន​រួម​គ្នា​រៀបចំ​​ឱ្យ​មាន​ការប្រកួតដណ្តើម WKN Kun Khmer World Championship លើកទី១ នៅលើ​ទឹក​ដីកម្ពុជា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ ដោយ​ក្នុងការប្រកួតនោះ លន បញ្ញា បានផ្តួល​កីឡាករម៉ារ៉ុក Zakaria Rouigate នៅទឹកទី​១ ដើម្បី​ក្លាយជា​កីឡាករខ្មែរដំបូងគេ បានគ្រងខ្សែក្រវាត់ជើងឯកពិភពលោក WKN Kun Khmer ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដ៏មានកិត្យានុភាពនេះ។

    ចំណែក​​ខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer ថ្មី​​នេះ ក៏នឹង​ត្រូវដាក់​ឱ្យ​ប្រកួត​ដណ្តើម​​ផងដែរ។ លោក ខូវ ឆាយ បានបង្ហើប​ថា ការប្រកួត​ដណ្តើមខ្សែក្រវាត់ WKN Kun Khmer គ្រប់កម្រិត​ទាំង​អស់ នឹង​ត្រូវ​បាន​កត់ត្រា​ស្ថិតិ​ជាផ្លូវកា​រនៅ​លើគេហទំព័រ BoxRec ដែល​ជា​ប្រព័ន្ធ​ទិន្នន័យ​អន្តរជាតិ​ដ៏​មាន​ស្តង់ដា​សម្រាប់​កីឡាប្រយុទ្ធ ហើយ​នេះជាជំហានដ៏​សំខាន់មួយ ដែលធ្វើឱ្យ​សមិទ្ធផល និង​កំណត់ត្រា​របស់កីឡាករគុនខ្មែរ ទទួលបាន​ការ​ទទួល​ស្គាល់​ជាសកល និង​បង្កើន​តម្លៃ​អាជីព​របស់​ពួកគេ​លើឆាកអន្តរជាតិ»។

    លោក ខូវ ឆាយ បានបន្ថែម​ថា៖​ «កិច្ចសហការ​រវាង​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង WKN មិន​ត្រឹម​តែ​បង្កើតខ្សែក្រវាត់​ជើងឯក​ដ៏អស្ចារ្យ​មួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជា​ស្ពាន​ដ៏រឹងមាំ ក្នុង​ការ​នាំយក​គុន​ខ្មែរ​ឱ្យ​កាន់​តែរីក​សាយភាយ ទទួល​បាន​ការ​គោរព និង​ការ​ទទួល​ស្គាល់​ពី​សហគមន៍​កីឡា​ប្រយុទ្ធពិភពលោក ក៏ដូចជា​បង្កើត​ឱកាសថ្មីៗ​សម្រាប់​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ ក្នុង​ការ​ប្រកួតប្រជែង​ក្រោម​ស្តង់ដារអាជីពកម្រិតពិភពលោក។ គុនខ្មែរ ជា​មរតកជាតិ ឆ្ពោះទៅកាន់កិត្យានុភាពពិភពលោក»។

    ជាមួយគ្នានេះ ស្ថាប័ន K-1 ក៏​ទើបបាន​បញ្ចេញសេចក្ដីប្រកាសព័ត៌មាន​ពីការបើក​ដំណើរការ បណ្តាញកីឡាប្រយុទ្ធ K-1 នៅកម្ពុជា (K-1 Fighting Network to Launch in Cambodia) ដោយ​មានការ​ប្រកួត​ជាង​១០​កម្មវិធី ក្នុង​រយៈពេល​១​ឆ្នាំ ហើយ​នេះ​ជា​កិច្ចសហប្រតិបត្តិការរវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង K-1 ដែលជាស្ថាប័នកីឡាប្រយុទ្ធកំពូលមួយរបស់ប្រទេសជប៉ុន និងពិភពលោក។

    លោក ខូវ ឆាយ បានបំពាក់ខ្សែ​ក្រវាត់​ WKN Kun Khmer World Championship ឱ្យ​ លន បញ្ញា ហើយនេះជា​ខ្សែ​ក្រវាត់ WKN Kun Khmer ដំបូងគេ ដែលបាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​នៅកម្ពុជា កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦។ រូប​ថត Krud Kun Khmer

    លោក ខូវ ឆាយ បាន​បញ្ជាក់​ថា៖​ «ការចូលមក​របស់ K-1 គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​អនុវត្តផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​គុន​ខ្មែរ ជាមួយ​ស្ថាប័ន​កីឡាប្រយុទ្ធ​កំពូលៗរបស់ពិភពលោក»។ លោក​បន្ថែម​ថា៖ «បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ WKN និង Kombat Global គឺ​កិច្ចសហការជាមួយ K-1 បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ការជឿជាក់​របស់​ស្ថាប័ន​កីឡាអន្តរជាតិ​ចំពោះ​សក្តានុពលរបស់គុនខ្មែរ និងប្រទេសកម្ពុជា»។

    ទន្ទឹមនឹងនេះ ​លោក ឆាយ បាន​អំពាវនាវដល់​​អត្តពលិក គ្រូបង្វឹក និងក្លិបទាំងអស់ ត្រូវ​បន្តខិតខំ​ហ្វឹកហាត់​អភិវឌ្ឍសមត្ថភាពឱ្យ​បាន​ខ្ពស់ ដើម្បី​ត្រៀមខ្លួន​ចាប់​យក​ឱកាស​បង្ហាញសមត្ថភាពនៅ​លើសង្វៀន K-1 និងវេទិកាកីឡាប្រយុទ្ធលំដាប់ពិភពលោកផ្សេងទៀត ដោយ​សហព័ន្ធ នឹងបន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការជាមួយស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិនានា ដើម្បីលើកកម្ពស់គុនខ្មែរ បង្កើនឱកាសសម្រាប់​កីឡាករ​កម្ពុជា និងជំរុញឱ្យ​កម្ពុជាក្លាយ​ជា​មជ្ឈមណ្ឌលកីឡាប្រយុទ្ធ​ដ៏​សំខាន់​មួយ​នៅក្នុងតំបន់ និងលើពិភពលោក៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    ធ្លាប់តែជាគូសត្រូវនៅលើ​ទីលាន តែពេលនេះ Cristian និង Nieto បានសម្រេច​ចាប់ដៃ​​គ្នាប្រយុទ្ធ ដើម្បី​ក្លិបថ្មី ​វិសាខា

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.