Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អ៊ុយក្រែនសំរុកវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ី​ ដើម្បី​កាត់ផ្តាច់តំបន់គ្រីម៉េ​ពីដៃរុស្ស៊ី
    RFI

    អ៊ុយក្រែនសំរុកវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ី​ ដើម្បី​កាត់ផ្តាច់តំបន់គ្រីម៉េ​ពីដៃរុស្ស៊ី

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃពុធទី​៨កក្កដា លោក Robert Brovdi មេបញ្ជាការ​កម្លាំងដ្រូនអ៊ុយក្រែន បានបង្ហោះសារ​លើ​បណ្ដាញតេឡាក្រាមថា​ អ៊ុយក្រែនបាន​បញ្ជាដ្រូន បើកប្រតិបត្តិការ​​​កម្ទេច​នាវាដឹកប្រេងរបស់រុស្ស៊ី​ នៅក្នុងសមុទ្រអាហ្សូវ AZOV បានចំនួន​៩គ្រឿង។ ហើយ​ក្នុងរយៈពេល​៧២ម៉ោងចុងក្រោយ គឺអ៊ុយក្រែន​​បានវាយកម្ទេដនាវាដឹកប្រេងរុស្ស៊ី សរុបបាន​១៩គ្រឿង។

    នាវាដឹកប្រេងរបស់រុស្ស៊ីទាំងនេះ គឺជា​មធ្យោបាយដែល​រុស្ស៊ី​ដឹកជញ្ជូនប្រេង​ទៅផ្គត់ផ្គង់តំបន់គ្រីម៉េ។ កម្មវត្ថុនៃការវាយប្រហារ​របស់អ៊ុយក្រែន គឺកាត់ផ្តាច់​តំបន់គ្រីម៉េ​ពីដៃរុស្ស៊ី តាមរយៈការ​កាត់ផ្តាច់បណ្តាញដឹកជញ្ជូន​ប្រភពថាមពល ទាំងតាម​ផ្លូវ​គោក​និងតាម​ផ្លូវទឹក។

    គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍​មកនេះ អ៊ុយក្រែន​បាន​បើកប្រតិបត្តិការដោយ​យានដ្រូន សំរុកវាយប្រហារខ្លាំង ទៅលើ​បណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។ នៅតំបន់គ្រីម៉េ ដែលរុស្ស៊ីបានឈ្លានពានគ្រប់គ្រងនៅឆ្នាំ​២០១៤ អាជ្ញាធរបានប្រកាសអាសន្ន​ ដោយសារតែគ្មានប្រេងឥន្ធនៈ។

    ក្រៅពីតំបន់គ្រីម៉េ និងតំបន់​ក្បែរព្រំដែន អ៊ុយក្រែនបានបញ្ជាដ្រូន​វាយប្រហារចំ ស្ថានីយចម្រាញ់​ប្រេង និងទីតាំងស្តុកប្រេងធំៗរបស់រុស្ស៊ីជាច្រើនទីតាំង នៅឆ្ងាយៗ ជាក់ស្តែងនៅតំបន់ក្បែរទីក្រុងសាំងប៉េតេសបួរ បង្កឲ្យ​ប្រជាជនរុស្ស៊ីភ័យចលាចល តម្រង់ជួរ​ដណ្តើមគ្នា​ចាក់​សាំងរថយន្ត​។ ក្រុមហ៊ុន Gazprom របស់រុស្ស៊ី បានឲ្យដឹងទៀតថា​នៅថ្ងៃពុធទី​៨កក្កដា ដ្រូនរបស់​អ៊ុយក្រែន បាន​វាយប្រហារ​ចំស្ថានីយ​បូមឧស្ម័ន​រុស្ស៊ី នៅតំបន់ Krasnodarskaya ដែលជាចំណុចបង្ហូរឧស្ម័នឆ្ពោះទៅកាន់តួកគី​។ យប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថាបានស្ទាក់កំទេចបាន​ដ្រូន​អ៊ុយក្រែន ចំនួន ៤១៥គ្រឿង ដែលបានហោះចូលជ្រៅក្នុងទឹកដីរុស្ស៊ី​។

    ប្រភពពីអ្នកវិភាគខ្លះ បានលើកឡើងថា ភាពជោគជ័យ​នៃប្រតិបត្តិការវាយប្រហារដោយ​ដ្រូនរបស់អ៊ុយក្រែន នៅក្នុងទឹកដីរុស្ស៊ី បានបញ្ជាក់អំពី​សមត្ថភាពកាន់តែឈានមុខ​ និង​​ទំនើបខ្លាំងឡើង​នៃ​បច្ចេកវិទ្យាដ្រូនរបស់អ៊ុយក្រែន ដែលអាចហោះបានឆ្ងាយ​។ ទន្ទឹមគ្នានេះ វាបញ្ជាក់​ដែរថា ប្រព័ន្ធការពារផ្លូវអាកាស​របស់រុស្ស៊ី ត្រូវខូចខាតអស់ច្រើន ឬក៏វិវឌ្ឍតាមមិនទាន់នឹងបច្ចេកវិទ្យាទំនើបរបស់ដ្រូនអ៊ុយក្រែន​។ ជាងនេះទៀត ប្រភពព័ត៌មានខ្លះអះអាងថា​ អ៊ុយក្រែនបានបញ្ជូនកម្លាំងច្រើននាក់ ចូលឆ្ងាយ​ក្នុងទឹកដីរុស្ស៊ី​ ដើម្បីបញ្ជាដ្រូន​វាយប្រហារទៅលើគោលដៅធំៗមួយចំនួន ដែលជា​ទីតាំងយោធា និង​រចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី​។ ផ្ទុយទៅ​វិញ ការវាប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន គឺភាគច្រើនលើសលុប ធ្វើទៅលើអគារផ្ទះសំបែងប្រជាជនស៊ីវីល សាលារៀន មន្ទីរពេទ្យ និងទីតាំងសម្បត្តិបិតិកភណ្ឌជាដើម​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.