Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ជនជាប់ឃុំ​ជិត​២ពាន់នាក់ កែប្រែខ្លួនបានល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស
    ព័ត៌មានជាតិ

    ជនជាប់ឃុំ​ជិត​២ពាន់នាក់ កែប្រែខ្លួនបានល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

    ngochecktayBy ngochecktayJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត។ រូប​ថត អគ្គនាយក​ដ្ឋាន​ពន្ធនាគារ
    ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត។ រូប​ថត អគ្គនាយក​ដ្ឋាន​ពន្ធនាគារ
    Share
    Facebook Twitter LinkedIn Pinterest Email

    ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត  ដោយ​​​មាន​ទណ្ឌិត​ចូលរួម​កម្មវិធី​អប់រំ​កែប្រែក្រៅ​ប្រព័ន្ធ កម្មវិធី​បំណិន​ជីវិត និង​ចលនា​ប្រឡង​ប្រណាំងកែប្រែខ្លួន ចំនួន១ ៨៩៧នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៦៧​នាក់។

    ជាមួយគ្នានេះ ជនជាប់ឃុំ​ទាំង​នោះ ត្រូវបានវាយតម្លៃថា «មានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួន​ត្រូវ​បានរៀបចំលើកបញ្ជីឈ្មោះ​ស្នើ​សុំ​បន្ធូរបន្ថយទោស និងលើកលែងទោស»។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែល​​ទើបបាន​ប្រកាស នៅ​ថ្ងៃព្រហស្បតិ៍​ ទី​៩ ខែកក្កដានេះ។

    ទន្ទឹម​នឹងនេះ មានទណ្ឌិតចំនួន ១ ៧១២នាក់ បានចូលរួម​ក្នុង​កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ​រយៈពេលខ្លី​លើ​ជំនាញចម្រុះ រៀបចំ​ដោយ​អង្គភាព​ផ្ទាល់ និង​ក្រោមការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​ជាតិ ព្រមទាំង​អង្គការ​ដៃ​គូ​នានា។

    ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ការ និងគ្រប់គ្រង​ចំពោះ​ជំងឺ​ឆ្លង ព្រមទាំង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្នក​មាន​ជំងឺ​ដែល​ងាយ​ប្រឈម​គ្រោះថ្នាក់​ដូច​ជា​ជំងឺ​បេះដូង វិប​ល្លាស​ស្មារតី និង​ជនជាប់​ឃុំ ដែល​គ្មាន​សាច់​ញាតិ​ជាទី​ពឹង​ពាក់។

    របាយការណ៍​បង្ហាញ​ថា តាម​រយៈការ​ពង្រឹង​សេវា​ប៉ុស្តិ៍​សុខភាព​ពន្ធនាគារ និង​ការកែ​ប្រែ​គុណ​ភាពម្ហូប​អាហារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ក្នុង​ឆមាសទី​១​នេះ ហើយ​ករណី​​សង្គ្រោះ​បន្ទាន់ ឬ​ការ​បញ្ជូនជន​ជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃ​ការ​ស្លាប់ គឺ​ជារួម​បាន​មាន​ការថយចុះគួរ​ឱ្យ​កត់​សម្គាល់។

    គួរបញ្ជាក់​ថា គិតមក​ដល់​បច្ចុប្បន្ន នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជន​ជាប់​ឃុំ​សរុបចំនួន ៦៧ ៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០​នាក់ ហើយ​នៅក្នុង​ចំនួននេះ គឺ​មាន​ជន​ត្រូវ​ចោទចំនួន ២២ភាគ​រយ ជនជាប់ចោទមានចំនួន ១០ភាគ​រយ ពិរុទ្ធជនមានចំនួន ៣៧ភាគ​ និងទណ្ឌិតមានចំនួន ៣១ភាគ​រយ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.