Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព
    RFI

    កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព
    កូរ៉េខាងជើង​ប្រកាស​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​និង​ចារកិច្ច ទាំង​បរិមាណ​និង​គុណភាព — KCNA via KNS via AP
    Share
    Facebook Twitter LinkedIn Pinterest Email

    កូរ៉េខាង​ជើង​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ ទាំង​​ផ្នែក​បរិមាណ​និង​គុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង។ ជាង​នេះទៅ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើទំនើប​កម្ម​វិស័យ​យោធា ព្យុងយ៉ាង​នឹង​ពង្រីក​សកម្មភាព​​ចារកិច្ច។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​​កូរ៉េខាង​ជើង KCNA។

    សេចក្តី​សម្រេច​ “បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ និង​ចារកិច្ច” ជា​វិធានការ​យោធា​មួយ​​ដែល​អនុម័ត​ឡើង​ ក្នុង​អង្គ​ប្រជុំ​របស់​គណៈកម្មការយោធា​មជ្ឈិមបក្ស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កក្កដា២០២៦។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា ដោយ​​បាន​លម្អិត​ទៀត​ថា របប​ព្យុងយ៉ាង សម្រេច​ពង្រឹង​កម្លាំងយោធា​​នុយក្លេអ៊ែរ ទាំង​បរិមាណ​និង​គុណភាព​។ កូរ៉េខាង​ជើង​នឹងប្រកាន់​យក​ឆន្ទៈ ​​បន្ត​ផែនការបង្កើនសមត្ថភាព​​ជំនាញ ព្រមទាំងធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព រចនា​សម្ព័ន្ធ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ប្រយុទ្ធ និង​ពន្លឿន​ការ​សាង​សង់​មូលដ្ឋាន​ទ័ព​​ជើង​ទឹក​ដ៏​​​ទំនើប​បំផុត​មួយ។​

    ជាង​នេះទៅទៀត ​ប្រភព​ព័ត៌មាន​ដដែលបាន​សង្កត់ធ្ងន់​ថា ព្យុងយ៉ាង​ក៏​ចង់​ពង្រីក​តួនាទី​និង​បេសកកម្ម​របស់​ការិយាល័យស៊ើប​អង្កេត​ និង​​ចារកិច្ច ដែល​ជា​ភ្នាក់ងារ​ចារកិច្ច​យោធា​​ទទួល​បន្ទុក​គ្រប់​គ្រង​ប្រតិបត្តិការ​ស៊ើបមើល​​កូរ៉េខាង​ត្បូង។​

    ជាអធិបតី​ក្នុង​ជំនួប​ប្រជុំ ប្រមុខ​ដឹកនាំ​ព្យុងយ៉ាង​លោក គីម ជុងអ៊ុង ​បាន​ប្រកាស​ថា ​ប្រទេស​អាច​ធានា​បាន​នូវ​សន្តិភាព​និង​សន្តិសុខ​ ដរាប​ណា​តែ​មាន​កងទ័ព​ខ្លាំង និង​ដែល​​អាច​កម្ចាត់​រាល់​គ្រប់​ទម្រង់​នៃការ​គំរាមកំហែងបាន។

    តាំងពី​ការ​ចរចា​ជាមួយ​អាមេរិក​​ត្រូវ​បរាជ័យ​​នៅ​ឆ្នាំ​២០១៩​មក កូរ៉េខាង​ជើង​ បាន​ប្រកាសតាំង​ខ្លួន​​ជា​ច្រើន​​លើក​ច្រើនសា ថា​ជា​ “​រដ្ឋ​​នុយក្លេអ៊ែរ​​ ដោយ​គ្មានថ្ងៃ​កែប្រែ”។ ឯកា​​លើ​ផ្នែកការទូត កូរ៉េខាង​ជើង​បាន​ងាក​ទៅ​ស្និទ្ធ​ជាមួយរុស្ស៊ី និង​បាន​បង្ហោះ​ផ្កាយ​រណប​ស៊ើប​អង្កេត​ ​ ដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០២៣។ ផ្កាយ​រណប​យោធា​នោះ បើ​តាម​ការអួត​អាង​របស់​ព្យុង​យ៉ាង អាច​ថតមូលដ្ឋាន​​សំខាន់ៗ​របស់​យោធាអាមេរិក​និង​កូរ៉េខាងត្បូង​បាន​​យ៉ាង​ច្រើន។

    ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាង​ត្បូង កំពុង​តាមដាន​យ៉ាង​កៀក​កិត​​ជា​ពិសេស​ លើ​ផែនការ​ពង្រីក​តួនាទី​និង​បេសកកម្មចារកិច្ច​របស់​កូរ៉េខាង​ជើង​។ តាំងពី​ឆ្នាំ​១៩៥៣​មក កូរ៉េខាង​ជើង​តែង​បើក​ប្រតិបត្តិការ​ចារកិច្ច​លើ​កូរ៉េខាង​ត្បូង ក្នុង​ទម្រង់​ជា​ការ​​ប្រមូលព័ត៌មាន​​ឬ​​ធ្វើ​ឃាត និង​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ចូលបន្លំ​។ បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថានកូរ៉េ​ដើម្បីការ​បង្រួបបង្រួម​ជាតិ​​ នៅ​ថ្ងៃ​នេះ តាម​រយៈ​ការ​ប្រកាស​ពង្រឹង​ពង្រីក​សមត្ថភាព​យោធា​និង​ចារកិច្ច កូរ៉េខាងជើងបាន​បង្ហាញឆន្ទៈ​​ចាត់​ទុក​កូរ៉េទាំង​ពីរ​ជា​រដ្ឋ​សត្រូវ​នឹង​គ្នា ជា​ជាង​ឱ្យ​តម្លៃ​លើ​​​​បទឈប់​បាញ់​ បិទ​បញ្ចប់​សង្គ្រាម​កាលពី​ជាង​៥០​ឆ្នាំ​មុន។ មក​ទល់​ពេលនេះ កូរ៉េខាង​ទាំងពីរ នៅ​មាន​សង្គ្រាម​នឹងគ្នា​នៅឡើយ ព្រោះ​​មិនទាន់​បាន​ចុះ​​កិច្ចព្រមព្រៀង​សន្តិភាពជាមួយ​គ្នា​ទេ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.