Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន
    RFI

    ទីភ្នាក់ងារ​អវកាសជប៉ុនប្រកាស សាកល្បងបានជោគជ័យនូវ យានគម្រូមួយដែល​​​ហោះចុះមកវិញបាន

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 11, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    រូបភាព​ផ្សាយ​ដោយ Japan Aerospace Exploration Agency (JAXA) បង្ហាញ​ឲ្យឃើញយានគម្រូ RV-X ហោះឡើងនិងហោះចុះ នៅស្ថានីយ៍​​ Noshiro Rocket Testing Center ថ្ងៃទី​​១១​កក្កដា​២០២៦
    រូបភាព​ផ្សាយ​ដោយ Japan Aerospace Exploration Agency (JAXA) បង្ហាញ​ឲ្យឃើញយានគម្រូ RV-X ហោះឡើងនិងហោះចុះ នៅស្ថានីយ៍​​ Noshiro Rocket Testing Center ថ្ងៃទី​​១១​កក្កដា​២០២៦ — AFP - HANDOUT
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័យ នូវយានគម្រូ​​ថ្មីមួយ ដែល​អាចហោះឡើង ហើយហោះ​​ចុះមកវិញបាន​ ដើម្បី​ប្រើប្រាស់សាជាថ្មី​ទៀត​។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹង​អនុញ្ញាតឲ្យបេសកកម្ម​អវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។

    ទីភ្នាក់ងារអវកាសជប៉ុន បាន​ប្រកាសដំណឹងល្អមួយ នៅថ្ងៃទី​១១កក្កដា ស្តីពីការសាកល្បងបាន​ជោគជ័យ នូវយាន​គម្រូ​មួយ ឬហៅ​ថា ប្រូតូទីប ដែលអាចហោះឡើងហើយហោះចុះមកវិញបាន​។ យានប្រភេទនេះ គឺជាយានដែលអាចប្រើបានច្រើនដង​។ ទោះយ៉ាងណា នេះគឺត្រឹមតែជាដំណាក់កាលអភិវឌ្ឍន៍​​បឋមតែប៉ុណ្ណោះ។​ ទីភ្នាក់ងារអវកាសជប៉ុន ត្រូវពិនិត្យវិភាគ​បន្ថែមទៀត។

    ការសាកល្បង បានប្រព្រឹត្តទៅនៅស្ថានីយស្រាវជ្រាវអវកាសជប៉ុន Nishiro ដោយ​គេឃើញយាននេះ ហោះឡើងបាន​កំពស់​ប្រមាណ​១០​ម៉ែត្រ មុននឹងបន្ទាបខ្លួនចុះមកវិញដោយសុវត្ថិភាព​។ លោក​ Takashi Ito អ្នកទទួល​បន្ទុក​ការសកល្បងនេះ បាន​លើកឡើងថា ក្រុមការងារ​បាន​ចំណាយពេល​វេលា​ និងការប្រឹងប្រែងខ្លាំងសម្បើមណាស់ ទំរាំអា​ចសម្រេចបាន​យាន​ប្រូតូទីបនេះ​។

    គួររំលឹកដែរថា គិតត្រឹមពេលនេះ​ គឺមានតែយាន​ Falcon របស់ ក្រុមហ៊ុន Space X ទេ​ ដែលជាយាន​អាចហោះចុះមកវិញបានដោយសុវត្ថិភាព ហើយអាចត្រូវប្រើហោះច្រើនដងបាន​។ ភាគច្រើនលើសលុបនៃយានទាំងអស់ដែលត្រូវគេបាញ់​បង្ហោះទៅអវកាស មិនថាដឹកផ្កាយរណប ឬដឹកអ្នកអវកាស គឺសុទ្ធតែសឹងតែជាយាន​ប្រើបានតែម្តងៗតែប៉ុណ្ណោះ។ ដើម្បីសាងសង់យាននីមួយៗ ហោះបានតែម្តង គេត្រូវចំណាយ​ប្រាក់​ច្រើនរយលានដុល្លារ​។

    សូមបញ្ជាក់ថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាឈានទៅមានយានដែលអាចប្រើការបានច្រើនដង គឺជាយុទ្ធសាស្ត្រសន្សំសំចៃថវិកា​ផង ហើយក៏ជាការកាត់​បន្ថយ​កាកសំណល់នៅលើ​ អាកាស​ផង​។ កាលពីខែមិថុនា​ ក្រុមហ៊ុន Honda បាន​ក្លាយជាក្រុមហ៊ុនឯកជនជប៉ុនទីមួយ ដែលបាន​បង្ហោះសាកល្បងបានជោគជ័យ នូវយាន​ដែលបំពាក់ដោយ​បច្ចេកវិទ្យាអាចហោះ​ចុះមកវិញ​បាន​។

    មិនមែនតែជប៉ុនទេ ដែលខំប្រឹងក្នុងវិស័យ​បច្ចេកវិទ្យានេះ ចិន​ក៏កំពុងស្ទុះឡើងណាស់ដែរ​។​ កាលពីថ្ងៃ​សុក្រ​ ទី​១០​កក្កដា បណ្តាញទូរទស្សន៍ចិន​ បានផ្សាយរូបភាពបង្ហាញឲ្យ​ឃើញ យានឆាងចេងរបស់ចិន បានហោះបន្ទាបខ្លួនចុះមកវិញ​ដោយ​ជោគជ័យ​ នៅស្ថានីយទទួលមួយ​នៅក្នុងសមុទ្រ បន្ទាប់ពីបានហោះ​ឡើងទៅលើនាំយកផ្កាយរណបទៅអវកាស​។ នេះគឺជាការបោះជំហានជោគជ័យ​ជាលើកទី១នៃវិស័យអវកាសចិន ក្នុងបច្ចេកវិទ្យា​ហោះ​ចុះមកវិញតាមការបញ្ជា​៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.