Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ
    RFI

    អតីត​អេមៀ ជា​​​​បិតា​ស្ថាបនា​ជាតិកាតា ហាម៉ាដ បេន ខាលីហ្វា អាលថានី​ ទទួល​មរណភាពក្នុង​ជន្មាយុ​៧៤ឆ្នាំ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 12, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    អតីត​ប្រមុខ​សឹកនាំ​កាតា អេមៀ Hamad ben Khalifa Al-Thani រូប​ថត​ខែ​មីនា​២០១៣
    អតីត​ប្រមុខ​សឹកនាំ​កាតា អេមៀ Hamad ben Khalifa Al-Thani រូប​ថត​ខែ​មីនា​២០១៣ — AFP - KARIM SAHIB
    Share
    Facebook Twitter LinkedIn Pinterest Email

    អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដឹកនាំ​រាជាណាចក្រ​តាកា ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​បាន​និង​លេច​មុខ​លើ​ឆាក​អន្តរជាតិ បាន​ស្លាប់​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​តាកា​នៅ​ថ្ងៃអាទិត្យ​ទី​១២​កក្កដា​២០២៦។

    ក្រោយ​ផ្ទុះ​​ចលនា​បដិវត្តឆ្នាំ​១៩៩៥​ ក្នុង​រាជ​វាំង​​ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី បាន​ក្លាយ​ជា​(អេមៀ) ប្រមុខ​ដឹក​នាំ​របស់​កាតា បន្ត​ពី​ឪពុក នៅ​ឆ្នាំ​១៩៩៦។ កាលណោះ កាតា​​ដ៏​តូច​ ​គ្មាន​អ្វី​សោះ។ ប៉ុន្តែ ក្រោម​ការ​ដឹកនាំរបស់​ អេមៀ ហាម៉ាដ ខាលីហ្វា អាល់ថានី កាតា​បាន​ប្រែមុខ​មាត់ ក្លាយ​ជាក្តារ​អុក​​របស់​តំបន់​និង​អន្តរជាតិ។

    ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​​ឆ្នាំ​ ប្រមុខ​រដ្ឋ​កាតា​បាន​ស្ថាបនា​មូលដ្ឋាន​អភិវឌ្ឍ​ប្រទេស​​បាន​យ៉ាង​លឿន​ស្លេវ​ ដើម្បីក្លាយ​ជា​ប្រទេស​ផលិត​ឧស្ម័ន​រាវ​ធម្មជាតិ​ដ៏​ធំជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ សមិទ្ធផល​នេះ​ជា​ផ្លែផ្កា​នៃ​​គម្រោង​បង្កើត​ ​អាជ្ញាធរ​​ជាតិ​​វិនិយោគ​ ទទួល​បន្ទុក​ធ្វើ​វិនិយោគ ក្នុង​តម្លៃ​​រាប់​សិប​ពាន់​លាន​ដុល្លារ​ ជាពិសេស​នៅ​បរទេស។

    ​បង្កើត​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​​អន្តរជាតិ​​ Al Jazeera​ នៅ​ពេល​ឡើង​កាន់​អំណាច​ភ្លាមជា​យុទ្ធ​សាស្ត្រដែល​បាន​លើក​ស្ទួយ​​ឥទ្ធិពល​របស់​​ប្រទេស និង​បាន​នាំ​កាតា​ឱ្យ​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​នៃ​នយោបាយ​អារ៉ាប់ ក្នុង​នាម​ជា​​អន្តរការី ជា​ម្ចាស់​មូលនិធិ​ និង​ជា​អ្នក​ការទូត។ គឺ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាលថានី នេះ​តែម្តង ដែល​តាកា​បាន​ចាប់​ផ្តើម​ផ្តល់ជំនួយ​ឧបត្ថម្ភ​​ជា​ច្រើន​រយ​លាន​ដល់​តំបន់​ហ្កាហ្សា ដើម្បី​សាងសង់​ផ្លូវ​ថ្នល់​និងមន្ទីរពេទ្យ​។

    ក្នុង​ផ្ទៃ​ប្រទេស​វិញ ស្ហេក​ហាម៉ាដ បាន​ធ្វើ​កំណែទម្រង់​នយោបាយ និង​រដ្ឋធម្មនុញ្ញ​ តាម​រយៈប្រជាមតិ​​នៅឆ្នាំ​​២០០៣ ដោយ​​​កំណត់​បែង​ចែក​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិបញ្ញត្តិ និង​អំណាច​តុលាការ​ តែ​អំណាច​នីតិ​ប្រតិបត្តិ​ត្រូវ​ស្ថិត​ក្រោម​គ្រប់​គ្រង​របស់​អេមៀ។ ខុស​ពី​បណ្តា​ប្រមុខ​ដឹកនាំ​នៅ​ក្នុង​តំបន់​ដែល​តែង​កាន់​អំណាច​រហូត​ដល់​ដង្ហើម​ចុងក្រោយ ​នៅ​ឆ្នាំ​២០១៣ អេមៀ​កាតា បានបង្កើត​ភាព​ភ្ញាក់ផ្អើល ​ប្រកាស​ដាក់​រាជ ដោយ​​ផ្ទេរ​តំណែង​ទៅ​ឱ្យ​កូន​ប្រុស​ទី​បួន​ ស្ហេក​ តាមីម អាល់ថានី និងលែង​សូវ​បញ្ចេញ​សំឡេង ឬ​មុខ​មាត់​​ជា​សាធារណៈ​រហូត​មក​។

    បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស នៅ​ឆ្នាំ​១៩៧១ កាតា​ជា​រដ្ឋអារ៉ាប់​ដ៏​តូច​ជាង​គេ​បំផុត​មួយ​ មាន​ប្រជាពលរដ្ឋ​សរុប​ជាង​២លាន​នាក់​កន្លះ និង​ស្ថិតក្រោម​ការ​ដឹកនាំ​របស់ត្រកូល​​អាល់ថានី​តាំង​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី ១៩​មក​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.