Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ដោយមហា​ក្បួន​ព្យុហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស
    RFI

    បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ដោយមហា​ក្បួន​ព្យុហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ១៤​កក្កដា២០២៦ ដោយមហា​ក្បួន​ព្យុះហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស
    បារាំង​ប្រារព្វ​ពិធី​បុណ្យ​ជាតិ ១៤​កក្កដា២០២៦ ដោយមហា​ក្បួន​ព្យុះហយាត្រា និង​​លើក​អ៊ុយក្រែន​ជា​ប្រទេស​កិត្តិយស — AFP - LUDOVIC MARIN
    Share
    Facebook Twitter LinkedIn Pinterest Email

    ពិធី​​ដង្ហែក្បួន​ព្យុហយាត្រា​អបអរ​ថ្ងៃ​​បុណ្យ​ជាតិ​​១៤​កក្កដាឆ្នាំ​២០២៦នេះ​ មាន​លក្ខណៈធំ​សម្បើម​ ​ជា​ប្រវត្តិសាស្ត្រ និងមិន​ដែល​ធ្លាប់​មានធ្វើ​​ដូច​ពី​មុន​មក​ទេ៖ ជា​សរុប​មាន​យោធា​ ជាង​៧ពាន់នាក់​​ មក​ពី​គ្រប់​កងពល ជើង​គោក​ ជើង​អាកាស​និង​ជើង​ទឹក … គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ​គឺ​វត្តមាន​ ​កង​ទ័ព​​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​ ​លើ​មហាវិថី​ដ៏​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក។ បារាំង​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​​ដ៏​ធំ ដោយ​លើក​​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ជា​ប្រទេស​កិត្តិយស។

    ជាក្បួនព្យុហយាត្រាដ៏ធំសម្បើមជាប្រវត្តិសាស្ត្រដែលសរុបមានកងពលថ្មើរជើងជិត ៦ ៨០០នាក់ និងយន្តហោះ ៩៨គ្រឿង ឧទ្ធម្ភាគចក្រ ៣១គ្រឿង យានយន្ត ៣១៥គ្រឿង និងជាពិសេសកងពលនៃក្រុមប្រទេសជាសម្ព័ន្ធស្ម័គ្រចិត្តដើម្បីអ៊ុយក្រែនចំនួនជាង ៥០០នាក់ ព្រមទាំងកងពលអ៊ុយក្រែន ២៥នាក់ ដើរបង្អួតខ្លួនលើដងមហាវិថី Champs Elysées។ កង​ល្បាត និងយន្តហោះចម្បាំង ២គ្រឿងដែលមាន ពីឡុត​អមសញ្ជាតិអ៊ុយក្រែនជាអ្នកបើកកម្មវិធីដង្ហែក្បួន។ យន្តហោះរបស់១០ប្រទេសអឺរ៉ុបក៏បានចូលរួមបង្អួតខ្លួនដែរ ព្រោះអ៊ុយក្រែន និងសម្ព័ន្ធមិត្ត គឺជាប្រទេសកិត្តិយសក្នុងពិធីបុណ្យជាតិបារាំងឆ្នាំ២០២៦នេះ។

    នេះជាលើកទីមួយនៃប្រវត្តិបុណ្យជាតិបារាំងដែលមានយោធាចូលរួមបង្ហែក្បួនព្យុហយាត្រាក្នុងចំនួនដ៏ច្រើនបែបនេះ។ តែបារាំងចង់ឆ្លុះបញ្ចាំងឱ្យឃើញអំពីការបំពាក់អាវុធឡើងវិញរបស់បារាំង ចង់ឱ្យឃើញអំពីស្វ័យភាពយុទ្ធសាស្ត្ររបស់បារាំង និងការភ្ញាក់ខ្លួនរបស់អឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីបារាំង ដោយអះអាងទៀតថា ព្យុហយាត្រាថ្ងៃនេះក៏ជានិម្មិត្តរូបបញ្ជាក់ថា អឺរ៉ុបយល់ពីគ្រោះថ្នាក់របស់ពិភពលោក និងបានសម្រេចក្តាប់ស្ថានការណ៍ក្នុងដៃនៅចំពោះមុខការគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំដែលពិបាកស្មាន។

    សូមរំឭកជូនថា នៅពេលជាប់ឆ្នោតឡើងជាប្រធានាធិបតីភ្លាម លោកម៉ាក្រុងបានអញ្ជើញលោកដូណាល់ត្រាំជាភ្ញៀវកិត្តិយសក្នុងថ្ងៃបុណ្យជាតិបារាំង ឆ្នាំ២០១៧។ តែនៅថ្ងៃនេះ លោកម៉ាក្រុងបានធ្វើជាអធិបតីក្នុងពិធីបុណ្យជាតិជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតីនៅក្បែរប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអឺរ៉ុបចំនួន ២៤ប្រទេស និងជាពិសេស គឺប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បន្ទាប់ពីបានរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធក្រុមស្ម័គ្រចិត្តដើម្បីអ៊ុយក្រែនចំនួន ៣៧ប្រទេស និងអ៊ុយក្រែនក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ កក្កដា។ ផ្តួចផ្តើមឡើងដោយបារាំង និងអង់គ្លេស និងដែលមានសមាសភាពភាគច្រើនជាប្រទេសអឺរ៉ុប សម្ព័ន្ធក្រុមស្ម័គ្រចិត្តដើម្បីអ៊ុយក្រែនបានប្តេជ្ញាគាំទ្រអ៊ុយក្រែនតាមផ្លូវយោធា ព្រមទាំងអាចបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនផងនៅពេលមានកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីកំញើញរុស្ស៊ីកុំឱ្យវាយលុកជាថ្មី។

    ជាងនេះទៅទៀត តាមរយៈពិធីបុណ្យជាតិដែលមានក្បួនព្យុហយាត្រាដ៏ធំសម្បើមគ្មានប្រៀបពេលនេះ លោកម៉ាក្រុងក៏ចង់ប្រាប់ពិភពលោកថា យោធាបារាំងមានឫទ្ធិអំណាចកាន់តែខ្លាំងឡើងជាលំដាប់ជាមួយនឹងការបង្កើនថវិកាយោធាទ្វេដង ក្រោមអាណត្តិរបស់លោក៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.