Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»រោងចក្រមួយត្រូវផាកពិន័យ និងត្រូវអនុវត្តវិធានការច្បាប់ផ្សេងៗ ដោយសារដុតក្រណាត់បំពុលគុណភាពខ្យល់ក្នុងរាជធានីភ្នំពេញ
    ព័ត៌មានជាតិ

    រោងចក្រមួយត្រូវផាកពិន័យ និងត្រូវអនុវត្តវិធានការច្បាប់ផ្សេងៗ ដោយសារដុតក្រណាត់បំពុលគុណភាពខ្យល់ក្នុងរាជធានីភ្នំពេញ

    ngochecktayBy ngochecktayJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញៈ ក្រុមការងារជំណាញនៃក្រសួងបរិស្ថានបានបញ្ជាឱ្យ ក្រុមហ៊ុន ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក FANG XING GARMENT CO., LTD. មានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញអនុវត្តតាមច្បាប់ជាធរមានឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញមានការដុតកម្ទេចក្រណាត់ និងបញ្ចេញផ្សែងលើកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ។

    ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដែលដឹកនាំដោយលោក ជោ ថុល អនុប្រ​ធាននាយកដ្ឋាន សហការ ជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញថា ក្រុមហ៊ុនហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក (FANG XING GARMENT) បានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ដោយពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

    ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ ហើយហជាបឋមបានរកឃើញមានកម្រិតលើសកម្រិតស្ដង់ដា។ ជាមួយគ្នានេះ ក្រុមហ៊ុន ពុំមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

    ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយតម្រូវឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវ ព្រមទាំងបញ្ចេញផ្សែង អនុលោមតាមស្ដង់ដាកំណត់ ស្តីពីការគ្រប់គ្រងគុណភាពខ្យល់។

    ជាមួយគ្ននេះ ក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ហើយដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងផ្ដល់យោបល់ ក៏ដូចជាត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.