Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង
    RFI

    សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង​។
    សហភាពអឺរ៉ុប ពួតដៃ​ជាមួយ​ ​អ៊ុយក្រែន ផលិត​ដ្រូន​ចម្បាំង​។ — REUTERS - Alina Smutko
    Share
    Facebook Twitter LinkedIn Pinterest Email

    សហភាពអឺរ៉ុប បានចុះ​កិច្ចព្រមព្រៀង​ផលិតដ្រូនចម្បាំងរួម​គ្នាជាមួយ​ អ៊ុយក្រែន​។ តាំងពី​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន នៅដើមឆ្នាំ២០២២​មក អ៊ុយក្រែន​បា​នសម្រួច​បច្ចេទេស រហូត​ក្លាយ​ជាអ្នក​ជំនាញ​យ៉ាង​ប៉ិនប្រសប់​ខាងផលិត​ដ្រូនចម្បាំង។ សហភាព​អឺរ៉ុប ចង់​យក​ជំនាញ​របស់អ៊ុយក្រែន​នេះ ដើម្បី​វិនិយោគជំរុញ​ឧស្សាហកម្មយោធា ព្រមទាំង​ ជួយ​ការពារ​​​សន្តិសុខរួម​​ ផង​។

    អ៊ុយក្រែន បាន​សម្រួច​ជំនាញ​ផលិត​យានដ្រូន​ចម្បាំង​យ៉ាង​ខ្លាំងក្លា ចាប់ពី​ប្រទេស​នេះ រងគ្រោះ​ព្រោះ​សង្គ្រាម​ឈ្លាន​ពា​នពីសំណាក់​រុស្ស៊ី​ ដែល​ផ្ទុះ​ឡើង​ចាប់​ពីខែកុម្ភៈ ឆ្នាំ២០២២។ បណ្តាប្រទេស​អន្តរជាតិ​ បាន​កោត​សរសើរ ដោយទទួល​ស្គាល់​បទពិសោធ​ដ៏​សម្បូរបែបនិង​ចំណេះ​ជំនាញ​យ៉ាង​ប៉ិន​ប្រសប់​របស់វិស្វករនិង​អ្នក​បច្ចេកទេស​​អ៊ុយក្រែន ក្នុងការ​​​ផលិត​ដ្រូន​ចម្បាំង​ ដើម្បី​ទប់ទល់ ហើយ​​វាយបក​ទៅលើរុស្ស៊ី​។​ នេះបើតាម លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប ដោយ​បញ្ជាក់ថា ​កិច្ចព្រមព្រៀង​ផលិតដ្រូនចម្បាំងរួម​គ្នា ​មាន​គោល​បំណង​ជួយ​ការពារ​អ៊ុយក្រែន ក៏ដូច​ជា ​ជួយ​ការពារសុវត្ថិភាព​សហភាពអឺរ៉ុប​ ដែរ​​។ ពោលគឺ ការបោះទុនវិនិយោគផលិត​ដ្រូន​រួម​គ្នា​នៅពេលនេះ ជាការ​វិនិយោគ​ដើម្បី​សន្តិសុខរួម​គ្នា។​

    ពីរដ្ឋធានីកៀវ ថ្ងៃទី​១៥កក្កដា លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ក៏​បាន​គូសបង្ហាញ​អំពីការ​ផ្សារភ្ជាប់​ចំណេះ​ជំនាញ​និង​បទពិសោធលើសមរភូមិ​ជាក់ស្តែង​របស់​អ៊ុយក្រែន ទៅនឹងឧស្សាហកម្ម​ផលិត​អាវុធ​អឺរ៉ុប​។​

    ទោះ​យ៉ាងណាក៏ដោយ ​សហភាពអឺរ៉ុប​ និង​ អ៊ុយក្រែន មិនបាន​លម្អិត​ថា ផែនការ​ផលិត​ដ្រូន​រួម​គ្នា​នេះ មា​នចំនួន​ប៉ុន្មាន និង​ត្រូវ​ផលិត​នៅទីតាំង​ណា​​ទេ។ តែ​ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន អះអាង​ថា ភាគី​ទាំង​ ២ ​បានសម្រេច​ជ្រើសរើស​មជ្ឈមណ្ឌល​ផលិត​ដ្រូន ​និង​ត្រៀម​ទីកន្លែង​ដែល​មា​នសុវត្ថិភាព​​ ដើម្បីធានា​អាច​ផលិត​ដ្រូន​ ក្នុង​ចំនួន​ដ៏​ច្រើន​។​ ចំណែក វិមានប្រធានាធិបតី​អ៊ុយក្រែន បាន​​ផ្តល់​ទិន្នន័យ​ថា ក្នុង​មួយ​ឆ្នាំៗ អ៊ុយក្រែន​អាច​មាន​សមត្ថភាព​ផលិត​​​ដ្រូន​ចម្បាំង​ ចំនួន​ជាង​ ១០ លា​នគ្រឿង ដែល​អាច​បញ្ជាឲ្យ​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​ៗ។ ​ អ៊ុយក្រែន​ ក៏​គ្រោង​នឹង​បង្កើនចំនួន​ផលិត​ ​ឲ្យ​ច្រើន​គុណទ្វេដង​។

    កន្លងទៅ រដ្ឋាភិបាល​ទីក្រុងកៀវ​ ​បាន​ចុះ​កិច្ចព្រមព្រៀង​​ផលិត​ដ្រូន​ចម្បាំង ជាមួយ​ប្រទេស​កាតា​ និង​អារ៉ាប៊ីសាអ៊ូឌីត​ ក្រោយ​ពី​ប្រទេស​ទាំង២​នេះ​ ប្រឈមមុខ​វិបត្តិ​សង្គ្រាម​អ៊ីរ៉ង់​។​ ដោយ​ផ្អែក​ទៅលើភាព​ប៉ិនប្រសប់​និង​បទពិសោធច្រើន​ឆ្នាំ​ក្នុង​សង្គ្រាមទប់​ទល់នឹង​ការ​ឈ្លាន​ពានពីសំណាក់​រុស្ស៊ី ​​ រដ្ឋាភិបាល​អ៊ុនក្រែនក៏កំពុងតែ​រៀបចំ​កិច្ចព្រមព្រៀង​ផលិត​ដ្រូន​ចម្បាំង​បន្ថែមទៀត ជាមួយ​ប្រទេស​អាល្លឺម៉ង់ ហ្វាំង​ឡង់ និង​ កាណាដា ។ល។

    ក្រៅពី​ប្រកាស​កិច្ចព្រមព្រៀង​សហការ​ផលិត​អាវុធ គណៈកម្មការអឺរ៉ុប ក៏​បានសម្រេច​​ពន្យារសុពលភាពទៅលើ​​​កិច្ចព្រមព្រៀង​ការពារជនភៀសខ្លួន​អ៊ុយក្រែន​ រហូត​ដល់​ឆ្នាំ២០២៨។ តែ​លើកលែង​តែ​ពួក​ប្រុសៗ​​អ៊ុយក្រែន  ចន្លោះ​ពី​ ២៣ ទៅ​ ៦០ឆ្នាំ ដែល​ជា​អាយុពេញកម្លាំង​ច្បាំង និងត្រូវ​​ជាប់​កាតព្វកិច្ច​យោធា​។ នៅលើទឹកដី​សហភាពអឺរ៉ុប​បច្ចុប្បន្ន​ មាន​ជនភៀសខ្លួនអ៊ុយក្រែន ប្រមាណ​ជិត ​៥ លាននាក់​ ដែល​ភាគច្រើន​កំពុង​ជ្រកកោននៅក្នុង​​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ បារាំង និងសាធារណរដ្ឋ​​ឆែក ៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.