Browsing: សេដ្ឋកិច្ច

ទំហំទឹក​ប្រាក់​​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាអន្តរជាតិ​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដោយ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ នេះ​មាន​ប្រមាណជិត ៣៧ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១/៥​ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥ ខណៈ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​​ស្ថិតក្នុងរង្វង់​ជិត ២,៧ ពាន់លាន​ដុល្លារ​។ ទិន្នន័យ​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​កក្កដានេះ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-​មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​​នាំចេញទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប ១៧,០៨…

ក្រសួងពាណិជ្ជកម្ម កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទៃក្នុង​ដើម្បី​កំណត់​មុខ​សញ្ញា​​អ្នក​ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​ទារ​សំណូក​ពី​ក្រុមហ៊ុន​ជប៉ុន​មួយ​ក្នុង​ទឹកប្រាក់ ១០០០​ដុល្លារ​ដើម្បីចុះ​បញ្ជី​​កែប្រែ​ក្រុមហ៊ុន​កាលពីឆ្នាំ​២០២១។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែលផ្សព្វផ្សាយ​នៅ​ថ្ងៃទី៩ កក្កដា ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្រសួងបានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។ ការ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មានជប៉ុនកាលពីថ្ងៃទី៧ ខែកក្កដា រួម​មាន​ទាំង The Japanese Times ដែល​ថា ប៉ូលិស​ជប៉ុន​បានបញ្ជូន​ឯកសារ​ និង​មន្ត្រី​ប្រតិបត្តិ​២រូប និង​អតីត​ទីប្រឹក្សា​មួយ​រូប​របស់ក្រុមហ៊ុន…

អ្នក​ជំនាញ​ក្នុង​វិស័យ​​ស្រូវ​អង្ករ​ អះអាង​ថា មហិច្ឆិតា​​របស់​ប្រទេស​​កម្ពុជា​កាល​ពី​​ជាង ១ទសវត្សរ៍មុន​ដែល​ចង់​​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិឱ្យបាន ១លាន​តោន ក្នុង១ឆ្នាំ នឹង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៦ នេះ ខណៈ​រយៈពេល ៦ខែ​ដើម​ឆ្នាំ​២០២៦ ការ​នាំចេញ​អង្ករ​សម្រេច​បាន​ជាង ៦៣ ម៉ឺនតោនរួច​ហើយ​។​​ ទិន្នន័យ​ផ្លូវ​ការ​របស់​សហព័ន្ធ​ស្រូវអង្ករកម្ពុជា(CRF) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​នាំចេញ​​អង្ករទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៣០ ៣១៩…

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នេះត្រូវ​បាន​មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករ​ថានឹង​សម្រេច​បាន​ក្នុង​អត្រា​កំណើន​ ៣% ​​​ដោយ​បាន​បន្ថយ​ពី​អត្រា​ ៤% ដែល​បាន​ព្យាករ​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​មេសាកន្លងមក។​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការិយាល័យ​ប្រចាំប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ លោក Kenichiro Kashiwase ដែល​បាន​ដឹកនាំ​​ក្រុមការងារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សាជាមួយអាជ្ញាធរកម្ពុជា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចាប់ពីថ្ងៃទី២៤…

កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.)ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ៣៤ ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ ម៉ឺននាក់។ សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ចេញផ្សាយកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦…

លោកស្រី Caroline Vik ប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការរចនានៃព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នៅពេលលោកស្រីបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីខែមិថុនា​កន្លងទៅ។ លោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ ទី៨ ខែកក្កដា ថា៖ «វាគឺជាព្រលានយន្តហោះដ៏ស្រស់ស្អាតបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក ហើយស្ថាប័ន DFC មានមោទនភាពក្នុងការគាំទ្រកម្ពុជាលើគម្រោងនេះ»។ ក្នុងអំឡុងពេលទស្សនកិច្ចក្នុងខែមិថុនា លោកស្រី Vik បានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ…

ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC បាន​ចុះ​កិច្ច​​ព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹង​​ក្រុមហ៊ុន ACLEDA Securities Plc, ក្រុមហ៊ុន Forte General Insurance Plc និងក្រុមហ៊ុន Forte Life Assurance Plc…

ក្រុម​អ្នក​ជំនាញ​​វិស័យឡូជីស្ទីកនៅ​កម្ពុជា​ ​​​យល់ឃើញ​​ថា ប្រសិនបើ​រដ្ឋាភិបាល​​អាច​ប្រែក្លាយ​អតីត​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​​​ដែល​​ទុក​ចោល​នា​ពេល​នេះឱ្យ​ក្លាយ​ទៅ​​ជា​មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់ គឺ​វា​នឹង​​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​ នៅ​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​​​ថា រាជរដ្ឋាភិបាល​​មានផែនការមេជាច្រើន​លើ​គម្រោង​​វិនិយោគ​វិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ និង​​ឡូជីស្ទីក។ វិស័យ​​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ត​ថា នៅ​​ពេល​នេះ​​រដ្ឋាភិបាល​​កំពុង​​សិក្សាពី​​​លទ្ធភាពនៃ​ការរៀបចំ​​​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ឱ្យ​​​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់​…

ទំនាក់ទំនង​​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​បន្ថែម​ទៀតបន្ទាប់​ពី​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ​បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា​(Memorandum of Understanding – MoU) ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់​ធុរជននៃប្រទេសទាំងពីរ​អាច​ធ្វើការ​​ជាមួយ​កាន់​តែ​សកម្ម​​ថែម​ទៀត​។​ MoU នេះ​ត្រូវ​បាន​ធ្វើឡើង​រវាង​​សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ កាល​ពី​រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ហាន់ ឃាង…