Browsing: RFI

RFI

នៅស៊ីរី មា​នផ្ទុះ​គ្រាប់​បែក​ ២ លើក ​​ក្បែ​រសណ្ឋាគារ​ស្នាក់​នៅ​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច ចំនួន២ថ្ងៃ ​នៅរដ្ឋធានី​ដាម៉ាស។ អាជ្ញាធរស៊ីរី​ចាត់ទុកថា នេះ​ជា​អំពើ​ភេរវកម្ម។ ចំណែក​ វិមាន​ប្រធានាធិបតី​បារាំង បញ្ជាក់ថា លោក​ប្រមុខ​រដ្ឋ ម៉ាក្រុង មា​នសុវត្ថិភាព​។ 

RFI

ដូចការគ្រោងទុក យាន​ស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ​១ពាន់លានគីឡូម៉ែត្រពីផែនដី ដល់ចំណុចគោលដៅ ដែលជាអាចម៍ផ្កាយមួយដុំ​ក្នុងលំហរអវកាស។ យានស្ទង់នេះ នឹងនាំយកមកផែនដីវិញ នូវ​សំរង់​បំណែក​ថ្មរបស់អាចម៍​ផ្កាយ ដើម្បីយកមកសិក្សាស្រាវជ្រាវបន្ថែម ស្តីពី​ការចាប់កំណើតដំបូងក៏ដូចជាការវិវឌ្ឍន៍​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

RFI

ជា​អ្នក​គ្រប់គ្រង​តំបន់​ហ្កាហ្សា​អត់​ជិត​២០​ឆ្នាំ​ ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ ​បាន​ប្រកាស​រំលាយ​ខ្លួន​ នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា។ ​​​​គណៈកម្មការជាតិ​បណ្តោះ​អាសន្ន​ បង្កើតដោយ​​​ក្រុម​ប្រឹក្សា​សន្តិភាព​របស់​​លោក​​ដូណាល់​ត្រាំ នឹង​​ទទួល​បន្ទុក​គ្រប់​គ្រង​កិច្ច​ការ​រដ្ឋបាល​​និងអភិបាលកិច្ច​​​តំបន់​ហ្កាហ្សា។

RFI

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយគ្នា​។ សន្ធិសញ្ញានេះ​ គឺជាយុទ្ធសាស្ត្រ​ជួយការពារគ្នាទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការពង្រីកឥទ្ធិពលរបស់​ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក​ខាងត្បូង​​។

RFI

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ ដែល​ធ្លាប់​ជា​ដែនឥទ្ធិពល​​​របស់​អាមេរិក​និង​​សម្ព័ន្ធមិត្ត។ ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ជប៉ុន នូវែលហ្សេឡង់​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្វល់​ខ្វាយ និង​ជំរុញ​ឱ្យ​ចិន​កុំ​បញ្ចេញ​កាយវិការ​បែប​គំរាមកំហែង។