Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង
    RFI

    ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ​នៅរដ្ឋធានី​ដាម៉ាស ព្រឹក​ថ្ងៃអង្គារ ទី​៧កក្កដានេះ គ្រាប់​បែកផ្ទុះ​ ២ លើក ​​ក្បែរ​សណ្ឋាគារ​ប្រណីត Four Seasons ដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ តុល្យការបឋម មាន​មនុស្ស​របួស​យ៉ាង​តិច ១៨នាក់។​ តែ​យ៉ាងណាក្តី វិមានប្រធានាធិបតីបារាំង បញ្ជាក់ថាលោកប្រមុខរដ្ឋ ​ម៉ាក្រុង មានសុវត្ថិភាពល្អ ហើយ​បន្ត​ដំណើរ​ទស្សនកិច្ច​ថ្ងៃទី២ ដោយ​ត្រូវ​ជួប​ជាមួយ​ប្រមុខដឹកនាំរដ្ឋាភិបាលចម្រុះ លោក អាមេដ អាល់ឆារ៉ា នៅ​វិមាន​ប្រធានា​ធិបតីស៊ីរី​។​

    ដោយចាត់ទុកជាអំពើ​ភេរវកម្ម អាជ្ញាធរ​សន្តិសុខស៊ីរី បា​នលម្អិត​ថា គ្រាប់បែក​មួយ​ត្រូវ​គេ​បង្កប់​ក្នុង​​ធុងសំរាម ហើយ​មួយទៀត លាក់​ក្នុង​ឡាន។ ផ្សែង​ភ្លើង​ឆេះ​ឡើង ហើយកង​កម្លាំង​សន្តិសុខ និង ​ក្រុម​ពន្លត់អគ្គិភ័យ ធ្វើសកម្មភាពអន្តរាគមន៍​ព្រោងព្រាត​​នៅកន្លែង​កើតហេតុ​។​ អ្នកកាសែត​របស់ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP រាយការណ៍ដែរ​ថា ក្រសួង​ទេសចរណ៍ ដែល​ឋិតទល់​មុខ​​សណ្ឋាគារ Four Seasons ក៏មាន​ដាក់​បែកកញ្ចក់​ដោយ​អន្លើ។

    ស៊ីរីជួប​សង្គ្រាម​ស៊ីវិល​ជាង​ ១៦ ឆ្នាំ។ ​អន្តរជាតិ​មិនរាប់រកស៊ីរី​ និងទុកនៅកន្លៀតជញ្ជាំង​ ហើយ​ប្រទេស​នេះ​ត្រូវ​រួម​រឹត​ដោយ​អំពើ​ពុករលួយ រំលោភអំណាច​ និងអសន្តិសុខ។ គ្រានេះ លោក អេម៉ានុយអែល ម៉ាក្រុង ជាមេដឹកនាំ​បរទេស ​ទី១ ដែល​ឈាន​ជើង​ចូល​បំពេញ​ទស្សនកិច្ច​នៅ​ស៊ីរី ក្រោយ​ពី​រដ្ឋាភិបាល​ផ្តាច់​ការ​របស់លោក បាស្ហា អាល់អាសាដ ​ត្រូវគេទម្លាក់ចេញពី​អំណាច នៅចុងឆ្នាំ២០២៤។ លោក ម៉ាក្រុង ក៏​ជា​ប្រមុខរដ្ឋបរទេស​​ទី១ ដែល​បាន​អញ្ជើញ​លោក អាមេដ អាល់ឆារ៉ា មេដឹកនាំ​ស៊ីរីថ្មី ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុងប៉ារីស កាលពី​ខែ​ឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួម​​ធ្វើ​សន្និសីទ​ស្តីពីការ​កសាង​ស៊ីរីឡើងវិញ​។​ កាល​នោះ ចេញពី​ប៉ារីស លោក អាមេដ អាល់ឆារ៉ា ក៏បាន​ឆៀង​ចូល​ទៅ​ក្រុង​វ៉ាស៊ីនតោន និង​បាន​​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​សេតវិមាន ថែមទៀតផង។​

    ក្នុង​ជួប​ជំនួប​ទ្វេភាគី រវាង​ប្រមុខ​ដឹកនាំបារាំងនិងសមភាគី​ស៊ីរី នៅ​រដ្ឋធានីដាម៉ាស លោក ម៉ាក្រុង បាន​ដោះដូរ​យោបល់​គ្នា​ជុំវិញការ​ស្ថាបនា​ស៊ីរីឡើងវិញ ដោយឈរលើស្មារតី​​បង្រួប​បង្រួម​ជាតិ​ និង​ពហុភាព​​និយម។ អមដំណើរ​​ប្រមុខ​ដឹកនាំ​បារាំង​ ក៏មាន​ថៅកែ​​ក្រុមហ៊ុន​បារាំង​ គ្រាក់ៗ ទៅជាមួយ​ផង​។  

    នា​ឱកាស​នេះ ប្រធានាធិបតីស៊ីរី ​លោក អាមេដ អាល់ឆារ៉ា បានផ្តល់​បទ​សម្ភាសន៍​ឲ្យ​ទូរទស្សន៍​បារាំង BFMTV ថា ប្រទេស​ស៊ីរី​មាន​សក្តានុពលខ្លាំង​សម្រាប់​ការ​វិនិយោគទុន​បរទេស​។ បារាំង​នឹង​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​សំណង់ ដោយ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​ទាំង​ វិស័យ​ទេស​ចរណ៍ កសិកម្ម និង​ឧស្សាហកម្ម​។ បើតាម​មេដឹកនាំ​ស៊ីរី​រូប​នេះដដែល ​រដ្ឋាភិបាល​ទីក្រុង​​ដាម៉ាស ក៏​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បីបញ្ជាទិញ​យន្តហោះ​Airbus របស់​ក្រុម​ហ៊ុន​អឺរ៉ុប​ ចំនួន ៨​គ្រឿង​៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.