Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ទីលានចាក់សំរាមនៃក្រុមហ៊ុនដែលមានទុនវិនិយោគ ៣០០លានដុល្លារ ត្រូវបានបិទ ដោយសារបំពុលបរិស្ថាន និងបង្កឱ្យត្រីងាប់
    ព័ត៌មានជាតិ

    ទីលានចាក់សំរាមនៃក្រុមហ៊ុនដែលមានទុនវិនិយោគ ៣០០លានដុល្លារ ត្រូវបានបិទ ដោយសារបំពុលបរិស្ថាន និងបង្កឱ្យត្រីងាប់

    ngochecktayBy ngochecktayJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ព្រះសីហនុៈ ក្រសួងបរិស្ថានបានសម្រេចបិទទីលានចាក់សំរាមនៃរោងចក្រកែច្នៃសំណល់បន្លាស់យានយន្តចាស់ បរិក្ខារអេឡិចត្រូនិក និងអគ្គិសនីរបស់ក្រុមហ៊ុន Mi Ner Va Investment បន្ទាប់ពីបានរកឃើញការបង្កផលប៉ះពាល់ទឹកអូរធម្មជាតិ និងបណ្តាលឱ្យមានត្រីងាប់ នៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។

    ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្រ្តីរដ្ឋបាលឃុំកំពេញ និងរដ្ឋបាលស្រុកស្ទឹងហាវ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យមានត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងការចុះពិនិត្យជាក់ស្តែងនោះ ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាមមួយកន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវបានបង្កការប៉ះពាល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់នោះ។ ការបង្កផលប៉ះពាល់នេះ គឺដោយសារតែ ការរៀបចំទីតាំងទុកសំរាមនោះពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន ដែលបណ្តាលឱ្យមានសំណល់រាវលេចចេញ។  

    មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងនោះ ចាប់ពីថ្ងៃទី៥ ខែកក្កដានេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុមការងារ បានបន្តអនុវត្តវិធានការច្បាប់ ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment ចំពោះការប្រមូលសំណល់រឹងស្សាហកម្ម យកទៅចាក់នៅទីតាំងនោះ ដែលបង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ ព្រមទាំងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញផងដែរ។

    ក្រុមការងារក៏បានយកសំណាកទឹកនៅទីតាំងនោះទៅធ្វើការពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។

    MI NER VA INVESTMENT គឺជាក្រុមហ៊ុន វិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃសំណល់ពីគ្រឿងបន្លាស់យានយន្តចាស់ បរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ព្រមទាំងសំណល់ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រកែច្នៃកាកសំណល់នេះក្នុងគម្រោងទុនវិនិយោគប្រមាណជា ៣០០លានដុល្លារសហរដ្ឋអាមេរិក៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.