Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ដីព្រៃជាង ៤ពាន់ហិកតាត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋ ខណៈបទល្មើសនេសាទថយចុះជាង ៧០ភាគរយក្នុងខេត្តកំពង់ធំ
    ព័ត៌មានជាតិ

    ដីព្រៃជាង ៤ពាន់ហិកតាត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋ ខណៈបទល្មើសនេសាទថយចុះជាង ៧០ភាគរយក្នុងខេត្តកំពង់ធំ

    ngochecktayBy ngochecktayJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    កំពង់ធំៈ កងកម្លាំងចម្រុះបានធ្វើការដកហូតដីព្រៃដែលត្រូវទន្រ្ទានបានជាង ៤ ៣០០ ហិកតាទុកជាសម្បត្តិរដ្ឋវិញ ខណៈដែលបទល្មើសនេសាទមានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ នៅក្នុងខេត្តកំពង់ធំ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨​​ ខែកក្កដានេះ។

    ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រចាំខែមិថុនា លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានធ្វើបទអន្ត​រាគមន៍ ស្ដីពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅ។

    លោកបានបញ្ជាក់ថា ជាង ២ឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានរកឃើញ និងដកហូតដីព្រៃឈើដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងបណ្ដាឆ្នាំកន្លងទៅ បានជាង ៤ ៣០០ ហិកតា លើចំនួន ៣៣៩ ទីតាំងផ្សេងៗគ្នា ។ បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងគ្រប់គ្រងការពារដីដែលបានដកហូតទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងកំពុងការពារមិនឲ្យមានការកាប់ទន្ទ្រានជាថ្មីបានទៀតជាដាច់ខាត ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកឡើងពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ដោយបានវាយតម្លៃថា បទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ មានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ ។ បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទនេះយ៉ាងសកម្ម ។ ឆ្នាំនេះ ផលត្រីគ្រប់ប្រភេទនៅគ្រប់ទីកន្លែងបានសម្បូរឡើងវិញ ជាបណ្ដើរៗហើយ ។

    អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន បានកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ លោកអភិបាលក៏បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង ទាំង ៦ នៅប៉ៃខាងក្រោមផ្លូវជាតិលេខ ៦ ត្រូវគ្រប់គ្រងឱ្យបានដីនៅក្នុងតំបន់ ៣ មិនឱ្យមានការកាប់កន្ទ្រានជាដាច់ខាត ។ ដោយឡែក នៅប៉ែកខាងលើផ្លូវជាតិលេខ ៦ គណៈបញ្ជាការស្រាល ត្រូវរួមសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដែលមានការពាក់ព័ន្ធ ដើម្បីការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឲ្យបានជាដាច់ខាត។

    ជាមួយនេះដែរ លោក សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបឲ្យបាន ដោយមិនឲ្យមានរបាស្បៃមុងកើតឡើងនៅគ្រប់ទីកន្លែងបានទៀតឡើយ។ លើសពីនេះ ក៏ត្រូវសហការគ្នាក្នុងការបង្ក្រាបបទល្មើសឆក់ត្រីគ្រប់ប្រភេទឲ្យបានជាដាច់ខាត និងត្រូវរួមគ្នាក្នុងការការពារតំបន់អភិរក្សពូជត្រីឲ្យបាន ដើម្បីទុកឲ្យត្រីពងកូននៅក្នុងរដូវបិទនេសាទនេះ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.