Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យ រួម​គ្នា​ពង្រឹងការអប់រំផ្នែកច្បាប់និងការស្រាវជ្រាវ
    ព័ត៌មានជាតិ

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យ រួម​គ្នា​ពង្រឹងការអប់រំផ្នែកច្បាប់និងការស្រាវជ្រាវ

    ngornleng namBy ngornleng namJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី នៃ អ.វ.ត.ក.។ អ.វ.ត.ក.
    លោក លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី នៃ អ.វ.ត.ក.។ អ.វ.ត.ក.
    Share
    Facebook Twitter LinkedIn Pinterest Email

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) រួម​គ្នា​ពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំផ្នែកច្បាប់ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមបេសកកម្មរួមក្នុងការលើកកម្ពស់យុត្តិធម៌ នីតិរដ្ឋ និងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។

    កិច្ច​សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នេះ​នឹង​ធ្វើឡើង​ស្រប​តាម​អនុស្សរណៈយោគយល់ (MoU) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីថ្ងៃទី៩ កក្កដា​កន្លងទៅ។ នេះ​បើ​តាមសេចក្ដីប្រកាសព័ត៌មាន​របស់ អ.វ.ត.ក.។

    លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី នៃ អ.វ.ត.ក. បានថ្លែង​ថា​ MoU នេះ​គឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នយុត្តិធម៌ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្ទេរចំណេះដឹង បទពិសោធ និងមរតកផ្នែកច្បាប់ដែល អ.វ.ត.ក. បានកសាងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកទៅកាន់យុវជនជំនាន់ក្រោយ។

    លោក​ថា ឯកសារ​ពី​ អ.វ.ត.ក. បទពិសោធរបស់ អ.វ.ត.ក. នឹងជួយពង្រឹងសមត្ថភាពសិស្សនិស្សិតក្នុងការសិក្សា ការស្រាវជ្រាវ និងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងរួមចំណែកលើកកម្ពស់នីតិរដ្ឋ ការទទួលខុសត្រូវ និងការលុបបំបាត់វប្បធម៌និទ្ទភាពនៅកម្ពុជា។

    លោក​ លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានថ្លែង​ដែរ​ថា​ អនុស្សរណៈយោគយល់នេះនឹងបង្កើតឱកាសឱ្យនិស្សិត បានសិក្សាពីបទពិសោធជាក់ស្តែងនៃយុត្តិធម៌អន្តរកាល និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ព្រមទាំងចូលប្រើប្រាស់ធនធានដ៏មានតម្លៃរបស់ អ.វ.ត.ក.។ លោក​ថា កិច្ចសហការនេះនឹងរួមចំណែកបណ្តុះបណ្តាលអ្នកច្បាប់ជំនាន់ថ្មីដែលមានសមត្ថភាព វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម។

    អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ​សាលាក្ដីកាត់ទោស​មេដឹកនាំខ្មែរ​ក្រហម បានបញ្ចប់​នីតិវិធី​នៅ​ចុង​ឆ្នាំ​២០២២ ប៉ុន្តែ​នៅ​មាន​បេកកម្ម​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ទាំងប្រវត្តិសាស្ត្រ និង​ចំណេះដឹង​ផ្នែកច្បាប់ ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ជំរុញការចងចាំ និង​ធានាថា របបបែប​នេះ​មិន​វិលត្រឡប់មកជាថ្មីម្តងទៀត និង​លើក​កម្ពស់ចំណេះ​ដឹង​​ផ្នែក​ច្បាប់​នៅ​កម្ពុជា។

    បើ​តាម អ.វ.ត.ក. ដើម្បី​ធ្វើ​ការងារ​នេះ ស្ថាប័ន​នេះ​ បានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថានឧត្តមសិក្សា អង្គការ និងស្ថាប័នដៃគូសរុបចំនួន ១៨ ស្ថាប័នរួចហើយ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.