Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញអនុវត្តគម្រោង «EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាព​គ្រួសារ​ក្រីក្រ ចំនួន​២៦០០០​ ក្នុងខេត្តគោលដៅ១៦
    ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញអនុវត្តគម្រោង «EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាព​គ្រួសារ​ក្រីក្រ ចំនួន​២៦០០០​ ក្នុងខេត្តគោលដៅ១៦

    ngochecktayBy ngochecktayJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ឌិត ទីណា ពេលថ្លែងក្នុងពិធីសិក្ខាសាលាបើកដំណើរការគម្រោង EMPOWER ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ក្រសួងកសិកម្ម
    លោក ឌិត ទីណា ពេលថ្លែងក្នុងពិធីសិក្ខាសាលាបើកដំណើរការគម្រោង EMPOWER ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ក្រសួងកសិកម្ម
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ជំរុញការអនុវត្តគម្រោង

    «លើកកម្ពស់ជីវ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ និងពង្រឹងភាពធន់ ហៅ​កាត់​ថា EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាពដល់​គ្រួសារក្រីក្រចំនួន ២៦០០០ គ្រួសារ ​ស្ថិត​នៅ​ក្នុងខេត្តគោលដៅចំនួន១៦ ក្នុង​ការ​បង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ។

    ការ​ជំរុញនេះ ត្រូវបាន​ធ្វើ​ឡើង នៅពេល​លោក ឌិត ទីណា ​​ចូល​រួម​​ជាអធិបតីភាព​ក្នុង​ពិធី​សិក្ខាសាលា​បើក​ដំណើរ​ការ​គម្រោង «លើកកម្ពស់ជីវ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ និងពង្រឹងភាពធន់» ដែល​រៀបចំ​​នៅ​ទីស្តី​ការ​ក្រសួងកសិកម្ម កាលពី​ព្រឹក​​ថ្ងៃទី ១០​ ខែកក្កដា​នេះ។

    នៅក្នុង​​អង្គពិធី​នោះ លោក ឌិត ទីណា បាន​​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ទាំងអស់ «ត្រូវ​រួមគ្នា​ចាត់ចែង​ធនធាន និង​មធ្យោបាយ​អនុវត្ត​ការងារ​ប្រកប​ដោយ​ភាព​បុរេសកម្ម» នៅក្នុង​អនុវត្តគម្រោង EMPOWER នេះ។  

    លោក​​បានសង្កត់ធ្ងន់ ដោយ​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ទាំងអស់ ​ត្រូវ​យល់ដឹងឱ្យ​បានច្បាស់លាស់ពីគោលដៅគម្រោង និងការជួយ​រៀបចំ​ផែនការ​អាជីវកម្ម​ជូន​កសិករ ដើម្បីធានា​ថា «ការ​អនុវត្ត​ជាក់​ស្តែងមាន​ភាព​រហ័ស ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ប្រកប​ដោយ​និរន្តរភាពសេដ្ឋកិច្ច»។

    ក្រសួងកសិកម្ម បាន​ឱ្យ​ដឹង​ថា គម្រោង EMPOWER ជា​កិច្ចអន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ​មួយ ដែល​ត្រូវ​បានបង្កើត​ឡើង​ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ស្ថាន​ភាព​ពហុវិបត្តិ តាម​រយៈ​ការ​បង្កើត​មុខរបរ ធានាលំ​នឹង​ជីវភាព និង​ពង្រឹង​ភាព​ធន់​​ផ្នែ​កសេដ្ឋកិច្ច និង​សង្គម។ គម្រោងនេះ មាន​រយៈ​ពេល​អនុវត្ត​ចំនួន ៦​ខែ ចាប់​ពី​ខែ​កក្កដា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ២០២៦ ដោយ​គ្រប​ដណ្តប់​លើ​ក្រុង/ស្រុក​ចំនួន ២៥ ក្នុងខេត្ត​គោលដៅ​សរុ​ប​ចំនួន ១៦។

    ក្រសួងបានបញ្ជាក់​ថា តាមរយៈគម្រោង EMPOWER នេះ គ្រួសារក្រីក្រ​កម្រិត​១ និង​​កម្រិត​២ សរុប​ចំនួន ២៦០០០គ្រួសារ នឹង​ទទួល​បាន​ការ​គាំទ្រ​លើ​មុខ​របរ​កសិកម្ម​ជាក់​ស្តែង រួមមាន ការ​ដាំ​ដុះ​បន្លែនៅ​ក្នុង​ផ្ទះ​សំណាញ់ ការ​ចិញ្ចឹម​មាន់​ស្រែ ចង្រិត ឃ្មុំ និង​ការ​បណ្តុះ​ផ្សិត ដើម្បី​បង្កើន​លទ្ធភាព​រកប្រាក់​ចំណូល និង​ពង្រឹង​សេដ្ឋ​កិច្ច​គ្រួសារ​ឱ្យ​កាន់​តែ​រឹងមាំ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.