Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»នគរបាលសង្រ្គោះនារីជាប់លើទឹកទំនប់ក្នុងស្រុកភ្នំស្រួច​ ខណៈផ្នែកខ្លះនៃខេត្តមួយចំនួនរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង
    ព័ត៌មានជាតិ

    នគរបាលសង្រ្គោះនារីជាប់លើទឹកទំនប់ក្នុងស្រុកភ្នំស្រួច​ ខណៈផ្នែកខ្លះនៃខេត្តមួយចំនួនរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

    ngochecktayBy ngochecktayJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញៈ នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអន្តរាគមន៍ជួយសង្រ្គោះនារីម្នាក់ជាប់ទឹកទំនប់ពាមពូល​នៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យទឹកហក់ឡើងភ្លាមៗ ខណៈដែលស្រុកជាច្រើនក្នុងខេត្តមួយចំនួនក៏ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងផងដែរ។

    ដោយសារតែស្ថានភាពជំ​នន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បា​នធ្វើឱ្យទឹកជន់លិចខ្លាំង​នៅទំនប់ពា​មពូ​ល ស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ២០២៦ ដែលធ្វើឱ្យនារី​ម្នាក់ឈ្មោះ​ វឿន ស្រីនិច អាយុ​ ១៩ឆ្នាំជាប់នៅលើទំនប់។  កងកម្លាំងនគរបាលបា​នសហការជាមួយប្រជាការពារភូមិ​បានធ្វើការជួយអន្ដរាគមន៍សង្រ្គោះ​នារីនោះរូបដោយជោគជ័យ។ នេះបើយោងតាមស្នងការដ្ឋានខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែកក្កដា។

    នគរបាលខេត្តបញ្ជាក់ថា៖«នារីឈ្មោះ​ វឿន ស្រីនិច ដែលរស់នៅភូមិអួលឈើ​នាង ឃុំស​ង្កែសា​ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់ដោយសារតែការឆ្ល​ងទឹក​ចំពេលទឹកហូរខ្លាំង​ប​ណ្ដាលអោយគួចធ្លា​ក់ទៅទើ​រលើមែកឈើ ស្របពេលមេឃកំពុ​ងភ្លៀងធ្លាក់ខ្លាំង​ ស្ថានភាពទឹកមា​ន​ការជន់ហក់ឡើងខ្លាំងភ្លាមៗមួយរំ​ពេ​ច​»។

    លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុ​កភ្នំស្រួច​ បានដឹ​កនាំកងកម្លាំងនគរបាលប្រតិបត្ដិការបញ្ជានិងដោះ​ស្រាយ​ជួយសង្រ្គោះ​នារីរូបនោះ បា​នមកដីគោកដោ​យ​សុខសុវត្ថិភាព​ប្រើពេ​លជា​ង​ ១៨០​ នាទី​ គេចចេញ​ពីហានិភ័យ។ នគរបាលបានអំពាវនាវដល់បងប្អូនដែលរស់នៅ​តំបន់ភ្នំ​ មានទំន​ប់ទឹ​ក​ ឬស្ទឹងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពទឹក​ភ្លៀងហូរធ្លាក់ពីលើភ្នំមកមានល្បឿនលឿន ស្របពេលភ្លៀងបន្ដធ្លាក់​បណ្ដាលឱ្យទឹកជន់លិចតាមច្រក​ អូរ​ ស្ទឹង​ ដែ​ល​ជាហេតុអាចបង្កជាផល៉ះពាល់។

    ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏បានបង្កផលប៉ះពាល់ផងដែរ ដល់បណ្តាស្រុកក្នុងខេត្តមួយចំនួន ដូចជាស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង និងស្រុកស្រែបំពិល ព្រមទាំងព្រែកជីផាត ខេត្តកោះកុង ជាដើម។

    ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយសារស្ថានភាពអាកាសធាតុនៅក្នុងមូលដ្ឋានស្រុកសំឡូត ខេត្តបាត់ដំបង មានភ្លៀងធ្លាក់យ៉ាងគំហុកតាំងពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានបង្កឱ្យកើតមានជំនន់ទឹកភ្លៀងជាថ្មីម្តងទៀត។ ទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំងក្លាចុះមកផ្នែកខាងក្រោម ហើយផ្លូវធ្វើដំណើរមួយចំនួនត្រូវ បានកាត់ផ្តាច់ដោយសារចរន្តទឹកហូរបុក។

    ចំពោះមុខទិដ្ឋភាពគ្រោះធម្មជាតិនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ លោកអធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ដែលស្ថិតក្នុងភូមិសាស្ត្ររងគ្រោះ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ករណីទទួលរងគ្រោះថ្នាក់ ដោយត្រូវជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព ព្រមទាំងត្រូវបំពាក់គ្រឿងឧបករណ៏ និងមធ្យោបាយសង្គ្រោះឱ្យបានគ្រប់គ្រាន់។

    ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានណែនាំដល់ កងកម្លាំងនគរបាល នៅតាមបណ្តាស្រុកផ្នែកខាងក្រោម ដែលអាចនឹងទទួលរងឥទ្ធិពល ពីចរន្តទឹកហូរធ្លាក់នេះ ព្រមទាំងកម្លាំងនគរបាលប្រចាំការ អន្តរាគមន៍របស់ស្នងការដ្ឋានផ្ទាល់ ត្រូវត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយ និងសម្ភារចាំបាច់នានា ឱ្យបានជាប់ជាប្រចាំ ដើម្បីចេញជួយដោះស្រាយបញ្ហា និងសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.