Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ទូតកម្ពុជា ជំរុញ​ឱ្យ​កម្មសិក្សាការី និងពលករនៅជប៉ុន ខំរៀនសូត្រ និង​អភិវឌ្ឍជំនាញ ដើម្បីយកមក​​អភិវឌ្ឍប្រទេសជាតិ
    ព័ត៌មានជាតិ

    ទូតកម្ពុជា ជំរុញ​ឱ្យ​កម្មសិក្សាការី និងពលករនៅជប៉ុន ខំរៀនសូត្រ និង​អភិវឌ្ឍជំនាញ ដើម្បីយកមក​​អភិវឌ្ឍប្រទេសជាតិ

    ngochecktayBy ngochecktayJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ជុំ សុន្ទរី ពេល​​ជួប​សំណេះ​សំណាល​ជាមួយ​​​កម្ម​សិក្សាការី និងពលករ​ជំនាញ​កម្ពុជា​ជាង​​១០០នាក់​ នៅ​ខេត្តស៊ីហ្ស៊ីអូកា ប្រទេសជប៉ុន កាល​ពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦។ រូប​ថត ស្ថានទូត​
    លោក ជុំ សុន្ទរី ពេល​​ជួប​សំណេះ​សំណាល​ជាមួយ​​​កម្ម​សិក្សាការី និងពលករ​ជំនាញ​កម្ពុជា​ជាង​​១០០នាក់​ នៅ​ខេត្តស៊ីហ្ស៊ីអូកា ប្រទេសជប៉ុន កាល​ពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦។ រូប​ថត ស្ថានទូត​
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំប្រទេស​ជប៉ុន បាន​ចាត់​​ទុក​​កម្មសិក្សាការី និងពលករជំនាញ​កម្ពុជា​ទាំង​អស់​នៅ​ប្រទេស​ជប៉ុន​ «ជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន» ហើយលោក​បានលើកទឹកចិត្ត និងជំរុញ​ឱ្យពួកគេ ខិតខំសិក្សារៀនសូត្រ និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​យក​បទ​ពិសោធន៍ និងចំណេះដឹង​ទៅ​ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។

    លោក ជុំ សុន្ទរី បានលើក​​ឡើង​បែបនេះ នៅពេលលោក ​ជួប​សំណេះ​សំណាល
    ជាមួយ​​កម្ម​សិក្សាការី និងពលករ​ជំនាញ​កម្ពុជា​ជាង​​១០០នាក់​ នៅ​ខេត្តស៊ីហ្ស៊ីអូកា ប្រទេសជប៉ុន កាល​ពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ ហើយកម្ម​វិធីនេះ ក៏​មានការចូលរួមពីសមាជិក​តំណាង​រាស្រ្ត និង​ថ្នាក់ដឹកនាំមូលដ្ឋាន​របស់ជប៉ុន ​ព្រមទាំង​​ប្រធានក្រុមហ៊ុននៅប្រទេស​ជប៉ុន​មួយចំនួន​ផងដែរ។

    នៅក្នុង​ពិធី​នោះ លោក ជុំ សុន្ទរី បាន​គូស​បញ្ជាក់​អំពី​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន ចាប់តាំងពី​ប្រទេសទាំង​២ បានដំឡើង​កម្រិត​ទំនាក់ទំន​ងទៅ​ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅ ឆ្នាំ២០២៣។ លោក​ថា ជប៉ុន​នៅតែជា​​ដៃ​គូ​​ដ៏​សំខាន់​​មួយ​​របស់​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​ផ្ទេរ​ជំនាញ ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

    ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត បានកោត​សរសើរ​ចំពោះ​កម្មសិក្សាការី និង​ពលករ​ជំនាញកម្ពុជាទាំងអស់ ដែល​ «បានដើរតួនាទី​ជា​ស្ពាន​មិត្តភាព​រវាង​កម្ពុជា និងជប៉ុន» ហើយលោក​​បានលើក​ទឹក​ចិត្តពួកគេ ឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញ​វិជ្ជាជីវៈ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅប្រទេស​ជប៉ុន ដើម្បី​យក​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ទៅ ចូលរួម​អភិវឌ្ឍ​មាតុប្រទេស​នា​ពេលអនាគត។

    យ៉ាងណាក៏​ដោយ លោក ជុំ សុន្ទរី ​បានអំពាវនាវឱ្យ​កម្មសិក្សាការី និង​ពលករ​ជំនាញកម្ពុជា​ទាំងអស់គោរព​ច្បាប់ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​ជប៉ុន ប្រកាន់​ខ្ជាប់​នូវ​អាកប្ប​កិរិយា​ល្អ ចៀសវាងរាល់​សកម្មភាព​ខុស​ច្បាប់ និង​យក​ចិត្ត​ទុក​ដាក់​ការពារខ្លួន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ហានិភ័យ​សុខភាព​ផ្សេងៗ។
    លោក​បានបញ្ជាក់ថា៖​ «ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន នឹង​បន្ត​ផ្តល់​សេវា កុងស៊ុល កិច្ច​គាំពារ​ផ្នែក​ការងារ និង​ជំនួយ​ចាំបាច់​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​ជប៉ុន»។ លោក​ក៏បានលើកទឹក​ចិត្ត​ឱ្យ​សហគមន៍ខ្មែរ​នៅ​ជប៉ុន​បន្ត​រក្សា​សាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សហគមន៍ និង​វប្បធម៌​នានា ដើម្បីរួម​ចំណែក​ពង្រឹង ចំណង​មិត្តភាព និង​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង២។

    ទន្ទឹមនឹងនេះ លោក ជុំ សុន្ទរី បានអរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជនជប៉ុន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនដៃគូ និង​ភាគីពាក់​ព័ន្ធ​ទាំងអស់ ដែល​បាន​បន្ត​ផ្តល់​ការ​គាំទ្រ និង​រួមចំណែក​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​នៅ​ប្រទេសជប៉ុន ហើយ​លោក​បានបញ្ជាក់​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ថានឯកអគ្គរាជទូត «ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយដៃគូ​ពាក់​ព័ន្ធ​ទាំងអស់ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព​ដ៏​រឹងមាំ និង​​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ រវាងកម្ពុជា និងជប៉ុន»៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.