Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»ព្រះមហាក្សត្រ​អបអរ​ខួប​ទី១៨​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទព្រះវិហារ​នៅ​ UNESCO និង​សរសើរ​ការ​រក្សាបាន​សម្បត្តិ​នេះ​នៅ​ក្នុង​ដែន​អធិបតេយ្យកម្ពុជា
    ព័ត៌មានជាតិ

    ព្រះមហាក្សត្រ​អបអរ​ខួប​ទី១៨​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទព្រះវិហារ​នៅ​ UNESCO និង​សរសើរ​ការ​រក្សាបាន​សម្បត្តិ​នេះ​នៅ​ក្នុង​ដែន​អធិបតេយ្យកម្ពុជា

    ngochecktayBy ngochecktayJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    សារ​លិខិត​ព្រះ​មហាក្សត្រ និង​ប្រាសាទព្រះវិហារ​ដែល​រងការ​ខូច​ខាត​យ៉ាងដំណំ។
    សារ​លិខិត​ព្រះ​មហាក្សត្រ និង​ប្រាសាទព្រះវិហារ​ដែល​រងការ​ខូច​ខាត​យ៉ាងដំណំ។
    Share
    Facebook Twitter LinkedIn Pinterest Email

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ដែលប្រាសាទ​នេះ​ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង។

    នៅ​ក្នុង​ព្រះ​រាជសារ​ ចុះ​ថ្ងៃទី៦ កក្កដា​នេះ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ការចុះបញ្ជី​ដោយ​យូណេស្កូ​នេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

    ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​កសាង​ដោយ​ស្ដេច​ខ្មែរ​ពី​សតវត្សរ៍ ទី៩​ដល់ទី១២ ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​យោធាថៃ ហើយ​ត្រូវបាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប្រកាស​ឲ្យ​កម្ពុជា​ឈ្នះក្ដី​ដោយចៅក្រម​ក្នុង​សំឡេង​ ៩ ទល់​នឹង​៣ កាលពីឆ្នាំ​ ១៩៦២។ ប៉ុន្តែ នៅ​ពេល​ប្រាសាទនេះ​ត្រូវ​បាន​ចុះ​បញ្ជីបេតិកភណ្ឌពិភពលោក​របស់​យូណេស្កូ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ថៃ​និង​កម្ពុជា ដោយសារ​តែ​ការ​ទាញ​យក​ផល​ចំណេញ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។

    នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ប្រាសាទ​នេះ​ត្រូវ​រង​ការ​បាញ់​កម្ទេច​យ៉ាង​ដំណំ ដោយ​អាជ្ញាធរ​បាន​រក​ឃើញ​ការ​ខូច​ខាត​រហូត​ដល់ ៥៦២​កន្លែង ដែល​បំផ្លាញ​កិច្ច​ខិតខំ​​ប្រឹងប្រែង​អភិរក្ស​អស់​​រយៈពេល ១៨​ឆ្នាំ​ចាប់​តាំង​ពី​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី។

    ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​​ថា ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះ​អង្គ​កោត​សរសើរ និង​អរគុណដល់​រាជរដ្ឋាភិបាល​ «ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំង​យុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ​នឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ​ ស្ថិតក្រោមអធិបតេយ្យភាព​របស់កម្ពុជាជានិរន្តរ៍​ក្រោយពីជម្លោះតាមព្រំដែន»។

    ព្រះអង្គ​ក៏​ថ្លែងនូវអំណរគុណនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngochecktay

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.