តើប្រទេសចិនអាចក្លាយជាអ្នកសម្របសម្រួលរវាងកម្ពុជា និងថៃ ខណៈភាពតានតឹងនៅតាមព្រំដែនជម្លោះរវាងប្រទេសទាំងពីរនៅតែបន្តឬ? សំណួរនេះកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង ខណៈលោក អនុទិន ចានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានថ្លែងដោយឡែកថា ទីក្រុងបាងកក «មិនបានបិទទ្វារ»…
Browsing: post khmer
ក្រុមហ៊ុនធំៗរបស់ចិនចំនួន៤ បានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម នៅក្នុងប្រទេសកម្ពុជា ចំណែក៥ក្រុមហ៊ុនទៀត បាននឹងកំពុងចាប់អារម្មណ៍ និងមានបំណងស្វែងរកការការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យអាទិភាពជាច្រើន ដើម្បីរួមចំណែកការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានលក្ខណៈទំនើប។ ការណ៍នេះ ត្រូវបានធ្វើឡើង នៅពេលដែលប្រធាន និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៩នេះ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសលោកចេញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (2026 World…
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលព្យុះទី៩ ឈ្មោះ បាវី (Bavi) និងព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) អាចបង្កឱ្យមានទឹកជំនន់ ដែលអាចនាំយកមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមរសាត់ទៅកាន់តំបន់ថ្មី បង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា…
ភ្នំពេញ: ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានអំពាវនាវឱ្យបណ្ដាប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន ជាជាងចាត់វិធានការតែម្ខាង ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម មិនគួរធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានដឹកនាំអ្នកសារព័ត៌មានពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press (AP) និង ABC…
ទោះធ្លាប់បានចាញ់គ្រប់ការប្រកួតទាំងអស់ សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង ក្នុងព្រឹត្តការណ៍បាល់ទះជើងឯកអាស៊ាន កាលពីឆ្នាំ ២០២៥ (SEA V-League 2025) ប៉ុន្តែបច្ចុប្បន្នក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាប់ផ្តើមយ៉ាងល្អ ចំពោះការប្រកួតបើកឆាក SEA V-League 2026 ដែលទើបបានប្តូរឈ្មោះមកជា SEA V-Cup 2026។ សម្រាប់ការប្រកួតបើកឆាកប្រចាំពូល…
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រាប់លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមអនឡាញ។ ក្នុងជំនួបជាមួយលោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក…
នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើងដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ«ទាល់តែមនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់តែវត្ថុឬកេរដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរពញ្ញាក់មនសិការដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពលនិងពូកែខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់អ្វីដែលកំពុងមាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត…
ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១ ៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា បង្គួយប្រភេទនេះ ឃើញភ្លាមៗហាក់ដូចជាកូនសត្វដាយណូស័រសម័យដើម។…
យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី…
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ត្រូវចេញពីកម្ពុជា ក្នុងនោះ ជាង១ម៉ឺន៦ពាន់ពាក់ព័ន្ធ online scam។ នេះបើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានថ្លែងប្រាប់ទូរទស្សន៍ក្រសួងមហាផ្ទៃថ្មីៗនេះ។ យោងតាម លោក សុខ វាសនា ការបោសសម្អាតការឆបោកតាមអនឡាញយ៉ាងសកម្ម ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ ហើយសកម្មភាពនេះកំពុងបន្ត។ លោកថា…