Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»លោក ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តជាប់ព្រៃឡង់ រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ​រហូត​ក្លាយ​ជាតំបន់រិចរិល
    ព័ត៌មានជាតិ

    លោក ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តជាប់ព្រៃឡង់ រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ​រហូត​ក្លាយ​ជាតំបន់រិចរិល

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។ រូបថត សហការី
    លោក ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។ រូបថត សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    លោក ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តចំនួន​៤ ដែល​ជាប់​តំបន់​ព្រៃឡង់ ឱ្យ​រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈសកម្ម​ភាពកាប់​បំផ្លាញ​ព្រៃឈើ​ និងការ​កាប់ទន្ទ្រាន​យក​ដី​​ធ្វើ​ជាកម្ម​សិទ្ធិ​នៅតំបន់​នេះ នៅតែ​បន្តកើតមាន​ឡើង។

    ការលើក​ឡើង​បែបនេះ​របស់​អតីតនាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ កាល​ពី​ព្រឹក​ថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។

    ​លោក ​ហ៊ុន សែន បានណែនាំអាជ្ញាធរឱ្យ​យក​ចិត្តទុកដាក់លើ​ការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេស​លោកបាន​ណែនាំដល់​ «អាជ្ញាធរខេត្ត​​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលជា​ខេត្ត​តំបន់​ព្រៃឡើង យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​កុំ​ឱ្យ​​មាន​​ការ​កាប់បំផ្លាញព្រៃឈើ រហូត​ក្លាយ​ជាតំបន់រិចរិល»។

    គួរបញ្ជាក់​ថា ដែនជម្រកសត្វព្រៃព្រៃឡង់ ជាតំបន់ការពារធម្មជាតិដ៏សំខាន់នៅ​ភាគខាង​ជើង-កណ្ដាល​ប្រទេស​កម្ពុជា ដោយ​មានទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។ ព្រៃនេះ ត្រូវបានចាត់ទុកជាព្រៃវាលទំនាប​ត្រូពិចធំជាងគេ និងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

    លោក ហ៊ុន សែន ពេល​សំណេះសំណាលជាមួយក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះ កាល​ពី​ព្រឹក​ថ្ងៃទី៦ ខែកក្កដា។ រូប​ថត សហការី

    ជាមួយគ្នានេះ ​រដ្ឋាភិបាលកម្ពុជា​​ បាន​ដាក់ ព្រៃឡង់​​ ​​ចូល​ជា «​ដែន​ជម្រក​សត្វ​​ព្រៃ» ​នៅ​ថ្ងៃ​ទី៩ ខែ​​ឧសភា ​ឆ្នាំ​២០១៦។ រដ្ឋាភិបាល​កម្ពុជា​ បានកែប្រែ​ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់ពីផ្ទៃដីទំហំជាង ៤៣ម៉ឺន (៤៣១ ៦៨៣) ហិកតា មកផ្ទៃដីទំហំជាង ៤៨ម៉ឺន (៤៨៩ ៦៦៣) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ កំពង់ធំ តស្ទឹងត្រែង និងព្រះវិហារ។​

    តាម​របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ កាលពីឆ្នាំ២០២២ បានបង្ហាញថា ២០២១ គឺ​ជា​ឆ្នាំ​ដែល​មាន​ការ​បាត់​បង់​គម្រប​ព្រៃឈើខ្ពស់​បំផុត មិន​ធ្លាប់​មាន​នៅកម្ពុជា និងថា ​ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់ បាន​បាត់បង់​គម្រប​ព្រៃ​ឈើជាង ១១,១០០ហិកតា។ របាយការណ៍​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា គិតចាប់តាំងពី​ឆ្នាំ២០០០​មក គម្រប​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ព្រៃឡង់ បានបាត់បង់ចំនួន ៦៧,៤០០ហិកតា ឬស្មើនិង ១៦% នៃគម្របព្រៃឈើសរុបរបស់ព្រៃឡង់។

    បើទោះបីជាមានការយកចិត្តទុកដាក់​របស់​អាជ្ញាធរពាក់ព័ន្ធយ៉ាង​ណាក្តី តែ​​រហូតមក​ដល់​បច្ចុប្បន្ននេះ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅតែរង​ការ​កាប់ និង​ទន្ទ្រានយកដី​ជា​កម្ម​សិទ្ធិ​គួរឱ្យ​ព្រួយ​បារម្ភ។របាយការណ៍​របស់​អាជ្ញាធរ បានឱ្យដឹងថា ក្នុង​រយៈ​ពេល ៤​ខែ​ឆ្នាំ២០២៦ កម្លាំងចម្រុះ​ដែល​​រួម​​មាន​មន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និង​សហគមន៍មូលដ្ឋាន បានចុះល្បាត​ក្នុង​ដែន​ជម្រក​​សត្វ​​ព្រៃ​ព្រៃឡង់​ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ​បាន​ចំនួន ១៧៨ករណី ភាគច្រើន​​ជា​ករណីទន្ទ្រាន​ដី​ព្រៃ និង​ការ​កាប់​ឈើខុស​ច្បាប់។

    នៅក្នុងការងារនេះ សមត្ថកិច្ចបានបញ្ជូន​សំណុំ​រឿង​ចំនួន ៨៣ករណី ទៅកាន់​តុលាការ និ​ង​ឃាត់ខ្លួនជន​សង្ស័យ​បាន ១៣នាក់ ហើយ​ក្នុង​ប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារ​បាន​រឹប​អូស​​សម្ភារៈ​បទ​​ល្មើស​ដូច​ជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.