Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»កីឡា»ក្រុមម៉ូតូទឹក​ នៅតែ​អាចបង្ហាញ​ទង់ជាតិកម្ពុជា​ប្រកបដោយមោទនៈ​ នៅព្រឹត្តិការណ៍ Jet Ski World Series ក្រោយ​​ឈ្នះមេដាយមាស ៥ និង​ប្រាក់​២
    កីឡា

    ក្រុមម៉ូតូទឹក​ នៅតែ​អាចបង្ហាញ​ទង់ជាតិកម្ពុជា​ប្រកបដោយមោទនៈ​ នៅព្រឹត្តិការណ៍ Jet Ski World Series ក្រោយ​​ឈ្នះមេដាយមាស ៥ និង​ប្រាក់​២

    ngornleng namBy ngornleng namJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    សាលី អ៊ូមើត បង្ហាញទង់ជាតិកម្ពុជានៅលើផ្ទៃសមុទ្រ ឱ្យអន្តរជាតិបានឃើញ បន្ទាប់ពីរូបគេ បានឈ្នះមេដាយមាស នៅលើវិញ្ញាសា Sport GP កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ស្ថានទូត
    សាលី អ៊ូមើត បង្ហាញទង់ជាតិកម្ពុជានៅលើផ្ទៃសមុទ្រ ឱ្យអន្តរជាតិបានឃើញ បន្ទាប់ពីរូបគេ បានឈ្នះមេដាយមាស នៅលើវិញ្ញាសា Sport GP កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត ស្ថានទូត
    Share
    Facebook Twitter LinkedIn Pinterest Email

    ទោះបាន​ខកខាន​ប្រកួត​តំណែង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពី​បាន​ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ពីការ​ប្រកួត Sea Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់​ផ្ទះ ប៉ុន្តែ​ក្រុម​ជម្រើសជាតិម៉ូតូទឹក​កម្ពុជា នៅតែ​អាច​បង្ហាញ​សមត្ថ​ភាពដ៏​លេច​ធ្លោ ដើម្បី​បង្ហាញ​ទង់ជាតិ​កម្ពុជាឱ្យ​អន្តរជាតិ​បាន​ឃើញ ប្រកបដោយ​មោទនភាព ក្រោយពួកគេ បាន​ឈ្នះ​មេដាយមាស​៥ និង​ប្រាស់​២ ពី​​ការ​ប្រកួត​ប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ ២០២៦ (Jet Ski World Series) ជុំ​ទី​១ នៅប្រទេសប៊ុលហ្គារី​នោះ។

    តាម​រយៈ​​ការ​ប្រកួតជុំទី​១ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 ដែលបាន​ធ្វើពីថ្ងៃទី ៨ និងទើបបានបញ្ចប់ កាលពី​ថ្ងៃទី ១២ ខែកក្កដានេះ ​ក្រុមកីឡាករ​ម៉ូតូទឹក​ទាំង​៥នាក់​របស់​​កម្ពុជា សុទ្ធតែ​ដណ្តើមបានមេដាយ​ជូនប្រទេសជាតិ ជាពិសេស​កីឡាករ​វ័យក្មេង កៃ វ៉ាន់ស៊ីដែន ដែល​ឈ្នះមេដាយ​មាសចំនួន​២ ចំណែកវីរកីឡាករ សាលី អូមើត ដែល​ជា​ប្រធាន​​ក្រុម​ម៉ូតូទឹក​កម្ពុជា ក៏បាន​ឈ្នះមេដាយមាស​១​ផងដែរ។

    នៅក្នុងការ​ប្រកួតនេះ កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាសទាំង​លើ​វិញ្ញាសា Amateur Ski 4 Stroke Lites និង​វិញ្ញាសារ Amatuer Ski Modified ចំណែក សាលី អ៊ូមើត ​ដណ្តើមបានមេដាយមាស លើវិញ្ញាសារ Sport GP ដែល​បង្ហាញ​ថា ម្ចាស់​មេដាយ​មាសកីឡាអាស៊ី និង​ស៊ីហ្គេម អ៊ូមើត នៅតែ​មាន​សមត្ថ​ភាព​ខ្លាំង បើទោះបីជា​ពេលនេះ រូបគេ បាន​វិវឌ្ឍ​ខ្លួន​ទៅជា​អ្នកបណ្តុះបណ្តាល​ដល់​អ្នកជំនាន់​ក្រោយ​ក៏​ដោយ។

    ជាមួយគ្នា​នេះ កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស ១ លើវិញ្ញាសារ Novice Ski Stock និង​ឈ្នះ​បានមេដាយ​ប្រាក់​១​ទៀត លើវិញ្ញាសារ Amatuer Ski Modified ហើយ​មេដាយមាស​១​ទៀត ដណ្តើមបាន​ដោយ​កីឡាករ ទៀត សាលេះ លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks ខណៈ​កីឡាករ ម៉ីន មូសស្តាន់ ឈ្នះ​បានមេដាយប្រាក់​១ លើវិញ្ញាសារ Expert Ski GP។

    ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសាធារណ​រដ្ឋប៊ុលហ្គារី បានបង្ហោះសារ​អបអរសាទរ​ដល់​វីរកីឡាករ សាលី អ៊ូមើត ដែល​ដណ្តើមបាន​​មេដាយមាស លើ​វិញ្ញាសាជំនាញកម្រិតខ្ពស់ (Grand Prix) សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​​ថ្ងៃ​ទី​១២ ខែកក្កដា ជាមួយការ​បញ្ចេញ​នូវបច្ចេកទេស​បញ្ជា​ម៉ូតូទឹក​របស់​ខ្លួន​បាន​យ៉ាង​ល្អ នៅលើ​ផ្ទៃ​សមុទ្រ ​នៅ Sarafovo Beach ទីក្រុង Burgas ប្រទេសប៊ុលហ្គារី។

    អម​ដោយ​​រូបភាព​របស់ សាលី អ៊ូមើត ដែលបានកាន់ទឹក​ជាតិ​កម្ពុជា បង្ហាញ​នៅលើ​ផ្ទៃសមុទ្រ ក្រោយ​ការ​ប្រកួត​ចប់​នោះ ស្ថានទូត​បញ្ជាក់​ថា៖ «ម្ចាស់​ជើងឯកពិភពលោក ឆ្នាំ២០២៤ សាលី អ៊ូមើត បានបង្ហាញ​សមត្ថភាព​ដ៏អស្ចារ្យ ដោយរកបាន ១២០ពិន្ទុ នាំមុខកីឡាករ​ជា​ជើងឯកពិភពលោកឆ្នាំ ២០២៥ Simon Belcher មកពីចក្រភពអង់គ្លេស ដែលបានបញ្ចប់ដោយទទួលបាន ១០៦ពិន្ទុ។ កម្ពុជាមានមោទនភាពចំពោះអ្នក។ សូម​បន្ត​លើក​ទង់ជាតិ​កម្ពុជា​ឱ្យ​ខ្ពស់​នៅ​លើ​ឆាក​ពិភពលោក!»។

    ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏​បានបង្ហោះ​សារ​អបអរសាទរ ដល់​ក្រុមជម្រើសជាតិម៉ូតូទឹក​កម្ពុជា ចំពោះ​ការ​ឈ្នះបានមេដាយមាស ៥ និងមេដាយ​ប្រាក់ ២ ពីព្រឹត្តិការណ៍​​ប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ ២០២៦ ជុំទី​១ នៅប្រទេសប៊ុលហ្គារី លើក​​នេះ​ផងដែរ ហើយនេះជាការ​បន្ថែមនូវថាមពលយ៉ាងសំខាន់​ដល់​​ក្រុមម៉ូតូទឹក​កម្ពុជា ធ្វើ​ឱ្យ​ពួកគេ​កាន់​តែមាន​ទឹក​ចិត្ត និង​ភាពជឿជាក់ សម្រាប់បន្ត​ទៅ​ប្រកួត​ជុំ​ទី​២ នៅសហរដ្ឋអាមរិក ដែលនឹង​ធ្វើ​ចាប់ពី​​ថ្ងៃទី​៨ ដល់​ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៦៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រុមបាល់ទះនារីកម្ពុជា បានឡើង​ទៅ​វគ្គ​១/២ផ្តាច់​ព្រ័ត្រពាន ​AFF Women’s Cup ជាថ្មី តែ​ឱកាស​របស់​ក្រុមបាល់​ទះ ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    ក្រុមហ៊ុនធំៗ​របស់ចិនចំនួន​៩ គ្រោង​​ពង្រីក​ការ​វិនិយោគបន្ថែម​ និងស្វែង​រក​ការបណ្តាក់ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.