Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អ៊ីស្រាអែលនិងលីបង់ចាប់ផ្តើមចរចាគ្នារកសន្តិភាព ក្នុងបរិបទដែលអាមេរិក​និង​អ៊ីរ៉ង់​វាយប្រហារគ្នាឡើងវិញ
    RFI

    អ៊ីស្រាអែលនិងលីបង់ចាប់ផ្តើមចរចាគ្នារកសន្តិភាព ក្នុងបរិបទដែលអាមេរិក​និង​អ៊ីរ៉ង់​វាយប្រហារគ្នាឡើងវិញ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    បុរសជ្វីហ្វ Ultra-Orthodox នៅក្បែរទង់ជាតិ​លីបង់និងអ៊ីស្រាអែល មភ​​ទីបូជនីយដ្ឋានរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសង្គ្រាម។ ព្រំដែន​អ៊ីស្រាអែល-លីបង់ ថ្ងៃទី​១កក្កដា​២០២៦
    បុរសជ្វីហ្វ Ultra-Orthodox នៅក្បែរទង់ជាតិ​លីបង់និងអ៊ីស្រាអែល មភ​​ទីបូជនីយដ្ឋានរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសង្គ្រាម។ ព្រំដែន​អ៊ីស្រាអែល-លីបង់ ថ្ងៃទី​១កក្កដា​២០២៦ — AFP - JACK GUEZ
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃអង្គារទី​១៤កក្កដា នៅទីក្រុង​រ៉ូម ភាគីអ៊ីស្រាអែល និងលីបង់ ត្រូវចាប់ផ្តើម​ចរចាគ្នា ដោយ​មានសហរដ្ឋអាមេរិក​ជាអ្នកសម្របសម្រួល ដើម្បីឈានទៅរកសន្តិភាពជារៀងដរាប​។ យ៉ាងណាក៏ដោយ​ គេមានសង្ឃឹមតិចណាស់ ថាការចរចា​គ្នា​ពេលនេះ នឹងអាចហុចលទ្ធផល​វិជ្ជមាន​ ស្របពេល​ដែលសង្គ្រាម​រវាង​​​អ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហាក់កំពុងផ្ទុះឆេះឡើងវិញ ហើយ​ក្រុម​ហេសបូឡាលីបង់ ដែល​​ជាកូនចៅអ៊ីរ៉ង់ នៅតែជាឧបសគ្គធំចំពោះការកសាងសន្តិភាពអ៊ីស្រាអែល​-លីបង់។

    លីបង់និងអ៊ីស្រាអ៊ែល មានសង្គ្រាមនឹងគ្នារាប់សិបឆ្នាំមកហើយ មិនធ្លាប់មានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងងឡើយ​។ កាលពីថ្ងៃទី​២៦មិថុនា កន្លងទៅថ្មីៗនេះ បន្ទាប់ពី​ចរចាគ្នា​៥លើក ដោយ​មាន​អាមេរិក​ជាអ្នកសម្របសម្រួល ភាគីទាំង​២បាន​ទទួលយក កិច្ចព្រមព្រៀម​ក្របខណ្ឌមួយ ដើម្បីឈានទៅរកសន្តិភាពរៀងដរាប។ តែកិច្ចព្រមព្រៀងក្របខណ្ឌនេះ ត្រូវបាន​ក្រុមហេសបូឡាលីបង់ កូនចៅអ៊ីរ៉ង់ ច្រានចោល​មិនទទួលយកជាដាច់ខាត​។ នៅថ្ងៃទី​១៤កក្កដានេះ អ៊ីស្រាអែលនិងលីបង់ ត្រូវចាប់ផ្តើមចរចាគ្នា ដំណាក់កាលថ្មី នៅទីក្រុង​រ៉ូម​។​

    ល្ងាចថ្ងៃចន្ទ គណៈប្រតិភូចរចារបស់លីបង់បានឲ្យដឹងថា គេបានទទួលបញ្ជាច្បាស់​ពីថ្នាក់លើថា ដើម្បីចាប់ផ្តើមចរចាពេលនេះ គឺភាគីអ៊ីស្រាអែល ត្រូវតែ​ដកទ័ព​ថយ​ចេញជាបន្ទាន់ ពីតំបន់​សុវត្ថិភាព​ចំនួន​២តំបន់ ដោយអនុលោមទៅតាមអ្វីដែល​បាន​សម្រេចនៅក្នុង​កិច្ចព្រមព្រៀង​ក្របខណ្ឌ។ ប្រភពពីមន្ត្រីទូតលីបង់ បានអះអាងទៀតថា កងទ័ពលីបង់​នឹងចាប់ផ្តើម​ទៅឈរ​គ្រប់គ្រងតំបន់ទាំង​២  បន្ទាប់​កងទ័ពអ៊ីស្រាអែលដកថយ​។

    គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍​កន្លងទៅ គណៈប្រតិភូកងទ័ព​​អាមេរិក ​បានធ្វើដំណើរទៅទីក្រុង​បេរូត ដើម្បីនិយាយ​ជាមួយ​កងទ័ពលីបង់ ស្តីអំពី​លក្ខខណ្ឌនិង​នីតិវិធី ដើម្បី​ឲ្យ​អ៊ីស្រាអែល​ដកថយ​កម្លាំងទ័ពចេញពី​តំបន់់សុវត្ថិភាព​ចំនួន​២ទីតាំង​ ក្នុងដំណាក់កាលដំបូង​។ ដោយ​ឡែក លោកស្រី​​ Orna Mizrahi អ្នកវិភាគជំនាញ​កងទ័ពអ៊ីស្រាអែល​បានលើកឡើងថា អ៊ីស្រាអែល​អាចចាប់ផ្តើមដកទ័ពចេញ​បាន​ ល្គិកណាតំបន់ទាំង២នេះ លែងមាន​វត្តមាន​​​​ក្រុមហេសបូឡា ហើយ​កងទ័ពលីបង់ត្រូវតែមានសមត្ថភាព​អាចគ្រប់គ្រងតំបន់នេះបាន​ ដើម្បី​កុំ​ឲ្យ​ពួកហេសបូឡាត្រឡប់មកវិញ​។

    សូមបញ្ជាក់ថា ក្រុមហេសបូឡាកូនចៅ​អ៊ីរ៉ង់ គឺជាឧបសគ្គដ៏ធំបំផុត​ ចំពោះការកសាងសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់។ អ៊ីស្រាអែល​បានបើកប្រតិបត្តិការវាយ​ប្រហារនៅភាគខាងត្បូងលីបង់ នៅដើមខែមីនា គឺបន្ទាប់ពីក្រុមហេសបូឡា បាន​បាញ់​ប្លោងគ្រាប់​មកលើអ៊ីស្រាអែល​។ ដោយអះអាង​ថា​ក្រុមហេសបូឡាគំរាម​សន្តិសុខខ្លួន អ៊ីស្រាអែល​បានបញ្ជូនទ័ពចូលទឹកដីលីបង់ ដើម្បី​កម្ទេចមូលដ្ឋានលាក់ខ្លួន និងស្តុកអាវុធ​​របស់​ក្រុមហេសបូឡា។ ផ្អែកតាម​អាជ្ញាធរលីបង់​ សង្គ្រាមជាង​៤ខែមកនេះ បាន​ផ្តាច់ជីវិត​ប្រជាជនលីបង់​ ចំនួន​​ប្រមាណ​៤៣០០​នាក់។ ខាងអ៊ីស្រាអែល មានស្លាប់យោធា​​៣៨នាក់។

    ទោះជាយ៉ាងនេះក្តី លោក Karim Bitar សាស្ត្រាចារ្យ​នៅសាលាវិទ្យាសាស្ត្រនយោបាយ​បារីស បាន​លើកឡើងថា​ ដំណាក់កាលថ្មីនៃការចរចា​រវាងលីបង់និងអ៊ីស្រាអែល នាពេលនេះ ត្រូវរំខានដោយសង្គ្រាមកំពុងឆេះឡើងវិញរវាងអ៊ីរ៉ង់​និងអាមេរិក​។ កន្លងមក អ៊ីរ៉ង់​បានព្យាយាមទាញសំណុំរឿងលីបង់ចូលក្នុងសំណុំរឿងរបស់ខ្លួន ដើម្បីចរចាជាមួយអាមេរិក។ សំណួរសួរថា តើពេលនេះអ៊ីរ៉ង់​នឹងបញ្ជាឲ្យ​ក្រុមហេសបូឡា​ បំផ្ទុះអាវុធនៅលីបង់ ដើម្បី​បំផ្លាញការចរចា​វាងអ៊ីស្រាអែលនិងរដ្ឋាភិបាលលីបង់ដែរឬទេ? សម្រាប់លោក Karim Bitar អ៊ីរ៉ង់ប្រហែល​មិន​ចង់ប្រើដៃក្រុមហេសបូឡាពេលនេះទេ ឲ្យអ៊ីស្រាអែលបន្ត​វាយទាល់តែខ្ទេចនោះទេ ព្រោះអ៊ីរ៉ង់​ចង់ទុក​ក្រុមហេបូឡាជាឧបករណ៍​ប្រើថ្ងៃក្រោយ​ទៀត​។ ដូចគ្នាដែរ លោកស្រី Orna Mizrahi អ្នកជំនាញសន្តិសុខអ៊ីស្រាអែលជឿថា ពេលនេះ​ អ៊ីរ៉ង់​កំពុងផ្តោតអាទិភាពទៅលើសំណុំរឿងច្រកសមុទ្រអកមូហ្ស និង​កម្មវិធីនុយក្លេអ៊ែរ​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.