Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”
    RFI

    បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 16, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ”
    បារាំង​អនុម័ត​ច្បាប់​ “ជួយបញ្ចប់​ជីវិត​ដោយ​ថ្លៃថ្នូរ” — Getty Images/Design Pics/Ron Nickel
    Share
    Facebook Twitter LinkedIn Pinterest Email

    សភា​បារាំង​បាន​អនុម័ត​នៅ​ថ្ងៃ​ពុធ​ទី​១៥​កក្កដា​២០២៦ ច្បាប់​ជួយ​បញ្ចប់​ជីវិត​ ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំងប្រុង​ស្លាប់និងលែង​មាន​មធ្យោបាយ​ព្យាបាល​ជា សុំ​អស់​ជីវិត​ ដោយថ្លៃថ្ងូរ។ តែ​​ដំណើរ​បែប​បទ​និងលក្ខខណ្ឌ​សុំ​បញ្ចប់​ជីវិត​មាន​​ច្រើន។

    “បារាំងមានច្បាប់បញ្ចប់ជីវិត” ជាពាក្យសន្យារបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០២២។ តែប្រធានបទសង្គមមួយនេះមានលក្ខណៈរសើបខ្លាំង។ ការតាក់តែងគម្រោងច្បាប់មួយនេះត្រូវជួបប្រទះនឹងឧសបគ្គច្រើន និងប្រើពេលវេលាយូរទើបអាចលេចចេញជារូបរាងដាក់ស្នើទៅសភាបាន។ នៅទីបំផុត និងបន្ទាប់ពីឆ្លងកាត់ការតស៊ូមតិអស់រាប់ពាន់ម៉ោងដើម្បីកែសម្រួលជាងមួយម៉ឺនដងមក គម្រោងច្បាប់ “ជួយបញ្ចប់ជីវិតដោយថ្លៃថ្ងូរ” ត្រូវបានសភាអនុម័តជាស្ថាពរនៅថ្ងៃ ពុធ ទី១៥ កក្កដា ២០២៦ ក្នុងសំឡេងគាំទ្រ ២៩១ ទល់នឹងសំឡេងប្រឆាំង ២៤១។

    តាមរយៈច្បាប់ទើបអនុម័តថ្មីដែលបំពេញបន្ថែមដោយច្បាប់ស្តីពីសិទ្ធិទទួលបានការថែទាំ និងព្យាបាលសម្រន់ (ហៀបស្លាប់) អ្នកមានជំងឺធ្ងន់ធ្ងរខ្លាំង និងគ្មានថ្នាំព្យាបាលអាចមានសិទ្ធិសុំស្លាប់ដោយការចាក់ថ្នាំផ្តាច់ជីវិតតាមសម្រួល និងគ្មានការឈឺចាប់។ អ្នកជំងឺជាមនុស្សពេញវ័យ មានសតិពេញលេញ និងមានជំងឺធ្ងន់ប្រុងស្លាប់ជាអ្នកដាក់សំណើសុំទៅកាន់គ្រូពេទ្យបង្គោលដើម្បីផ្ទៀងផ្ទាត់ មុននឹងបញ្ជូនទៅឱ្យគណៈកម្មការសិក្សា រួចគ្រូពេទ្យនឹងផ្តល់ការសម្រេចចិត្តចុងក្រោយតែម្នាក់ឯង។ អ្នកជំងឺអាចប្តូរចិត្តវិញបានគ្រប់ពេល និងត្រូវចាក់ថ្នាំឱ្យស្លាប់ដោយខ្លួនឯង ឬអាចរកគ្រូពេទ្យ ឬគិលានុបដ្ឋាកណាម្នាក់ឱ្យចាក់ជំនួស បើគ្មានសមត្ថភាព និងកាយសម្បទាគ្រប់គ្រាន់ដើម្បីចាក់ខ្លួនឯងបាន។

    តំណាងវិហារកាតូលិកបារាំង អង្គការអាជីព និងក្រុមបញ្ញវន្តក្នុងវិស័យសុខាភិបាល ឬសហគមន៍ជនពិការមិនពេញចិត្ត និងមិន​គាំទ្រច្បាប់មួយនេះទេ ព្រោះបារម្ភខ្លាចមានកំណើនករណីសុំជួយធ្វើអត្តឃាត។ អ្នកប្រឆាំងខ្លះទៀតរិះគន់ថា ច្បាប់ជួយបញ្ចប់ជីវិតមានលក្ខណៈមិនច្បាស់លាស់ និងខ្វះភាពប្រយ័ត្នប្រយែង។

    ដោយមានសំឡេងប្រឆាំងច្រើន នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu ក៏បានសម្រេចបញ្ជូនគម្រោងច្បាប់នេះទៅប្តឹងក្រុមប្រឹក្សាធម្មនុញ្ញទៀត។ “សភាបានតស៊ូមតិយ៉ាងពុះកញ្ជ្រោលទម្រាំអនុម័តច្បាប់នេះបាន តែមិនអាចជម្រះមន្ទិល និងការព្រួយបារម្ភរបស់ក្រុមអ្នកប្រឆាំងបានទាក់ទងនឹងការអនុវត្តច្បាប់ មានជាអាទិ៍ រយៈពេលពិចារណារបស់អ្នកជំងឺ”។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចង់ឱ្យក្រុមប្រឹក្សាធម្មញ្ញបញ្ចេញយោបល់ទាក់ទងរយៈពេលសម្រេចចិត្តរបស់អ្នកជំងឺថា តើគ្រប់គ្រាន់ និងគោរពគោលការណ៍សេរីភាព និងភាពថ្លៃថ្នូររបស់មនុស្សដែរ ឬទេ។ នេះជាការពន្យល់របស់លោកនាយករដ្ឋមន្ត្រីនៅក្នុងសេចក្តីថ្លែងការណ៍។

    នៅលើ​ពិភពលោក និង​ក្រៅ​ពី​បារាំង ប៊ែលហ្សិក ហូឡង់ ស្វ៊ីស កាណាដា ប៉ារ៉ាហ្កាយ ជា​ក្រុមប្រទេស​ដែល​មាន​ច្បាប់​បញ្ចប់​ជីវិតរួច​ហើយ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.