Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»មន្រ្តីក្រសួងរ៉ែ និងថាមពល ចាត់​ទុក​ករណីហិង្សា​របស់​ប្រជានេសាទនៅ​ខេត្ត​ព្រៃវែង ​ទៅលើ​​ក្រុមហ៊ុន​បូម​ខ្សាច់ ជា​ទង្វើ​​ខុសច្បាប់
    ព័ត៌មានជាតិ

    មន្រ្តីក្រសួងរ៉ែ និងថាមពល ចាត់​ទុក​ករណីហិង្សា​របស់​ប្រជានេសាទនៅ​ខេត្ត​ព្រៃវែង ​ទៅលើ​​ក្រុមហ៊ុន​បូម​ខ្សាច់ ជា​ទង្វើ​​ខុសច្បាប់

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ប្រជានេសាទនៅខេត្តព្រៃវែង បានមកតវ៉ាលើសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់ចតុមុខ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត Freshnews
    ប្រជានេសាទនៅខេត្តព្រៃវែង បានមកតវ៉ាលើសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់ចតុមុខ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦។ រូបថត Freshnews
    Share
    Facebook Twitter LinkedIn Pinterest Email

    មន្រ្តីក្រសួងរ៉ែ និងថាមពល បានចាត់​ទុក​ករណីហិង្សារ​បស់​ប្រជានេសាទ​នៅ​ខេត្ត​​ព្រៃវែង ទៅលើ​ក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ថា ជា​ទង្វើ​ខុសច្បាប់ ព្រោះ​ក្រុមហ៊ុន​ចតុមុខ បាន​ទទួល​​អាជ្ញាបណ្ណ​បូប​ខ្សាច់​នៅ​ទីតាំង​នោះ ដោយស្រប​ច្បាប់តាំងពី​ឆ្នាំ ២០២០មក។

    ជុំវិញហេតុការណ៍ ដែលបាន​កើតមាន​ឡើង កាលពី​​ថ្ងៃទី​២ ខែកក្កដា កន្លងមកនេះ  មន្រ្តីក្រសួងរ៉ែ និងថាមពល បាន​រៀបចំសន្និសីទកាសែត​មួយ កាលពី​ថ្ងៃទី ៥ ដើម្បី​ធ្វើការ​បកស្រាយ ក៏ដូចជាបញ្ជាក់​ទៅលើ​​បញ្ហា ដែលបាន​កើតមាន​ឡើងនេះ ចៀសវាងមានការភាន់ច្រឡំ កាន់តែ​ខ្លាំង​ដល់​មហាជន ដែលបានឃើញ​ហេតុការណ៍នេះ ត្រឹមខ្សែ​វីដេអូ ដែលបានបង្ហោះ​តាមបណ្តាញ​សង្គម។

    នៅក្នុងសន្និសីទកាសែត​នោះ លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល ​បាន​ថ្លែង​ថា៖ «ទីតាំង​កើតហេតុនេះ ជា​ទី​តាំង​ដែល​ក្រសួងរ៉ែ និងថាមពល បានចេញ​អាជ្ញាបណ្ណ​ជូនទៅ​ក្រុម​ហ៊ុន ដើម្បី​ធ្វើប្រតិបត្តិការ​បូម​ខ្សាច់​នៅទី​នោះ ហើយពេល​ក្រុមការងារ​ចុះទៅពិនិត្យ ឃើញ​ថា ​ទីតាំង​នោះ ជា​ទីតាំង ដែល​​ក្រុមហ៊ុន បាន​អនុវត្ត​ស្រប​តាមបទដ្ឋានគតិយុត្ត ពិសេស​អនុវត្តអនុលោម​ភាព​ទៅតាម​អាជ្ញាប័ណ្ណ ដែល​ក្រសួង​បានចេញ​ជូន ហើយ​នេះមិនមែន​ជាទីទាំងថ្មី​ទេ គឺជាទីតាំង​ចាស់​ ដែលបាន​អនុវត្តចូល​៤ទៅ​៥​ឆ្នាំ​ហើយ»។

    ជាមួយគ្នានេះ លោក​បានបញ្ជាក់​ពីការប្រព្រឹត្តខុស​ច្បាប់​របស់ប្រជានេសាទ ទៅលើកម្មករ​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ចតុមុខ។ ​«ពាក់ព័ន្ធ​ទៅ​ព្រឹត្តិការណ៍ដែល​បងប្អូនប្រជាពល​រដ្ឋ បានប្រើ​អំពើហិង្សា​ទៅលើ​បងប្អូន ដែលជា​អ្នក​អនុ​វត្ត​ប្រតិបត្តិការ​​ធនធាន​រ៉ែ​របស់​គាត់ វាជា​អំពើ​មួយ ដែលពិបាក​ទទួល​យកបានតាម​ក្របខ័ណ្ឌច្បាប់»។

    ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ ធ្វើការ​រាយការណ៍មក​ក្រសួងរ៉ែ និង​ថាមពល បើ​សិនជាមាន​ករណីសង្ស័យណាមួយ​ថា មានប្រតិបត្តិការធនធានរ៉ែ ឬ​​បូមខ្សាច់​ដោយ​ខុស​ច្បាប់ ដោយ​ក្រសួង​ នឹងរក្សា​ភាពសម្ងាត់ជូន១០០​ភាគរយ  ​ហើយទទួល​យកនូវ​រាល់ព័ត៌មាន និងការ​ប្តឹងផ្តល់​ ដើម្បីក្រសួង​បានបកស្រាយ ឬ​​បញ្ជាក់ជូនត្រឡប់ទៅ​វិញ ចៀសវាស​ការប្រព្រឹត្ត​ខុសនឹងច្បាប់។

    លោក អ៊ឹង ឌីប៉ូឡា (ឆ្វេង) និង​លោក អ៊ឹង អៀង ពេល​ធ្វើ​សន្និសីទកាសែត​ ​ស្ដីពីករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល កាលពីថ្ងៃទី ៥ ខែកក្កដា។ រូប​ថត Freshnews

    គួរបញ្ជាក់​ថា ​តាម​រយៈ​វីដេអូរយៈពេលជាង១៦នាទី ដែល​បានបង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី ២ ខែកក្កដា​​កន្លងមក​នេះ គឺ​ប្រជាជន និង​ប្រជានេសាទ នៅ​ខេត្ត​ព្រៃវែង បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង។

    ប៉ុន្តែ​លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដែលបានដឹកនាំ​ក្រុមការងារ​ចុះ​ទៅពិនិត្យផ្ទាល់ជាមួយ​អាជ្ញាធរដែន​ដី និង​ភាគីពាក់​ព័ន្ធ​ផ្សេងៗ​ទៀត នៅ​កន្លែង​កើត​​ហេតុ​នោះ បានអះអាង​ថា ទីតាំង​បូម​ខ្សាច់​នេះ ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល មិនមែន​នៅ​ខេត្តព្រៃវែង​ទេ ហើយលោក​បញ្ជាក់​ថា «គ្មានការបាក់ច្រាំង​ទន្លេ» ដូចការ​លើក​ឡើង​របស់ប្រជាពលរដ្ឋ និងប្រជានេសាទ រស់​នៅភូមិថ្មីនៃ​ខេត្តព្រៃវែងនោះ​ទេ។

    ​លោក អ៊ឹង ឌីប៉ូឡា បានទទួលស្គាល់​ថា ការបូម​ខ្សាច់​ខុសច្បាប់ ពិតជាបណ្តាល​ឱ្យបាក់ច្រាំងទន្លេ ប៉ុន្តែ​​ការបូម​ខ្សាច់​ស្របច្បាប់ មានអាជ្ញាបណ្ណ​ត្រឹមត្រូវ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​បទដ្ឋានគតិយុត្ត និង​បច្ចេក​ទេស​នៃការបូម​ត្រឹមត្រូវ មិន​បណ្តាល​ឱ្យបាក់​ច្រាំង​ ឬប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅតាមមាត់​ទន្លេនោះទេ គឺមាន​តែ​ការពារ​ដល់ការបាំងច្រាំង​ ហើយ​ថែមទាំង​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​​សង្គមជាតិ ព្រោះ​គ្រប់​ក្រុមហ៊ុន ទទួលបាន​​អាជ្ញាបណ្ណ​បូម​ខ្សាច់ ក៏ដូចជាការ​​ដឹក​ខ្សាច់​ទៅលក់​​សុទ្ធតែ​ត្រូវបង់​ស៊ុយសា និងអាករជូនរដ្ឋ។

    លោក​បញ្ជាក់​ថា៖ ​«ក្នុង​រយៈពេល​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត ​ឱ្យ​ធ្វើអាជីវកម្មខ្សាច់នាំ​ចេញ​ត្រឹម​រយៈពេល​៥ឆ្នាំនេះ ចំណូល​រដ្ឋ​ទាំងស៊ុយសា ទាំងអាករនាំចេញ ​គឺជាង​៤៥០​លាន​ដុល្លារ ជាចំណូល​ចូល​រដ្ឋ ហើយមិនទាន់បូកទាំងពន្ធដារ​ទេ។ បើបូកពន្ធដារ​ទៀត ចំណូល​ចូល​​៦០០​លានដុល្លារ​ ក្នុង​រយៈពេលប្រមាណ​៥​ឆ្នាំនេះ»។

    ជាមួយគ្នានេះ លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ពីគោលការណ៍​សំខាន់ៗ​នៃការផ្តល់​អាជ្ញាបណ្ណបូមខ្សាច់ និង​ធនធានរ៉ែ​ទៅ​ឱ្យក្រុមហ៊ុនឯក​ជន ដែល​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ជាកំហិត ហើយក្រុមហ៊ុន​ប្រព្រឹត្តខុស និង​ត្រូវ​ដកអាជ្ញាបណ្ណ​វិញ ហេតុនេះលោក​បាន​ស្នើ​​​ឱ្យ​ប្រជាពលរដ្ឋប្តឹងមក​អាជ្ញាធរដែន​ដី​ និងមន្ទីរ​រ៉ែ និង​ថាមពល ក៏ដូចជាក្រសួងរ៉ែ បើ​សិនជាមានការ​សង្ស័យ​ថា មានការបូមខ្សាច់ និងធនធានរ៉ែ​ខុសច្បាប់ ប៉ុន្តែហាមមិនឱ្យប្រើអំពើហិង្សាឡើយ  ព្រោះ​អ្វីដែល​ក្រសួង បានដាក់​ចេញ គឺ​បានគិត​យ៉ាង​ល្អិត​ល្អន់​ទៅលើផលប៉ះពាល់ និង​អត្ថប្រយោជន៍​ សម្រាប់ជាតិ។

    លោក​បានសង្កត់​ធ្ងន់​​ថា៖ «ក្រសួងរ៉ែ និង​ថាមពល បានគិត​ទុក​ហើយ​ថា ធ្វើ​រ៉ែ គឺគិតពីផលប៉ះពាល់ដល់​សង្គម និង​បរិស្ថាន។ ធ្វើ​រ៉ែ គឺគិតពីការ​អភិវឌ្ឍ និង​អភិរក្ស។ ធ្វើ​រ៉ែ គឺគិតពី​សុខភាព មិនថា​កម្មករ កម្មការិនីទេ ប៉ុន្តែ​ប្រជាពល​រដ្ឋ ដែល​រស់​នៅជុំ​វិញ។ ធ្វើ​រ៉ែ ត្រូវតែ​ប្រមូលចំណូល​ចូលជាតិ ដើម្បីអភិវឌ្ឍ​ប្រទេសជាតិ​យើង ក៏ប៉ុន្តែ​យើងមិន​ធ្វើ​អ្វីមួយ​ឱ្យ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក និង​រស់​នៅ​ដោយ​ក្តីបារម្ភ​នោះ​ទេ»៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.