Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»មន្ត្រីការបរទេស៖ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនិង​ស្តារទំនុកចិត្ត ថៃ​ត្រូវ​បន្ត​ការងារ JBC ឲ្យ​បានឆាប់
    ព័ត៌មានជាតិ

    មន្ត្រីការបរទេស៖ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនិង​ស្តារទំនុកចិត្ត ថៃ​ត្រូវ​បន្ត​ការងារ JBC ឲ្យ​បានឆាប់

    ngornleng namBy ngornleng namJuly 6, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបជាមួយអង្គទូតបរទេស កាលពីថ្ងៃទី៣ ខែកក្កដា។ ក្រសួងការបរទេស
    លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបជាមួយអង្គទូតបរទេស កាលពីថ្ងៃទី៣ ខែកក្កដា។ ក្រសួងការបរទេស
    Share
    Facebook Twitter LinkedIn Pinterest Email

    មន្ត្រីជាន់ខ្ពស់​កម្ពុជា បានថ្លែង​ប្រាប់​ទៅ​មន្ត្រីត​ទូត​និង​អង្គការ​អន្តរជាតិ​ជាង ៤០ ថា មិន​មាន​អ្វី​ពិបាក​ទេ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​និង​បង្កើន​ការ​ទុក​ចិត្ត​គ្នា​រវាងកម្ពុជា និង​ថៃ​ នោះ​គឺ​គ្រាន់​តែ​ភាគី​ថៃ​ បញ្ជូន​ក្រុម​ការងារ​ JBC មក​ធ្វើ​ការ​ជាមួយ​កម្ពុជា គឺ​ជា​ជំហាន​ដ៏សំខាន់​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។

    លោកស្រី​ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពី​ថ្ងៃទី៣ ខែកក្កដា កន្លង​ទៅ បានធ្វើបទបង្ហាញជូន​ដល់​ប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នេះ​បើ​តាម​សេចក្ដី​ប្រកាសព័ត៌មានរបស់​ក្រសួង​ការបរទេស​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៦ កក្កដា​នេះ។

    នៅ​ក្នុង​ជំនួប​នេះ លោក​ស្រី​​បាន​បង្ហាញ​ពី​ការ​ព្យាយាម​របស់យោធា​ថៃ​ក្នុង​ការ​ពង្រឹងការកាន់កាប់នៅ​តំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។

    លោក​ស្រី​បានរំលឹកប្រាប់​ដល់អង្គទូត​ទាំង​អស់អំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នា ដែល ដូច​ដែល​មាន​ចែង​នៅ​ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    សេចក្ដីប្រកាសព័ត៌​មាន​បាន​បញ្ជាក់ថា៖ «​លោកជំទាវបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ»។

    ក្រសួង​បន្ត​ថា៖ «ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបានឯកភាពគ្នា»។

    ក្រសួង​​បន្ត​ថា​ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក ភាគីថៃ​បាន​គេច​វេះ​មិន​បំពេញ​តាម​កាតព្វកិច្ច​ដូច​ដែល​មាន​ចែង​នៅ​ក្នុងសេចក្ដី​ថ្លែង​ការណ៍​រួម ហើយ​ពួក​គេ​បន្ត​សកម្មភាព​ខុស​ច្បាប់​ បង្កើត​ស្ថានភាព​ថ្មី​លើ​ទីតាំង​ដែល​ពួក​គេ​កាន់កាប់​ដោយ​ឥត​ឈប់ឈរ។

    លោកស្រី អ៊ាត សោភា បាន​បញ្ជាក់​ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

    វា​មាន​រយៈពេល​ជាងកន្លះឆ្នាំ​ហើយ ចាប់តាំង​ពី​បទឈប់បាញ់​ចុងក្រោយ​បាន​ចូល​ជាធរមាន​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បានឈាន​ដល់​ការ​ដោះលែង​ទាហាន​កម្ពុជា ១៨​រូប នៅ​ថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែ យោធា​ថៃ​មិន​បាន​បញ្ឈប់​សកម្មភាពនៅ​លើ​ដីដែលពួកគេ​កាន់​កាប់​នោះទេ ដូចជា​ការ​ដាក់​បន្លាលួស ទូរកុងតឺន័រ សាងសង់​ហេរដ្ឋារចនាសម្ព័ន្ធ​រឹង​នានា។

    គិត​ត្រឹម​ថ្ងៃទី៦ ខែកក្កដា នេះ នៅ​មាន​ពលរដ្ឋ​កម្ពុជា​ជិត ២១.០០០នាក់​ទៀត​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​ទីលំនៅ ភូមិករ​របស់​ខ្លួន ដោយសារ​តែ​ការ​ទីតាំង​របស់​ពួក​គេ​ត្រូវ​បាន​យោធាថៃ​បំផ្លាញ និង​កំពុង​កាន់​កាប់។ នេះបើ​តាម​ក្រសួង​មហាផ្ទៃ៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.