Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»ព័ត៌មានជាតិ»អ្នកទេសចរជាង ៥០០នាក់ដែលជាប់គាំងនៅលើភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀង ត្រូវបានសង្រ្គោះទៅទីតាំងមានសុវត្ថិភាព
    ព័ត៌មានជាតិ

    អ្នកទេសចរជាង ៥០០នាក់ដែលជាប់គាំងនៅលើភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀង ត្រូវបានសង្រ្គោះទៅទីតាំងមានសុវត្ថិភាព

    ngornleng namBy ngornleng namJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    កំពង់ស្ពឺៈ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារចំនួន ៥៥១ នាក់ទៅកាន់ទីតាំងមានសុវត្ថិភាព នៅភូមិតាំងបំពង់ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ។

    ក្រុមអ្នកទេសចរទាំងនោះត្រូវបានជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងមកនេះ។ បន្ថែមពីនោះ ក្រុមការងារក៏បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីជំនាញក្រ​សួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សាឱ្យមានសុវត្ថិភាពទាំងអស់។

    កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ។

    សហគមន៍ខ្នងផ្សារ (Khnang Phsa Community) បានជូនដំណឹងដល់សាធារណជនថា រយៈពេល៣ថ្ងៃនេះ គឺថ្ងៃទី១១ ដល់១៣ កក្កដា ២០២៦ មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅតាមស្ទឹង អូរ និងផ្លូវជិះម៉ូតូឡើងលើភ្នំខ្នងផ្សារមិនអាចធ្វើដំណើរបាន។ ស្ថានភាពនេះបានធ្វើឱ្យរាំងស្ទះ និងជាប់គាំងភ្ញៀវទេសចរណ៍និងមធ្យោបាយធ្វើដំណើរ ដែលតម្រូវឱ្យភ្ញៀវស្នាក់នៅទីតាំងលំ​ហែបៃតង និងរងចាំស្ថានភាពភ្លៀងធូរស្រាលសិន។ ចំពោះអាហារ និងការស្នាក់នៅ គឺមិនមានបញ្ហាអ្វីនោះទេ ហើយភ្ញៀវទេសចរណ៍មានសុវត្ថិភាពទាំងអស់គ្នា។

    ដោយឡែក សហគមន៍អេកូទេសចរណ៍ជីផាត ក្នុងខេត្តកោះកុងក៏បានប្រកាសផងដែរថា ដោយសារមានភ្លៀងធ្លាក់នៅយប់ថ្ងៃទី ១១ វេលាម៉ោង ៩យប់រហូតដល់ថ្ងៃ១២ កក្កដា បានបណ្តាលឱ្យសន្ទុះទឹកភ្នំហក់ឡើងយ៉ាងខ្លាំង។ ហេតុនេះ ទើបបណ្តាលឱ្យទឹកព្រែកជីផាតហូរខ្លាំង និងតាមបណ្តាទឹកធ្លាក់ ក៏ទឹកហូរខ្លាំង មិនអាចបន្តឆ្លងសាឡាងបាននោះទេ។

    សហគមន៍បានអំពាវនាវអ្នកទេសចរ ដែលគេងនៅក្បែរទឹកធ្លាក់ ទឹកជ្រោះ បោះតង់កម្សាន្តតាមទឹកជ្រោះមាត់ព្រែក ឱ្យរកកន្លែងមានសុវត្ថិភាព និង បង្កើនការប្រុងប្រយ័ត្នខ្ពស់។ បើសិនធ្វើដំណើរទៅមើលទឹកធ្លាក់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអង្គុយនៅតាមកញ្ចុះមាត់ព្រែក ឬតាមកន្លែងទឹកធ្លាក់ ដើម្បីសុវត្តិភាព៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ngornleng nam

    Related Posts

    ក្រសួងព័ត៌មានជំរុញកិច្ចសហការជាមួយអ្នកសារព័ត៌មាន ក្រោយមេរៀនផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

    July 17, 2026

    ឃាត់​ខ្លួនជនជាតិចិន​៣​នាក់ រកឃើញ​ទូរស័ព្ទ​និង​កុំព្យូទ័ររាប់ពាន់គ្រឿង​សង្ស័យ​ផ្គត់ផ្គង់​ឲ្យ​ពួក​ឆបោក

    July 17, 2026

    តើចិននឹងដើរតួនាទីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃដែរឬទេ?

    July 17, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.