Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ
    RFI

    អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 7, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    តើជំនួបកំពូលអូតង់លើកនេះ នៅទីក្រុងអង់ការ៉ា អាចនឹងចៀសបានទេ អំពីកំហឹងឆេវឆាវ ដ៏កំរោលរបស់​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ ? មន្ត្រីការទូតអឺរ៉ុប បានទទួលស្គាល់ថា​ កន្លងមកនៅរៀងរាល់លើកជំនួបកំពូល គឺ​គេត្រូវឆ្លងកាត់ការលំបាកច្រើនណាស់ ត្រូវ​ប្រឹងប្រែងដោយប្រុងប្រយ័ត្នបំផុត​​ ដើម្បីធ្វើយ៉ាង​ណាកុំ​ឲ្យ​លោកដូណាល់ ត្រាំ ខឹងច្រលោត ក្នុងពេលប្រជុំជជែកគ្នា​។

    សូមរំលឹកថា សំណុំរឿងធំៗ២ដែលអាចធ្វើឲ្យ​លោកដូណាល់ ត្រាំ​ ដំឡើងសរសៃក ស្រែកស្តីបន្ទោសសមាជិកអូតង់ផ្សេងទៀត គឺទីមួយទាក់ទិននឹងការដំឡើង​ថវិកាចំណាយ​លើវិស័យការពារជាតិ និងទី​២ ទាក់ទិននឹង​រឿងដែល​ប្រទេសសមាជិកអូតង់​ មិនទៅជួយ​រំដោះបើកផ្លូវច្រកសមុទ្រអកមូហ្ស ដែលរឿងនេះ​លោក​ត្រាំ នៅតែគុំគួន​ក្នុងចិត្ត​។

    យ៉ាងណាក៏ដោយ គេបានដាក់ក្តីសង្ឃឹមទៅ​​លើលោក​ អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី ដែលជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះ ថាអាចជួយនិយាយថ្នមចិត្តលោកដូណាល់ ត្រាំ ព្រោះលោក​មានទំនាក់ទំនងល្អជាមួយ។ ដូចគ្នាដែរ លោកម៉ាក រូតត៍ អគ្គលេខាធិការអូតង់ ក៏ត្រូវសង្ឃឹមដែរថាអាចជួយទប់កំហឹងលោកដូណាល់ ត្រាំ តាមរយៈពាក្យសរសើរ​បញ្ជោដែលលោកត្រាំ ចូលចិត្ត​។

    ជាមួយគ្នានេះដែរ ក្រុមប្រទេសសមាជិកអូតង់ គ្រោង​ប្រកាសនូវកិច្ចសន្យាធំៗមួយចំនួន ដើម្បីទិញសព្វាវុធ នៅក្នុង​ឱកាសជំនួបកំពូល​នេះ​។ កាលពីជំនួបកំពូលឆ្នាំទៅម៉ិញ លោកដូណាល់ ត្រាំ​ បានទាមទារថាប្រទេសសមាជិកអូតង់ ត្រូវ​ដំឡើងការចំណាយ ឲ្យ​បានយ៉ាងហោច ៥% នៃ​ចំណូលដុលក្នុងស្រុក​។​ ការដំឡើងការចំណាយ ដែលលោកដូណាល់ ត្រាំ សង្ឃឹមថាប្រទេសសមាជិកអូតង់ នឹងចាយទៅលើការទិញគ្រឿងសព្វាវុធរបស់អាមេរិក​។​

    គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១​នៃការបើកជំនួបកំពូលនេះ លោក​ម៉ាក រូតត៍​បានប្រកាសគម្រោងកិច្ចសន្យាមួយចំនួន​ ដូចជា​កិច្ចសន្យាទិញយន្តហោះ​ Airbus A330 MRTT ១គ្រឿងបន្ថែមទៀត សម្រាប់ដឹក​ជញ្ជូន​ច្រើនមុខ ទាំងសម្ភារៈ កងកម្លាំងនិង​ប្រេងសាំង​ ប្រើនៅក្នុង​ក្រុមប្រតិបត្តិការ​ពហុជាតិរបស់អូតង់​។ ដូច្នេះនៅខ្វះតែ​១គ្រឿងទៀត គឺគ្រប់​១២គ្រឿងទៅតាមកម្មវត្ថុហើយ​។ ប្រទេសអឺរ៉ុបច្រើនប្រទេស បានប្រកាសផងដែរ ចូលរួម​នៅក្នុងគម្រោង អភិវឌ្ឍន៍​យន្តហោះ Airbus A440  សម្រាប់ដឹកជញ្ជូនកងទ័ព នៅក្នុងក្រុមប្រតិបត្តិ​ការ​ពហុជាតិ​អូតង់​។

    កិច្ចសន្យាដ៏​ធំមួយទៀត គឺ រវាងអូតង់​ និងក្រុមហ៊ុនSAAB របស់ស៊ុយអែត ដែលគ្រោងផលិត​យន្តហោះបំពាក់ដោយ​ប្រព័ន្ធរ៉ាដាស្រង់ទិន្នន័យដ៏ទំនើបបំផុតមួយ ឈ្មោះ ថា GlobalEye ។ ដោយឡែក កាណាដា បានប្រកាសសហការជាមួយ ក្រុមហ៊ុនអាល្លឺម៉ង់ Thyssenkrupp Marine Systems (TKMS) ដើម្បីសាងសង់នាវាមុជទឹកប្រភេទថ្មី​ ។​

    គួរបញ្ជាក់ដែរថា ជំនួបកំពូលអូតង់ លើកនេះ បានធ្វើ​ឡើងក្នុងបរិបទដែលអ៊ុយក្រែន កំពុងតែមានសន្ទុះឌីណាមិក យ៉ាងវិជ្ជមាន នៅលើសមរភូមិជាមួយរុស្ស៊ី​​។ វិស័យឧស្សាហកម្មសព្វាវុធអ៊ុយក្រែន បានស្ទុះហក់ឡើងយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យដ្រូន ដែល​អឺរ៉ុបកំពុងតែត្រូវការ​។ ក្រុមប្រទេសអឺរ៉ុបនិងកាណាដា បានសន្យាបន្តជួយអ៊ុយក្រែន ចំនួន​៤០ពាន់​អឺរ៉ូ ក្នុងឆ្នាំ២០២៦ និង២០២៧ខាងមុខ។ ចំណែកសហភាពអឺរ៉ុបវិញប្រកាស​ផ្តល់​កម្ចី​៣០ពាន់លានអឺរ៉ូ។ គេសង្ឃឹមថា សន្ទុះវិជ្ជមានទាំងអស់នេះ នឹងធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ ងាកមកជួយគាំទ្រអ៊ុយក្រែននិងសម្ព័ន្ធមិត្ត​អូតង់។ តែយ៉ាងណា ២ថ្ងៃមុនជំនួបកំពូលនេះ លោកពូទីនបានទូរស័ព្ទ​ទៅនិយាយ​ជាមួយ​​លោកដូណាល់ ត្រាំ។ គេមិនដឹងថាលោកពូទីន ខ្សឹបខ្សៀវផ្លុំដាក់ត្រចៀកលោកដូណាល់ ត្រាំ ដូចម្តេចខ្លះទេ!

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.