Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»មនុស្ស​ជាង​ ៦​ ០០០នាក់ ​ជាប់គាំង​នៅ​ច្រកសមុទ្រអកមូហ្ស
    RFI

    មនុស្ស​ជាង​ ៦​ ០០០នាក់ ​ជាប់គាំង​នៅ​ច្រកសមុទ្រអកមូហ្ស

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 8, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    សង្គ្រាមអ៊ីរ៉ង់​ពុះកញ្ជ្រោលជាថ្មី។ អ្នក​បើក​នាវា និង​ កម្មករ​លើ​នាវា ចំនួន​ជាង ៦ ០០០ នាក់ កំពុង​បន្តជាប់គាំងនៅច្រកសមុទ្រអកមូហ្ស។ នេះបើតាម​តួលេខ​​ប៉ាន់​ប្រមាណ​របស់ អង្គការ​សមុទ្រអន្តរជាតិ (OMI) ជាស្ថាប័ន​១ទទួល​បន្ទុក​សន្តិសុខសមុទ្រ របស់អង្គការ​សហប្រជាជាតិ​។​ លោក​ Arsenio Antonio Domínguez Velasco អគ្គនាយកអង្គការ​សមុទ្រអន្តរជាតិ បាន​ប្រកាស​ថា ការ​វាយប្រហារ​គ្នាជាថ្មីៗនៅ​តំបន់​មជ្ឈិមបូព៌ា​ មិនត្រឹមតែ​ធ្វើឲ្យ​ព្រួយបារម្ភនិង​ខ្លាច​ខ្លាំង​ប៉ុណ្ណោះទេ តែវា​កាន់តែ​ធ្វើឲ្យ​មនុស្ស​ច្រើន​​នាក់ធ្លាក់​ក្នុង​ភាពស្រពិចស្រពិល  និងត្រូវ​​ជួប​បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​ ជា​ពិសេស ពួក​នាវិក​ និង​កម្មករនាវាច្រើនពាន់នាក់ ដែល​កំពុងតែ​ជាប់​គាំង​លើសមុទ្រ​។​

    ក្នុងសេចក្តី​ថ្លែងការណ៍​ ចុះថ្ងៃ​ពុធ​ ទី​៨កក្កដា អគ្គនាយកអង្គការសមុទ្រអន្តរជាតិ ក៏​បា​នអំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​អស់​ក្នុងសង្គ្រាម​អ៊ីរ៉ង់ សូមអត់ធ្មត់ និង​យោគយល់​​កុំ​វាយប្រហារ​ទៅលើ​នាវា​ដឹកទំនិញ​និង​ប្រេង​។ ដ្បិតថាពួក​អ្នក​ធ្វើការ​ងារលើនាវា​ទាំងអស់​​នោះ ពុំ​បាន​ចូលរួមសឹក​​ច្បាំង និង​មិន​បង្កគ្រោះថ្នាក់​អ្វីឡើយ​។ តួនាទី​ពួក​គេគឺ​គ្រាន់តែ​ធ្វើការ​ងារ​សម្រាប់​នាំទំនិញ​ចេញ-ចូល​តែប៉ុណ្ណោះ។​

    តែយ៉ាងណាក្តី ទីភ្នាក់ងារអង់គ្លេស​ខាង​សន្តិសុខសមុទ្រ​ (UKMTO) បាន​បញ្ជាក់នៅ​ថ្ងៃទី​៨កក្កដា​ថា ត្រឹម២៤ម៉ោង​ចុងក្រោយ នាវា​ដឹកទំនិញ​ យ៉ាងហោច ចំនួន ៣ គ្រឿង ​ធ្លាក់ខ្លួន ​រងគ្រោះ ​ក្នុងការ​វាយប្រហារ​។​

    គួរ​រំឭកជូនថា សហរដ្ឋអាមេរិក ​និង អ៊ីរ៉ង់ បាន​យល់ព្រមគ្នា​ជា​​គោលការណ៍​ផ្តើម​ចរចា​បញ្ចប់​សង្គ្រាម​ កាលពីថ្ងៃទី​១៧មិថុនា។ ប៉ុន្មា​នថ្ងៃក្រោយ​មក អង្គការសមុទ្រអន្តរជាតិ បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល​​រំដោះ​ ពួក​នាវិក ​និង​កម្មករ​លើនាវា ចំនួន​ជាង ២ ៩០០ នាក់ រួមទាំង​នាវា​ ១៣៦ គ្រឿង​ផង​។ កាល​ណោះ គេ​មា​នផ្លូវ​ជម្លៀស​ពីរ គឺធ្វើ​តាមឆ្នេរសមុទ្រកៀកនឹង​​អ៊ីរ៉ង់ ហើយ​មួយ​ទៀត ​តាម​ឆ្នេរ​សមុទ្រ​ប្រទេស​អូម៉ង់។ នេះក៏ព្រោះតែ​ផ្លូវនាវាចរធម្មតា ពោរពេញ​ដោយ​គ្រាប់​មីនបណ្តែត​ទឹក។​

    ​​ក្នុង​ឱកាស​កិច្ចប្រជុំ​អង្គការ​សម្ព័ន្ធយោធាអូតង់​នៅ​តួកគី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបញ្ចប់កិច្ចចរចាជាមួយអ៊ីរ៉ង់។​ អ៊ីរ៉ង់ក៏​​ផ្តើម​ការ​វាយប្រហារ​ទៅលើប្រទេស​ជិត​ខាងមួយ​ចំនួន​​ ដែលជា​សម្ព័ន្ធ​មិត្ត​អាមេរិក​និង​អ៊ីស្រាអែល​​។ ភ្លាមៗ​​ ប្រទេសបារ៉ែន កូវ៉ែត កាតា​ និង អារ៉ាប៊ីសាអូឌីត​ ។ល។ បានសម្តែង​ក្តីព្រួយ​បារម្ភជាខ្លាំង​។ ក្រៅ​ថ្កោលទោស​ការ​វាយប្រហារ​ញឹកញយ​និងខុសច្បាប់ពីសំណាក់​អ៊ីរ៉ង់​​ ប្រទេស​ទាំង​នោះ​ក៏​ចង់​ឲ្យ​ភាគីជម្លោះ អាមេរិក​-អ៊ីរ៉ង់​ ងាកទៅរក​កិច្ច​ចរចាគ្នា ជាថ្មី៕​

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.