Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ពិធីបញ្ចុះសព​ប្រមុខសាសនា​អ៊ីរ៉ង់គ្របដណ្តប់​ដោយ​សំឡេងគ្រាប់ផ្ទុះ ការវាយប្រហារ​របស់អាមេរិក
    RFI

    ពិធីបញ្ចុះសព​ប្រមុខសាសនា​អ៊ីរ៉ង់គ្របដណ្តប់​ដោយ​សំឡេងគ្រាប់ផ្ទុះ ការវាយប្រហារ​របស់អាមេរិក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 9, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    មឈ្ឈូសដាក់​សព​អាយ៉ាតូឡា អាលី ខាមេណី​ត្រូវ​បញ្ចុះ​នៅ​ភូមិកំណើត​Machhad នៅថ្ងៃព្រហស្បតិ៍ទី​៩​កក្កដា ២០២៦
    មឈ្ឈូសដាក់​សព​អាយ៉ាតូឡា អាលី ខាមេណី​ត្រូវ​បញ្ចុះ​នៅ​ភូមិកំណើត​Machhad នៅថ្ងៃព្រហស្បតិ៍ទី​៩​កក្កដា ២០២៦ — AP Photo/Khalil Hamra - Khalil Hamra
    Share
    Facebook Twitter LinkedIn Pinterest Email

    អាមេរិក និងអ៊ីរ៉ង់​វាយប្រហារ​គ្នា ដោយ​មិនអនុគ្រោះ លើកលែង​ឲ្យគ្នា សូម្បីតែ​ថ្ងៃបុណ្យសព​របស់​ប្រមុខសាសនា​កំពូល អាលី ខាមេណី។ នៅថ្ងៃបញ្ចុះសព​របស់​អាយ៉ាតូឡា អាលី ខាមេណី នៅថ្ងៃ​ព្រហស្បតិ៍ទី ៩កក្កដា អាមេរិក​និង​អ៊ីរ៉ង់​បាន​វាយប្រហារ​សងសឹកគ្នា​សាជាថ្មី នៅបន្ទាប់ពី កប៉ាល់​ដឹកប្រេង​៣គ្រឿង​រងការវាយប្រហារ​នៅពេល​ឆ្លងកាត់​ច្រកសមុទ្រ​អកមូហ្ស​នៅ សប្តាហ៍នេះ។ បើតាម​ក្រសួងសុខាភិបាលអ៊ីរ៉ង់ ការវាយប្រហារ​២ថ្ងៃ​របស់អាមេរិក​បាន​សម្លាប់មនុស្ស​យ៉ាងហោច ១៧នាក់ និង​របួស​ជាង​៩០នាក់។ កូវ៉ែត បារ៉ែន និងការតា​ដែលមាន​មូលដ្ឋានទ័ព​របស់អាមេរិក ក៏បាន​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់វិញដែរ។

    ពី​ការកាន់ទុក្ខ ទៅជា​ការចងកំហឹង។ ប្រជាជន​អ៊ីរ៉ង់​កាន់តែ​ស្អប់ខឹង ប្រកាស​សងសឹក ព្រោះថា អាមេរិក​នៅតែ​ចងពៀរ វាយប្រហារ​អ៊ីរ៉ង់ ដោយ​មិន​លើកលែង សូម្បី​ថ្ងៃបុណ្យ​បញ្ចុះសព​អាយ៉ាតូឡា អាលី ខាមេណី។

    បើតាម​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ ការវាយប្រហារ​២ថ្ងៃ​ជាប់គ្នា​របស់អាមេរិក​បាន​សម្លាប់មនុស្ស​យ៉ាង​ហោច ១៧នាក់ និង​របួស​៩៣នាក់។ ដោយ​វាយប្រហារ​លើ​ទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អ៊ីរ៉ង់​បាន​ចោទប្រកាន់​អាមេរិក​ថា មាន​ចេតនា​រំខាន បំផ្លាញ​ពិធីបុណ្យ​បញ្ចុះ​សព​អតីត​ប្រមុខដឹកនាំសាសនា​អ៊ីរ៉ង់ អាលី ខាមេណី ដែលស្លាប់​ក្នុង​ការវាយប្រហារ​របស់​អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី​២៨​កុម្ភៈ។ ជាក់ស្តែង ស្ពាន​២កន្លែង និង​ផ្លូវរថភ្លើង​១ខ្សែ​ដែល​តភ្ជាប់ទៅ Machhad ភូមិកំណើត និង​ជាទី​បញ្ចុះសព​របស់​អាយ៉ាតូឡា អាលី ខាមេណី ក៏ត្រូវ​បំផ្លាញ​នៅក្នុងការវាយប្រហារ​របស់អាមេរិក នៅថ្ងៃ​ពុធ ឈាន​ចូល​ដល់​ថ្ងៃព្រហស្បតិ៍។

    ទីបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំ​នៅតំបន់​ដើមបូព៌ា​វិញ​អះអាងថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ទីតាំង​យោធា​របស់អ៊ីរ៉ង់ ចំនួន ៩០​កន្លែង ដោយដៅ​ជា​ពិសេស​ទៅលើ​ប្រព័ន្ធ​ការពារដែនអាកាស ទីតាំងរ៉ាដា​តាមដាន​ឆ្នេរ និង​ទីតាំង​ស្តុកមីស៊ីល ដ្រូន​របស់អ៊ីរ៉ង់។ កងទ័ពអាមេរិក​បើកការវាយប្រហារ​ទៅលើ​អ៊ីរ៉ង់សាជាថ្មី បន្ទាប់ពី លោកដូណាល់ ត្រាំ​បាន​ប្រកាស​លែង​មាន​បទឈប់បាញ់ និង​ឈប់​ចរចា​ជាមួយ​អ៊ីរ៉ង់ ព្រោះថា អ៊ីរ៉ង់​មាន​ល្បិចកលច្រើន និង​បាន​វាយប្រហារ​សាជាថ្មី ទៅលើ​កប៉ាល់ដឹកប្រេង​៣គ្រឿង នៅ​ច្រកសមុទ្រ​អកមូហ្ស នៅ​ដើម​សប្តាហ៍​នេះ។

    ជាការឆ្លើយតប សងសឹក​វិញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល និងដ្រូនសំដៅ​ប្រទេស​ជិតខាង ដូចជា​បារ៉ែន ការតា កូវ៉ែត និង​ហ្សកដានី ជាទី​ដែលមាន​មូលដ្ឋានទ័ព​សំខាន់ៗ​របស់អាមេរិក។ ហ្សកដានី និង​បារ៉ែន បាននិយាយថា គេ​បាន​បាញ់ស្ទាក់​មីស៊ីល និង​ដ្រូន​របស់អ៊ីរ៉ង់។

    ទោះប្រធានាធិបតីអាមេរិក​អះអាង​ថា ការវាយប្រហារ​លើកនេះ​នឹង​មិន​បណ្តាល​ឲ្យផ្ទុះសង្រ្គាម​ប្រយុទ្ធគ្នាសាជាថ្មី ប៉ុន្តែ ការផ្ទុះអាវុធ​សងសឹកគ្នា​ទៅវិញ ទៅមក ជា​សញ្ញាដែល​បង្ហាញ​ថា អាមេរិក និង​អ៊ីរ៉ង់ នៅតែ​ជាសត្រូវ​សួ​ពូជ ដែលមិនអាច​មាន​ថ្ងៃ ចុះ​សម្រុងគ្នា​បានឡើយ។

    ម្យ៉ាង ការវាយប្រហារតប​វិញភ្លាមភ្លែត​របស់​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដោយ​មិនចុះញ៉ម​អាមេរិក​បាន​ឆ្លុះបញ្ចាំងថា ជួរថ្នាក់ដឹកនាំអ៊ីរ៉ង់​នៅតែ​បែកបាក់ ខ្វែងគំនិតគ្នា។ មួយក្រុមជាអ្នកចម្រើននិយម ដែល​ចង់ជានា​ជាមួយអាមេរិក ដើម្បី​ការដកទណ្ឌកម្ម​សេដ្ឋកិច្ចអន្តរជាតិ និង​បើក​ចំហ​ប្រទេស​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។ ចំណែកមួយក្រុមទៀត ដែល​ជាក្រុម​ប្រកាន់តឹង ដូចជា​ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ជាដើម មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ចរចា​ជាមួយអាមេរិកឡើយ។ គេ​ជឿថា គឺក្រុមនេះ​ហើយ​ដែលជាអ្នកសម្រេច​ឲ្យអ៊ីរ៉ង់​បដិសេធ មិន​ព្រម​ឲ្យ​ច្រកសមុទ្រ​អកមូហ្ស ត្រលប់ទៅ​រក​ស្ថានភាព​ដើមវិញ។ សង្រ្គាម​វាយប្រហារ​របស់អាមេរិក និងអ៊ីស្រាអែល​លើកនេះ បាន​ផ្តល់​ឱកាស​ឲ្យ​អ៊ីរ៉ង់​បាន​លេស​ចូល​ទៅ​គ្រប់គ្រងច្រកសមុទ្រ អកមូហ្ស និងបង្កព្យុះភ្លៀង តាមរយៈ​ការកម្រិត ទារយកថ្លៃឆ្លងកាត់ពី​កប៉ាល់​ដែល​ចេញចូល​តាមច្រកអកមូហ្ស។ អ៊ីរ៉ង់​នឹង​បាន​ផលចំណេញច្រើន ព្រោះថា នៅមុន​សង្រ្គាម ក្នុង​១ថ្ងៃៗ ប្រេងឆៅ​ប្រមាណ ២០លាន​ធុងបារីល ស្មើ​នឹង​២០%​នៃ​តម្រូវការប្រេង ក្នុងពិភពលោក​បាន​ឆ្លងកាត់​ច្រកសមុទ្រ​អកមូហ្ស៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.