Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ហ្វីលីពីន​ច្រាន​ចោល​ទស្សនៈរបស់​ក្រុមបញ្ញាវន្តចិន​​ ស្តីពី​បូរណភាព​កោះ ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង
    RFI

    ហ្វីលីពីន​ច្រាន​ចោល​ទស្សនៈរបស់​ក្រុមបញ្ញាវន្តចិន​​ ស្តីពី​បូរណភាព​កោះ ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ហ្វីលីពីន​ច្រាន​ចោល​ ការទាមទាររបស់​ក្រុម​អ្នក​ជំនាញ​ចិន​​ ស្តីពី​បូរណភាព​ដែន​កោះ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង
    ហ្វីលីពីន​ច្រាន​ចោល​ ការទាមទាររបស់​ក្រុម​អ្នក​ជំនាញ​ចិន​​ ស្តីពី​បូរណភាព​ដែន​កោះ​ក្នុងសមុទ្ទ​ចិន​ខាង​ត្បូង — Reuters
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​២០២៦​នេះ ហ្វីលីពីន​បាន​ប្រកាស​ចា្រន​ចោល​ សេចក្តីថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ចិន​ ទាក់​ទង​នឹង​បូរណភាពប្រជុំ​​កូន​កោះ ​នៅ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង។ បើ​តាម​​ក្រុមបញ្ញវន្ត​ចិន​ទាំងអស់​នោះ​​ ក្រុម​កោះ​បាតាណេ (Batanes) ដែល​ស្ថិត​នៅចុង​​ខាងជើងបំផុត​នៃប្រទេស​​​ហ្វីលីពីន ជា​ដែន​កោះ​របស់​ចិន។

    នៅក្នុង​សេចក្តី​ថ្លែងការណ៍​ សន្និសីទ​របស់​ក្រុម​សកលវិទ្យាធិការ​និង​អ្នក​ជំនាញ​ចិន​មក​ពី​១០​សកលវិទ្យាល័យ ដែល​ប្រព្រឹត្ត​ទៅនៅ​ខេត្ត​ហ្គ័ងដុង​ កាលពី​ចុង​ខែមិថុនា បាន​ប្រកាស​​​ថា ប្រជុំ​កូន​កោះ​Batanes ត្រូវជា​ដែន​កោះ​រ​បស់​ចិន ព្រោះវា​ជា​ការ​​អូសលយ​​បន្ត​ពី​កោះ​តៃវ៉ាន់ បើ​គិត​​តាមបែប​​ភូមិវិទ្យា​។ កោះ​បាតាណេ ស្ថិតនៅ​ចំ​ក្រោម ​ចម្ងាយ​ប្រមាណ​ជិត​២០០គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់។

    ​ជា​ការ​ទាមទារ​ដែល​គ្មានមូលដ្ឋាន​! នេះ​ជា​ប្រតិកម្ម​របស់​ហ្វីលីពីន ​តាម​រយៈ​ ​ទីប្រឹក្សា​សន្តិសុខជាតិ ដោយ​បញ្ជាក់ថា ហ្វីលីពីន​​បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​បញ្ញាវន្ត​ចិន ថា​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​។ គេ​​មិន​អាច​នៅស្ងៀម​ធ្វើ​មិន​ដឹង​ នៅ​ចំពោះ​សេចក្តី​សន្និដ្ឋាន​ខុស​ការ​ពិត និងដែល​​នាំ​ឱ្យ​មានការ​ទន្ទេញ​តៗ រួច​​បង្កើតជា​ភាព​ស្រពេច​ស្រពិល ត្រូវ​ជា​ខុស​ ខុស​ជា​ត្រូវ។ អ្នក​នាំពាក្យ​យោធា​ប្រចាំ​​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង បាន​ចាត់​ទុក​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ជំនាញ​ចិននេះ​​ថា​ជា “​យុទ្ធសាស្ត្រ​Salami” ពោល​គឺជា​យុទ្ធសាស្ត្រ​​ប៉ុន​ប៉ង​​ពង្រីក​ដែន​ដី តាម​រយៈទង្វើ​​គិត​ទុក​ជាមុន​ ​ជា​ដំណាក់ៗ។

    ក្រសួង​ការបរទេស​ហ្វីលីពីន ក៏​បានបញ្ជាក់​​ នៅ​ថ្ងៃសុក្រទី​១០​កក្កដា ថា​ ប្រជុំ​​កោះ​​ បាតាណេ ស្ថិត​ក្រោម​​បូរណភាព និង​អធិបតេយ្យភាព របស់​​ហ្វីលីពីន​យ៉ាងជាក់​​ច្បាស់​ និង​ដោយ​គ្មានអ្វី​អាច​ប្រកែក​បាន​ទេ។ កាលពី​ខែមេសា​ ហ្វីលីពីន និង​អាមេរិក បាន​រៀប​ចំ​ធ្វើ​សមយុទ្ធ​រួម​គ្នា នៅ​កោះ​បាតាណេនេះ​ផង។

    គេ​មិន​ដឹង​ថា​តើ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សកលវិទ្យាល័យ​ជីណាន ជាកញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ឬ​យ៉ាងណាទេ។ ​ក្រសួងការបរទេស​ចិន មិន​ធ្វើ​អត្ថាធិប្បាយ​​ជុំ​វិញ​ទស្សនៈ​របស់​ក្រុម​បញ្ញាវន្ត​នេះ​ទេ។ កោះ​តៃវ៉ាន់ និង​កូន​កោះ​ជុំ​វិញ ក៏​មិន​ស្ថិត​នៅក្រោម​ការ​ដឹកនាំ​រដ្ឋបាល​របស់​ប៉េកាំងដែរ។ តែ​ចិន​តែង​ចាត់​ទុក​តំបន់​កោះទាំងនេះ ព្រមទាំង​ ប្រជុំ​កូនកោះ​ថ្ម​ប៉ប្រះ​ទឹក ​​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំងអស់ (៩០%)ផង ថា​ស្ថិត​នៅ​ក្រោម​​ដែន​អធិបតេយ្យ​របស់​ខ្លួន​ជា​និច្ច បើ​ទោះ​បី​ជា​តុលាការ​អន្តរជាតិ​បាន​ចេញ​សាលក្រម​ប្រឆាំង​ហើយ​ក៏​ដោយ។

    ថ្ងៃ​ទី​១២​កក្កដា ២០២៦ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​សាលក្រម​ កាត់​សេចក្តី​ថា​ការ​ទាមទារ​គ្រប់​គ្រង​សមុទ្ទ​ចិន​ខាង​ត្បូងតែម្នាក់ឯង​របស់​ប៉េកាំង​ មិន​ត្រឹម​ត្រូវ​ទេ​។ ប៉ុន្តែ​ចិន​មិន​ទទួល​ស្គាល់​សាលក្រម​នេះ​ឡើយ។ ក្រៅ​អំពី​​ប្រឆាំងនឹង​ការអះអាងរបស់​ហ្វីលីពីន ក្រុម​អ្នក​ជំនាញ​ចិនខ្លះ​ទៀត​បាន​រិះគន់ថា​ បើ​យក​ទីតាំង​ភូមិសាស្ត្រ​ជិត​ មក​ធ្វើជា​អំណះអំណាង​​ទាមទារ​អធិបតេយ្យភាព នោះ​ពិភពលោក​នឹង​​មាន​ភាព​ច្របូក​ច្របល់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.