Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ
    RFI

    ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ
    ម៉ូស្គូថា ការបង្កើនសន្ទុះវាយប្រហារពីខាងអ៊ុយក្រែនមកលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមកាន់តែអូសបន្លាយ — AP Photo/Danylo Antoniuk - Danylo Antoniuk
    Share
    Facebook Twitter LinkedIn Pinterest Email

    ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា វិមានក្រេមឡាំងបានថ្លែងបញ្ជាក់ថា ការដែលអ៊ុយក្រែនសម្រុកវាយប្រហារខ្លាំងមកលើរុស្ស៊ី គឺនឹងធ្វើឲ្យសង្គ្រាមកាន់តែ អូសបន្លាយ យូរទៅមុខទៀត ។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញយោបល់ថា ការបង្កើនសន្ទុះវាយប្រហារពីសំណាក់អ៊ុយក្រែន នឹងអាចជំរុញឲ្យរុស្ស៊ី សុខចិត្តចរចា ដើម្បីបញ្ចប់សង្គ្រាម ។

    « ប្រសិនបើរបបក្រុងកៀវ នៅតែបន្តបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង នោះយើងនឹងពង្រីកតំបន់សន្តិសុខរបស់យើងឱ្យកាន់តែទូលំទូលាយនៅលើសមរភូមិ »។ នេះជាការថ្លែងបញ្ជាក់កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា ដោយអ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ។ លោកបានបន្ថែមថា ការកើនឡើងកម្តៅនៃការវាយប្រហារពីភាគីអ៊ុយក្រែន នឹងធ្វើឱ្យ « ប្រតិបត្តិការយោធាពិសេស » របស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ត្រូវអូសបន្លាយពេលកាន់តែយូរ។

    កាលពីថ្ងៃពុធ ទី ៨ ខែ កក្កដា លោក ដូណាល់ ត្រាំ បានវាយតម្លៃថា ការបង្កើនការវាយប្រហារពីសំណាក់អ៊ុយក្រែន អាចនឹង « ជួយបញ្ចប់ » សង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ យល់ឃើញថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកាន់តែមានប្រសិទ្ធភាពខ្សោយទៅៗ ។ លោកក៏បានសម្តែងក្តីសង្ឃឹមរបស់ទីក្រុងវ៉ាស៊ីនតោនថា ស្ថានការណ៍នេះនឹងបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីឈានទៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

    ជុំវិញបញ្ហានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍ ដោយចាត់ទុកថា នេះជា « ការយល់ច្រឡំទាំងស្រុង » របស់ទីក្រុងវ៉ាស៊ីនតោន ដែលគិតថាការបង្កើនការវាយប្រហារ និង សម្ពាធយោធារបស់អ៊ុយក្រែនលើរុស្ស៊ី អាចជួយឱ្យមានការវិលត្រឡប់ទៅរកផ្លូវដោះស្រាយតាមផ្លូវសន្តិភាព ។ លោក ប៉េស្កូវ បានសង្កត់ធ្ងន់ថា ការបង្កើនភាពតានតឹង និងសកម្មភាពវាយប្រហារផ្សេងៗ មិនបានរួមចំណែកទាល់តែសោះ ដល់ដំណើរស្វែងរកសន្តិភាព ។

    គួររំឭកថា ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូន ចំគោលដៅសំខាន់ៗ ដូចជារោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុកប្រេង និង នាវាដឹកប្រេងរបស់រុស្ស៊ីនៅដែនសមុទ្រ ដែលបង្កឱ្យមានកង្វះខាតប្រេងឥន្ធនៈ នៅក្នុងប្រទេសរុស្ស៊ី។

    ទន្ទឹមនឹងនេះដែរ កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាអ្នកសម្របសម្រួល ដើម្បីឈានទៅសម្រេចបាននូវបទឈប់បាញ់រវាងរុស្ស៊ី និង អ៊ុយក្រែន បន្តស្ថិតក្នុងភាពទាល់ច្រក ចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាកាលពីជាង ៤ ខែមុន ។ ទោះបីជាមានការបង្ហាញការគាំទ្រឡើងវិញពីសំណាក់ លោក ដូណាល់ ត្រាំ ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលអូតង់កន្លងទៅថ្មីៗនេះក្តី ក៏វិមានក្រេមឡាំងនៅតែយល់ឃើញថា ទីក្រុងវ៉ាស៊ីនតោន នៅតែជាតួអង្គសំខាន់ក្នុងការរួមចំណែកស្វែងរកសន្តិភាពពិតប្រាកដ ។ 

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.