Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់
    RFI

    ចិនជម្លៀសប្រជាជនជិត២លាននាក់ ខណៈខ្យល់ព្យុះទីហ្វុង បាវី កំពុងរំកិលមកដល់

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 11, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    សមត្ថកិច្ចដាក់រនាំងហាមដើរនៅមាត់សមុទ្រ ដោយសារតែខ្យល់ព្យុះទីហ្វុង BAVI នៅភាគខាងជើងកោះតៃវ៉ាន់ ថ្ងៃទី​១១កក្កដា​២០២៦
    សមត្ថកិច្ចដាក់រនាំងហាមដើរនៅមាត់សមុទ្រ ដោយសារតែខ្យល់ព្យុះទីហ្វុង BAVI នៅភាគខាងជើងកោះតៃវ៉ាន់ ថ្ងៃទី​១១កក្កដា​២០២៦ — REUTERS - Ann Wang
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀស​មនុស្ស​ប្រមាណជិត​២លាននាក់ នៅតំបន់ខេត្ត​​ភាគខាងកើត ខណៈព្យុះទីហ្វុង​នេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន​។

    ថ្ងៃទី​១១កក្កដា អាជ្ញាធរចិន​បានចាប់ផ្តើមប្រតិបត្តិការជម្លៀសមនុស្ស​ ប្រមាណជិត​២លាននាក់ នៅខេត្តភាគខាងកើត ចំនួន​២ គឺខេត្ត Fujian និង​ខេត្ត Zhejiang  ខណៈខ្យល់ព្យុះទីហ្វុង​ដ៏កំណាចមួយ ឈ្មោះ Bavi កំពុងតែរំកិល​ខ្លួនជិតមកដល់។ ផ្អែកតាមអាជ្ញាធរឧតុនិយមចិន ព្យុះ Bavi នឹងមកដល់ដែនដីចិន នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី​១២កក្កដា ជាមួយ​នឹងកម្លាំងខ្យល់​បោក​បក់ នឹងព្យុះទឹកភ្លៀងផង​។

    នៅខេត្ត Zhejiang មនុស្សយ៉ាងហោច ១លាន​៧សែននាក់ ដែលត្រូវបានអាជ្ញាធរជូនដំណឹង ឲ្យធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាព​។ ក្រុង Wenzhou នៅជាប់មាត់សមុទ្រ​ ដែលមានប្រជាជនរស់នៅ១០​លាននាក់ សមត្ថកិច្ចបានចាប់ផ្តើម​​ចុះផ្សព្វផ្សាយ ឲ្យ​មនុស្សម្នាប្រុងប្រយ័ត្ន​ និងត្រៀមដាក់រនាំងការពារទ្វារបង្អួតផ្ទះ និងហាងទំនិញ។

    សូមជំរាបថា ព្យុះទីហ្វុង Bavi ធ្វើដំណើរចេញពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង ហើយ​បានរំកិលខ្លួនឡើងទៅលើ ចន្លោះតៃវ៉ាន់ និង​ប្រជុំកោះខាងត្បូងរបស់ជប៉ុន​។ នៅតៃវ៉ាន់ អាជ្ញាធរបាន​ជម្លៀសមនុស្ស​ប្រមាណ​១៤០០០នាក់ ភាគច្រើន​​នៅតំបន់ភ្នំ​ ដោយខ្លាចក្រែង មានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងហូរ​​បោកខ្លាំង និងករណីបាក់រមៀលដីភ្នំជាដើម។ ជាមួយនឹងល្បឿនខ្យល់កន្ត្រាក់ខ្លាំង ដល់ទៅជិត​ ១៨០​គីឡូម៉ែត្រក្នុងមួយម៉ោង អាជ្ញាធរ​តៃវ៉ាន់ បានប្រកាសបិទជើងយន្តហោះជាច្រើនរយជើង និង​ប្រកាសថ្ងៃឈប់សម្រាក​មួយថ្ងៃទូទាំងកោះ​​។​ បណ្តាញចរន្តអគ្គិសនីត្រូវកាត់ផ្តាច់ សម្រាប់​មនុស្ស​ប្រមាណ​១៧​ម៉ឺននាក់នៅតៃវ៉ាន់។ នៅកោះអូគីណាវ៉ារបស់ជប៉ុនវិញ​​ ព្យុះBavi បានបោកផ្តាច់រចន្តអគ្គីសនី​ របស់​មនុស្ស​ប្រមាណ​១៨០០០នាក់​ដែរ​។​

    នៅតៃវ៉ាន់ យ៉ាងហោង​ណាស់ មានមនុស្ស​៨៧​នាក់​បានរងរបួស ក្នុងអំឡុងពេល​ខ្យល់បក់​និងភ្លៀងខ្លាំង​នៅព្រឹកថ្ងៃសៅរ៍នេះ​។ ដោយឡែក នៅហ្វ៊ីលីពីនវិញ មនុស្ស​យ៉ាងតិច​១៧នាក់បានស្លាប់ ដោយសារតែព្យុះទឹកភ្លៀងដ៏កំណាចក្នុងរដូវមូសុង​ បូកបន្ថែមនឹងចំហាយ​ព្យុះ​ទីហ្វុងBavi ។​

    គួរបញ្ជាក់ថា យោងតាមអ្នកជំនាញឧតុនិយម​ បម្រែបម្រួលអាកាសធាតុ បានធ្វើ​ឲ្យទឹកសមុទ្រ​ឡើងកំដៅកាន់តែខ្លាំង ហើយ​បាន​បង្កជាបាតុភូត El Niño។ បាតុភូតនេះ បង្កើតឲ្យមានខ្យល់ព្យុះត្រូពិក​ កាន់តែកាចសាហាវ និ​ងកាន់តែញឹកញាប់​។ នៅចិនកាលពីដើមសប្តាហ៍នេះ ខ្យល់ព្យុះទីហ្វុង Maysak បាន​ផ្តាច់ជីវិត​មនុស្សយ៉ាងតិច​៣៩នាក់ និងរបួសច្រើនរយនាក់​ នៅខេត្ត​ Guangxi ស្ថិតនៅភាគអាគ្នេយ៍​ប្រទេស​។ ក្រុមសង្គ្រោះ​ និងសមត្ថកិច្ចចិន កំពុងបន្ត​ស្វែងរកមនុស្ស​បាត់ខ្លួន និង​រើកកាយ​សំអាតគំនរបាក់​បែករប៉ាត់រប៉ាយ បង្កឡើយ​ខ្យល់ព្យុះនិងទឹកជំនន់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.