Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក
    RFI

    អ៊ីរ៉ង់​ប្រកាស​បិទ​ច្រកសមុទ្រអកមូហ្ស បន្ទាប់ពីផ្ទុះអាវុធសាជាថ្មីរវាងអ៊ីរ៉ង់​និងអាមេរិក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 12, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    នាវាដឹកទំនិញនៅក្បែរកំពង់ផែ​ Khor Fakkan Container Terminal អេមីរ៉ាតអារ៉ាប់រួម មាត់ឈូងសមុទ្រអូម៉ង់ ថ្ងៃទី​២៨មិថុនា​២០២៦
    នាវាដឹកទំនិញនៅក្បែរកំពង់ផែ​ Khor Fakkan Container Terminal អេមីរ៉ាតអារ៉ាប់រួម មាត់ឈូងសមុទ្រអូម៉ង់ ថ្ងៃទី​២៨មិថុនា​២០២៦ — AFP - -
    Share
    Facebook Twitter LinkedIn Pinterest Email

    តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​បានប្រកាស​បិទ​ខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង បន្ទាប់ពីកងទ័ពអាមេរិក​បានបើកការវាយប្រហារទៅ​លើគោលដៅ ១៤០ចំណុច នៅភាគខាងត្បូងអ៊ីរ៉ង់​។ យ៉ាងហោចណាស់ មាននាវាដឹកទំនិញចំនួន​២គ្រឿង​ ត្រូវបាន​អ៊ីរ៉ង់​វាយប្រហារចំ​ ដើម្បីរារាំងមិន​ឲ្យ​ឆ្លងកាត់ច្រកអូកមូហ្ស។ ហ្សកដានី បារ៉ែន កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែបានអះអាងថា បានរងនូវការវាយប្រហារ​ផ្លូវអាកាសសាជាថ្មី ពីសំណាក់អ៊ីរ៉ង់​។

    រឿងដដែលកើតឡើងជាដដែលៗ! អ៊ីរ៉ង់​និងអាមេរិក​បានផ្ទុះអាវុធដាក់គ្នាសាជាថ្មី ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា ត្រូវត្រឡប់ទៅរកស្ថានការណ៍​អសន្តិសុខ​។ គូបដិបក្សសត្រូវទាំងសងខាង បានប្រកាសសងសឹក​គ្នា​ទៅវិញទៅមក។ នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃអាទិត្យទី​១២កក្កដា សំឡេងស៊ីរ៉ែនបានលាន់ឮរំពងឡើង មិនថាបារ៉ែន នៅកាតា អារ៉ាប៊ីសាអូឌីត និង​ហ្សកដានីជាដើម​។ កងកម្លាំងឆ្មាំបដិវត្តន៍​​អ៊ីរ៉ង់​បានបញ្ជាដ្រូន​ និងបាញ់គ្រាប់មីស៊ីលច្រើនគ្រាប់ សំដៅ​ទៅ​កាន់​មូលដ្ឋានទ័ពអាមេរិក​ ដែលស្ថិតនៅតាមប្រទេសទាំងនេះ​។

    រីឯ​បញ្ជាការដ្ឋាន​កងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូព៌ា បាន​ប្រកាសថានៅវេលាយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ គេបាន​បើកការវាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ ចំនួនជាង​​១៤០គោលដៅ​ ដែលសុទ្ធជាទីតាំងកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ ដូចជាទីតាំងបាញ់មីស៊ីល ទីតាំងបញ្ជាដ្រូន ឃ្លាំងស្តុកអាវុធនិងគ្រាប់ និង​ប្រព័ន្ធទូរគមនាគមន៍ជាដើម​​។ លើបណ្តាញ​សង្គម X លោក Pete Hegseth រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានសរសេរថា អ៊ីរ៉ង់បាន​​សម្រេចចិត្តខុស ដូច្នេះអ៊ីរ៉ង់​ត្រូវតែទទួលពិន័យ​។

    បណ្តាញទូរទស្សន៍អ៊ីរ៉ង់វិញ បាន​ផ្សាយ​ថាមានករណីផ្ទុះ​ច្រើនកន្លែង នៅភាគខាងត្បូង ដូចជានៅ Bandar Abbas, Sirik, Jask កោះ Qeshm និង​នៅខេត្ត Khouzistan ជាប់ព្រំដែន​អ៊ីរាក់​។ នៅព្រឹកថ្ងៃអាទិត្យ​នេះ​ អ៊ីរ៉ង់​បានប្រកាសបិទខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង រហូតទាល់តែអាមេរិក​ឈប់វាយប្រហារមកលើអ៊ីរ៉ង់​​។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែល​បច្ចុប្បន្ន​កំពុងក្តាប់អំណាចណែនពេញដៃ​នៅអ៊ីរ៉ង់ បានអះអាងថា មាននាវាច្រើនគ្រឿង​ បានប៉ុនប៉ងធ្វើដំណើរ​ឆ្លង​​កាត់​ច្រកសមុទ្រអកមូហ្ស នៅ​តា​មផ្លូវ​ដែល​អ៊ីរ៉ង់​មិនអនុញ្ញាត ហើយតម្រូវឲ្យអ៊ីរ៉ង់​​បាញ់ស្ទាក់។

    សូមបញ្ជាក់ថា នៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ មាននាវាដឹកទំនិញយ៉ាងហោច២គ្រឿង ដែលត្រូវបាន​អ៊ីរ៉ង់​បាញ់ចំ​ បង្កឲ្យ​ខូចខាត និងមានអគ្គីភ័យលើនាវា​។​ យោងតាមទីភ្នាក់ងារ​សន្តិសុខផ្លូវសមុទ្រអង់គ្លេស​ UKMTO មាន​នាវាដឹកកុងទឺន័រមួយ ដោតទង់ជាតិ​ប្រទេស​ស៊ីប ត្រូវបាន​អ៊ីរ៉ង់​បាញ់ចំ ឆេះសន្ធោសន្ធៅ នៅ​ក្បែរជ្រោយ Moussandam ដែនដីអូម៉ង់។ បច្ចុប្បន្ននេះ នាវានេះមិនអាចធ្វើដំណើរទៅមុខបានទេ។ ក្រុមបុគ្គលិកបាន​លោតចុះពីនាវា តាមទូក​សង្គ្រោះ​។ ក្រសួងការបរទេសឥណ្ឌាវិញ បាន​ឲ្យដឹងថាយ៉ាងតិចមានបុគ្គលិកជនជាតិ​ឥណ្ឌាចំនួន​១២នាក់ ដែលធ្វើការនៅលើនាវាដែលអ៊ីរ៉ង់​បាញ់ឆេះ​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.